២ចំណុចនេះរបស់ លោកឧកញ៉ា សុខ គង់ អាចផ្លាស់ប្តូរក្រែប្រែជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកបាន

មហាសេដ្ឋី​ខ្មែរ លោក​ឧកញ៉ា សុខ គង់ ត្រូវបាន​គេ​ដឹងថា ជា​មនុស្ស​ដែលមាន ឥទ្ធិពល​មួយរូប ហើយក៏​​ជាប់ជាសេដ្ឋីក្នុងលំដាប់កំពូលក្នុងប្រទេស​កម្ពុជា​ផងដែរ  ក៏​ព្រោះតែ​លោក​ទទួលបាន ការគ្រប់គ្រង និង ការវិនិយោគ កន្លែងល្អៗរបស់​រាជរដ្ឋាភិបាលយ៉ាងច្រើនផងដែរ ។ លោកឧកញ៉ា សុខ គង់ គឺជាបុគ្គលម្នាក់ដែលពូកែរបំផុតនៅក្នុងការធ្វើរជំនួញ ហើយលោកក៏ជាបុគ្គលដែលមានបទពិសោធន៍ខ្ពស់នៅក្នុងការធ្វើជំនួញផងដែរ។

លោកឧកញ៉ា សុខ គង់ ក៏បានចែករំលែកនូវបទពិសោធន៍ជីវិតក្នុងការរស់នៅ ក៏ដូចជាការរកស៊ីទៅដល់ប្រជាជនខ្មែរយើងជំនាន់ក្រោយ ២ចំណុច ថា “ ចំណុចទី១.ទោះជាយើងរកស៊ីធ្វើការអ្វីក៏ដោយ គឺត្រូវតែខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់អោយអស់ពីចិត្តពីថ្លើមរបស់យើង ។ ចំណុចទី២.គឺយើងត្រូវតែចេះសន្សំ សំចៃ ចំណូលដែលយើងរកបាន មិនត្រូវចាយទាំងអស់នោះឡើយ គឺត្រូវចេះសន្សំទុកខ្លះផង និងសន្សំដើម្បីពង្រីកនូវមុខរបរថ្មីបន្ថែមទៀតផងដែរ”​ ។

ចំណុចដែលលោក លោកឧកញ៉ា សុខ គង់ បានលើកឡើងខាងលើនេះគឺជាការពិតមួយដែលលោកធ្លាប់បានឆ្លងកាត់ និងលោកធ្លាប់បានដកពិសោធន៍ជាក់ស្តែងរួចទៅហើយ ។ ហើយអ្វីដែលលោកលោកឧកញ៉ា បានលើកឡើងនេះគោលបំណងចង់ចែករំលែកនូវបទពិសោធន៍ល្អមួយនេះទៅជនរួមជាតិទាំងមូលអោយខិតខំប្រឹងប្រែងបំពេញកិច្ចការងារ និងខិតខំសន្សំសំចៃដើម្បីថ្ងៃអនាគតទទួលបានភាពរីកចំរើន និងចាកផុតពីភាពក្រីក្រ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES