អ្នកឧកញ៉ា គិត ម៉េង ​ប្រាប់សហគ្រិនខ្មែរមួយរូបនៅបារាំងឲ្យប្រើយុទ្ធសាស្រ្តមួយនេះបើចង់រកសុីជោគជ័យ

កាលពីចុងឆ្នាំ​២០១៨កន្លងទៅ​​​ លោក​ ជន ​វីរះ សហគ្រិនខ្មែរកំពុងរស់នៅបារាំង​ម្នាក់​មានឳកាសជួប​នឹង​អ្នកឧកញ៉ាគិតម៉េង​នៅប្រទេសស្វីស ​ដែលពេលនោះ​អ្នកឧកញ៉ាគិតម៉េង ​បានផ្តាំ​​ថា ​បើចង់រកសុីជោគជ័យ​​លោកវីរះ គួរប្រើយុទ្ធសាស្រ្តមួយដែលគាត់តែងតែប្រើក្នុងការរកសុី។

យុទ្ធសាស្រ្តមួយនោះគឺយុទ្ធសាស្រ្តសមុទ្រខៀវ។ ​នៅពេលដែល លោក​វីរះ ដែលជាម្ចាស់ហាងយី​​ YushanNail នៅបារាំងបានសួរថា​ តើអ្នកឧកញ៉ា​បានធ្វើអ្វីខ្លះ​ដើម្បីរកស៊ី​ក្លាយ​ជាអ្នក​មានម្នាក់នៅស្រុកខ្មែរ?​ហើយចង់ជោគជ័យដូចអ្នកឧកញ៉ាដែរ​ត្រូវធ្វើយ៉ាងម៉េចដែរ?

“លោកឧកញ៉ា ​គិត ម៉េង​ បានឆ្លើយតបវិញ​ថា គឺត្រូវរៀនប្រើយុទ្ធសាស្ត្រសមុទ្រខៀវ ​​ពោលគឺ​កុំរកសុីតាមគេ”

គួរបញ្ជាក់ថា​ យុទ្ធសាស្រ្តសមុទ្រខៀវគឺជាយុទ្ធសាស្រ្តទីផ្សារបែបសម័យទំនើប ដែលមាននិន្នាការគាំទ្រដល់ការបង្កើត ប្រភពទីផ្សារមួយថ្មីសម្រាប់លក់ផលិតផល ដែលធ្វើអោយអតិថិជនមាននូវតម្រូវការថ្មីមួយទៀត ក្នុងការជ្រើសរើសផលិតផល របស់លោកអ្នក។ និយាយមួយបែបទៀត​គឺ​យុទ្ធសាស្រ្តនេះមិនមានគូប្រកួតប្រជែងនោះទេ​នៅពេលចាប់ផ្តើមដំបូង។

ចំពោះអ្នកឧកញ៉ា គិត ម៉េង លោកបានយកយុទ្ធសាស្រ្តនេះមកអនុវត្តន៏ក្នុងការបង្កើតមុខជំនួញ របស់ខ្លួន តួរយ៉ាងដូចជា ការចាប់ផ្តើមទិញហ្វ្រេនឆាយសាច់មាន់បំពង KFC មកលក់នៅកម្ពុជាដំបូងគេបង្អស់ ដែលជាយីហោឯករាជ្យមួយមិនមានអ្នកប្រកួតប្រជែងបានឡើយ ម្យ៉ាងវិញទៀតដូចជាការងាកចេញពីក្រុមហ៊ុនទូរទស្សន៏ខ្សែរកាបហើយមកចាប់យកទូរទស្សន៏ឌីជីថល One TV ដែលមានការគាំទ្រខ្លាំងមួយពីអតិថិជនក្នុងស្រុក ។

មុខរបរមួយទៀតដែលអ្នកឧកញ៉ាគិតម៉េងធ្វើបានល្អដែរក្នុងការប្រើយុទ្ធសាស្រ្តសមុទ្រខៀវនោះគឺអាជីវកម្មវេលុយ។​តាមពិតគេអាចវេលុយតាម​ធនាគារ​ឬកន្លែងវេលុយតាមផ្សារ​​ដែលមនុស្សភាគច្រើនពិបាកនឹងប្រើសេវាកម្មនេះណាស់។​ក្រោយវីងបានចាប់ផ្តើម​វិស័យមួយនេះបានបង្កើតនូវ​​សេវាកម្មថ្មីវេតាមទូរស័ព្ទដៃ​ដោយមិនចាំបាច់មានកុងធនាគារទ្បើយ​។​ហើយក្នុងរយះពេល​ប៉ុន្មានឆ្នាំក្រោយមក​វិស័យមួយនេះ​បានបង្កើតអតិថិជន​ថ្មីរាប់លាននាក់ក្នុងការវេលុយនៅកម្ពុជា។

យុទ្ធសាស្រ្តសមុទ្រខៀវដែល អ្នកឧកញ៉ា គិត ម៉េង បានយកមកអនុវត្តន៏គឺជាយុទ្ធសាស្រ្តមួយដ៏ល្អ ដែលអាចធ្វើទីផ្សាបាន ល្អប្រសើរ និងមិនមានប៉ះពាល់ដល់គូប្រកួតប្រជែងឡើយ ហើយយើងអាចស្វែងរកទីផ្សារមួយដែលថ្មីបន្ថែមលើទីផ្សាដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា​លោក​វីរះ​ជាម្ចាស់ហាងធ្វើក្រចក​ Yushan Nail នៅបារាំង​ដែលលោកកំពុងតែត្រៀមខ្លួន​ពង្រីកអាជីវកម្មមួយនេះ។​លោកទើបបានប្រកាសជ្រើសរើសខ្មែរម្នាក់ដែលចង់បានចំណូលធ្វើការច្រើន​ទៅចូលរួមជាមួយគាត់នៅបារាំង។​

សូមទំនាក់ទំនងគាត់តាមហ្វេសប៊ុក​របស់ហាងគាត់ដូចខាងក្រោម

https://www.facebook.com/YUSHAN.NAIL/

0 មតិ

បញ្ចេញមតិ

RELATED ARTICLES