លោកបណ្ឌិត ផាន់ គារ៉ា “69 សារពីភាពជាអ្នកដឹកនាំ” ជាសៀវភៅដែលអ្នកដឹកនាំគ្រប់រូបគួរតែអាន

ថ្មីៗនេះលោកបណ្ឌិត ផាន់ គារ៉ា នាយកសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា សាខាខេត្តសៀមរាប បាននិពន្ធនិងចងក្រងសៀវភៅមួយក្បាលដែលមានចំណងជើងថា “69 សារពីភាពជាអ្នកដឹកនាំ” ហើយសៀវភៅនេះផងដែរត្រូវបានបុគ្គលល្បីជាច្រើននៅក្នុងប្រទេសទទួលស្គាល់ ហើយក៏ផ្តល់ការគាំទ្រយ៉ាងច្រើនផងដែរ។

លោក បណ្ឌិត ផាន់ គារ៉ា បាននិពន្ធសៀវភៅនេះឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍ ជាពិសេសគឺការអនុវត្តជាក់ស្តែងក្នុងបរិបទនៃសង្គមដែលបងប្អូនរស់នៅប្រចាំថ្ងៃនេះ ។ មិនតែប៉ុណ្ណោះសៀវភៅនេះក៏ជាពន្លឺសម្រាប់មេដឹកនាំគ្រប់រូប អ្នកគ្រប់គ្រងគ្រប់ស្ថាប័ន បុគ្គលិក សិស្ស និស្សិត និងជនទាំងពួងដែលប្រាថ្នាចង់អភិវឌ្ឍន៍ជំនាញនៃភាពជាអ្នកដឹកនាំរបស់ខ្លួន។

ក្នុងសៀវភៅនេះ បានរៀបចំនូវសារស្តីពីភាពជាអ្នកដឹកនាំចំនួន 69 ហើយបែងចែកជា ៣ជំពូកសំខាន់

ជំពូកទី១

គឺជាសារដំបូងដែលនិយាយរៀបរាប់អំពីរការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ឬកាតអភិវឌ្ឍនសមត្ថភាពរបស់បុគ្គល ។​ បុគ្គលដែលអាចបោះជំហ៊ានឆ្ពោះទៅរកភាពរីកចម្រើនដោយខ្លួនឯងបាន លុះត្រាតែគេដឹងថាគេចង់ទៅណា ? ហើយខ្លួនគេជាអ្នកណា ? រសើនៅដើម្បីអ្វី? មានបុព្វហេតុអ្វីក្នុងជីវិត? មនុស្សដែលស្គាល់ខ្លួនឯងច្បាស់ថាជាអ្នកណា គឺប្រាកដជាដឹងថាខ្លួនត្រូវទៅណាជាក់ជាមិនខាន។

ជំពូកទី២

គឺជាសារបន្ទាប់ដែលអធិប្បាយរៀបរាប់ពីការស្គាល់អ្នកដ៏ទៃថា អ្នកជាអ្នកណា​ ?

អ្នកប្រាជ្ញ និងទស្សន:វិទូជាច្រើនបានបង្ហាញថា បុគ្គលដែលស្គាល់ខ្លួនឯងច្បាស់ គង់និងអាចស្គាល់អ្នកដ៏ទៃបាន ។ ផលប្រយោជន៍ពីការស្គាល់អ្នកដ៏ទៃ និងអ្នកដែលនៅជុំវិញខ្លួន តែងតែនាំមកនូវកិច្ចសហការគ្នាដើម្បីផលប្រយោជន៍រួមណាមួយក្នុងសង្គម។

ជំពូកទី៣

គឺជាសារចុងក្រោយ បង្អស់ដែលបកស្រាយពី ការកសាងស្មារតីក្រុមការងារ ។ ក្នុងន័យនេះអ្នកនិពន្ធចង់បង្ហាញជូនមិត្តថា ដើរម្នាក់ឯង គឺដើរពុំបានឆ្ងាយទេ តែការធ្វើការងារជាក្រុម ជាបងប្អូននឹងនាំអោយកិច្ចការធំបានសម្រេចយ៉ាងស្រួល។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES