មូលហេតុអ្វីបានជាស្តេចប្រដាល់ហ្វីលីពីន ហាមកូនប្រុសកុំអោយយកគំរូតាមខ្លួនបែបនេះទៅវិញ

យើងទាំងអស់គ្នាប្រាកដជាស្គាល់ស្តេចប្រដាល់ប្រចាំអាស៊ីគឺលោក Manny Pacquiao ដោយសារតែលោកគឺជាកីឡាករម្នាក់ដ៏ល្បីល្បាញ និងជាបុគ្គលម្នាក់ដែលបានសន្តានចិត្តសប្បុរសម្នាក់ក្នុងសង្គមផងដែរ​។ ដោយសារតែលោកមានអាជីពជាអ្នកប្រដាល់ម្នាក់ដែលល្បីឈ្មោះបែបនេះហើយទើបកូនប្រុសច្បងរបស់លោកគឺ Emmanuel Jr បានយកគំរូតាម ដោយបានចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់ដូចឪពុករបស់ខ្លួនដែរ ។

តាមការពិតឪពុកមួយចំនួនតែងតែចង់អោយកូនរបស់ពួកគេដើរតាមគន្លងរបស់ខ្លួន ក៏ប៉ុន្តែបើចំពោះលោក Manny Pacquiao វិញគឺលោកមិនចង់អោយកូនៗរបស់លោកសូម្បីតែម្នាក់អោយដើរតាមគន្លងធ្វើជាអ្នកប្រដាល់ដូចជាលោកនោះឡើយ ។ មូលហេតុដែលលោកមិនចង់អោយកូនៗរបស់លោកក្លាយជាអ្នកប្រដាល់ដូចជារូបលោកនោះដោយសារតែខ្លួនលោកផ្ទាល់ធ្លាប់បានឆ្លងកាត់ ការប្រយុទ្ធ ស៊ីសាច់ ហុតឈាម នៅលើសង្វៀនប្រដាល់រាប់សិបដងមកហើយ ។ ហើយកីឡាប្រដាល់នេះត្រូវយកជីវិតទៅប្តូរ ហើយពេលខ្លះដែលលោកជួបជាមួយគូរប្រកួតដែលខ្លាំងៗគឺលោកស្ទើរតែលះបង់ជីវិតដើម្បីការពារខ្លួន ។

មិនត្រឹម Manny Pacquiao តែម្នាក់នោះឡើយដែលហាមប្រាមកូនមិនអោយឡើងសង្វៀនប្រដាល់ សូម្បីតែប្រពន្ធរបស់លោកក៏ហាមប្រាមលោក និងកូនឈប់អោយឡើតប្រដាល់ថែមទៀតផង ។ ប្រពន្ធរបស់ Manny Pacquiao តែងតែទ្រហោយំរាល់ពេលដែលកូនប្រុសច្បងរបស់លោក និងលោក ឡើងវ៉ៃម្តងៗ ហើយលោកមានអារម្មណ៍អាណិតប្រពន្ធយ៉ាងខ្លាំងផងដែរ ។ លោក Manny Pacquiao ក៏បានបញ្ជាក់ផងដែរថាកាលដែលកូនប្រុសច្បងរបស់លោកឡើងប្រដាល់នេះគឺមិនមែនលោកជាអ្នកជំរុញ ឬគ្រួសារជាអ្នកជំរុញឡើយ លោក និងគ្រួសារតែងតែហាមប្រាមកូនរហូត ប៉ុន្តែដោយនិស្ស័យខ្លួនកាត់ទៅរកឪពុកនោះ Emmanuel Jr នៅតែបន្តរឡើងសង្វៀនប្រដាល់ដដែល ។

អត្ថបទដោយ នេន សុធា (Leadership Writer)


0 មតិ

បញ្ចេញមតិ

RELATED ARTICLES