សហគ្រិនខ្មែរនៅបារាំង​ប្រកាសរើសអ្នកចេះធ្វើក្រចក​ ទៅធ្វើការនៅហាងរបស់គាត់ដោយជួយធានាទៅរស់នៅបារាំង

Yushan Nail ជាឈ្មោះហាង​របស់ខ្មែរមួយដែលកំពុងទទួលបានប្រជាប្រិយភាពនៅប្រទេសបារាំង។ ​ស្ថាបនិក​របស់ហាងមួយ​នេះ​គឺ លោក ជន ​វីរះ ​បាន​ចាប់ផ្តើមអាជីវកម្មមួយនេះអស់ជិត២ឆ្នាំមកហើយ​ជាមួយនឹងភរិយា​របស់គាត់។​ ឥទ្បូវនេះដល់ពេលដែលលោក ត្រូវគិតគូរក្នុងការពង្រីក ​ដូចនេះលោកសូមប្រកាសរើសខ្មែរយើងម្នាក់ដែល​ចេះធ្វើក្រចក​មកចូលរួមការងារ​ជាមួយ​គាត់នៅស្រុកបារាំង។

នេះជាឳកាសមួយល្អណាស់​សម្រាប់អ្នកដែលចង់ទៅរស់នៅប្រទេសបារាំង ​​ព្រោះលោក​វីរះ​នឹងជួយ​ក្នុងការ​រៀបចំឯកសារ ​ហើយ​លោកនឹងជួយក្នុងការធានាឲ្យធ្វើការនិង​រស់នៅក្នុងប្រទេសបារាំងតែម្តង។​​សហគ្រិនវ័យក្មេងរូបនេះ​បានប្រាប់​ថា​ លោកចង់ជួយខ្មែរយើងដែលមានជីវភាពខ្វះខាតនៅស្រុកខ្មែរ​ឲ្យទៅរស់នៅក្នុងប្រទេសបារាំងដែលជាប្រទេសមួយអាច​រកចំណូល​បាន​ច្រើន។

ទោះយ៉ាងណា​ ​សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍​ចង់ឆកឳកាស​ទៅធ្វើការនៅប្រទេសបារាំងមួយ​នេះ ​លោកអ្នក​ត្រូវមានលក្ខខ័ណ្ឌដូចខាងក្រោម៖

  • មានជំនាញធ្វើក្រចករយះពេល២ឆ្នាំយ៉ាងតិច
  • ចេះភាសាអង់គ្លេស​ឬបារំាងកាន់តែប្រសើរ
  • មានភាពអំណត់តស៊ូក្នុងការរស់នៅ

បើលោកអ្នកចាប់អារម្មណ៍​សូមទំនាក់ទំនងទៅលោក​វីរះផ្ទាល់តាមហ្វេសប៊ុក​ហាងរបស់គាត់ដូចខាងក្រោមនេះ៖


https://www.facebook.com/YUSHAN.NAIL/

0 មតិ

បញ្ចេញមតិ

RELATED ARTICLES