បើអ្នកចង់ចេញ ឬកំពុងរកស៊ី គួរតែមកស្តាប់សម្តីមាស របស់មហាសេដ្ឋីរូបនេះជាមុនសិន

មហាសេដ្ឋី​ វ័យ​ក្មេង​ដ៏​ជោគជ័យ​ម្នាក់ លោក Mark Zuckerberg ដែលជាស្ថាបនិកក្រុមហ៊ុន Facebook ដែលជាបណ្តាញសង្គមមួយដ៏ធំ ហើយមានមនុស្សប្រើប្រាស់រាប់លាននាក់ផងដែរ ។ ចំណូលដែលបានមកពីរក្រុមហ៊ុនយក្សនេះគឺបានហូរចូលហោប៉ៅស្ថាបនិករូបនេះរាប់លានដុល្លាក្នុងមួយឆ្នាំៗ ដែលនេះហើយជាមូលហេតុមួយដែលធ្វើអោយលោក Mark Zuckerberg មានទ្រព្យសម្បត្តិយ៉ាងច្រើនរហូតក្លាយខ្លួនជាមហាសេដ្ឋីលំដាប់ទី ៥ និងមានទ្រព្យសរុបទៅដល់ ៧១ពាន់លានដុល្លាឯណោះ។

បើតាមសម្តីលើកឡើងរបស់ស្ថាបនិករូបនេះ ហើយក៏ជាសារមួយដែលលោក Mark Zuckerberg ចង់ផ្តាំទៅអ្នកដែលចង់ចេញរកស៊ី ឬក៏កំពុងរកស៊ីទាំងអស់ថា “បើអ្នកចេញរកស៊ី ឬចេញប្រឡូកក្នុងអាជីវកម្មនោះ សូមកុំចេះតែបើកក្រុមហ៊ុន ឬមុខរបររកស៊ី អោយចេះតែបានៗ ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនអោយសោះ ។ ត្រូវគិតថាតើអាជីវកម្មដែលអ្នកចង់ធ្វើ ឬកំពុងធ្វើនេះតើអាចជួយដោះស្រាយបញ្ហា និងជួយសំរួលដល់ការលំបាករបស់មនុស្សទូទៅបានកំរិតណាដែរ”។

ស្ថាបនិករូបនេះហ៊ានអះអាងបែបនេះគឺដោយសារតែក្រុមហ៊ុន Facebook របស់លោកជាបណ្តាញទំនាក់ទំនងដ៏ធំមួយដែលជួយអោយមនុស្សមានភាពងាយស្រួលក្នុងការទាក់ទងគ្នាជាងមុន សូម្បីតែមិត្តភក្តិឬបងប្អូនដែលបាត់គ្នារាប់ឆ្នាំក៏អាចរកគ្នាឃើញតាមរយះបណ្តាញ Facebook នេះដែរ។ គូរសង្សា គូរស្វាមី និងភរិយាមួយចំនួនបានជួបគ្នាជាប្តីប្រពន្ធដោយសារតែបណ្តាញសង្គមមួយនេះផងដែរ ។ ហើយជារៀងរាល់ថ្ងៃមានមនុស្សរាប់លាននាក់បានអគុណដល់ក្រុមហ៊ុនមួយនេះដែលជួយអោយពួកគេអាចមានទំនាក់ទំនង មានការកំសាន្ត និងទទួលបានចំណេះដឹងថ្មីៗពីបណ្តាញសង្គមមួយនេះផងដែរ ។ នេះជាមូលហេតុធំ ហើយក៏ជាចំណុចមួយដ៏ល្អបំផុត ដែលស្ថាបនិក Facebook ចង់អោយអ្នករកស៊ីទាំងអស់យកគំរូតាមរូបគាត់ ដោយមិនមែនរកស៊ីដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនតែមួយមុខនោះទេ ។

អត្ថបទដោយ នេន សុធា (Leadership Writer)  

0 មតិ

បញ្ចេញមតិ

RELATED ARTICLES