ស្ថានភាពលំបាកវេទនាមួយដែលជួយផ្លាស់ប្តូរជីវិត Dan Lok ពីលំបាកវេទនា មកក្លាយជាសេដ្ឋី

លោក Dan Lok គឺជាគ្រូបង្វិកសញ្ជាតិកាណាដាមួយរូប ជាអ្នកជំនួញដ៏ល្បីឈ្មោះ និងជាមហាសេដ្ឋីវ័យក្មេងម្នាក់ផងដែរ។ មុនពេលដែលលោកក្លាយជាសេដ្ឋី និងក្លាយជាបុគ្គលល្បីល្បាញដូចសព្វថ្ងៃនេះ លោកធ្លាប់បានជួបស្ថានភាពលំបាកលំបិនជាច្រើនដែលធ្វើអោយរូបលោកចងចាំមិនដែលភ្លេចឡើយពីគ្រាលំបាកៗទាំងនោះឡើយ។

ជាក់ស្តែងលោកបានលើកឡើងក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា កាលពីមុនលោកធ្លាប់ជិះឡានដ៏កញ្ចាស់មួយគ្រឿងម៉ាក Ford Escort ដែលគេប្រើប្រាស់រួច រហូតដល់ 150000 Miles ស្មើរនឹង 241401.6 Km ទៅហើយ។ឡាននោះមិនត្រឹមតែចាស់ប៉ុណ្ណោះទេសូម្បីតែទ្វាឡានក៏ខូចមិនអាចបើកចេញបានដែរ ហើយអ្នកដែលជិះក្នុងឡានត្រូវចេញចូលតាមទ្វាដែលនៅជាប់និងតៃកុងទាំងអស់គ្នា  (Dan Lok បានបញ្ជាក់ថា អ្នកសាកស្រម៉ៃមើលថាវាលំបាកយ៉ាងម៉េច)។

ហើយអំឡុងពេលនោះដែរស្ទើតែរៀងរាល់ថ្ងៃពេលអាហារពេលថ្ងៃត្រង់លោក Dan ជាមួយនិងម្តាយទទួលទានតែនំបុ័ង ២ដើមក្នុងមួយពេល ហើយនំបុ័ងនោះវាជិតដល់ថ្ងៃផុតកំណត់ និងជិតខូចទៅហើយ ។ វាជារឿងមួយដែលអ្នកស្តាប់ទៅស្ទើតែមិនគួរអោយជឿតែវាគឺជាអ្វីដែលលោក Dan ជាមួយនិងម្តាយលោកបានជួបប្រទះផ្ទាល់តែម្តង ។

អ្វីដែលកាន់តែធ្ងន់ធ្ងរបំផុតនៅពេលនោះគឺលោកបែជាបណ្តោយខ្លួនលោកអោយជំពាក់បំណុលគេ រហូតទៅដល់ 150,000.00 ដុល្លាសហរដ្ឋអាមេរិកឯណោះ ។ វាជារឿងធ្ងន់ធ្ងរណាស់សម្រាប់លោក ប៉ុន្តែទោះបីជាលោកធ្លាក់ខ្លួនដុនដាប និងបំណុលរំកោះយ៉ាងណាក្តីក៏លោកមិនចុះចាញ់ឡើយ ។ Dan បានបានតស៊ូជំនះ និងរិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបំណុល និងដើម្បីកែរប្រែជីវិតរបស់លោកកុំអោយលំបាកវេទនាតទៅទៀត ។

ពិតជាគួរអោយសរសើរចុងក្រោយ Dan Lok មិនត្រឹមតែអាចសងបំណុលគេរួចនោះទេ ថែមទាំងអភិវឌ្ឍន៍ខ្លួនក្លាយជាសេដ្ឋីវ័យក្មេងដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភប្រចាំប្រទេសកាណាដា និងក្លាយជាគ្រូបង្វឹកផ្នែកអាជីវកម្មដ៏ល្បីល្បាញម្នាក់ផងដែរ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES