មកដឹងពីមូលហេតុដែលជនពិការ ៣ រូបនេះអាចក្លាយជាអ្នកមាន និងក្លាយជាបុគ្គលល្បីល្បាញ

ជីវិតរបស់មនុស្សយើងម្នាក់គឺមិនដូចគ្នានោះឡើយ អ្នកខ្លះកើតមកមានអវ:យវ:គ្រប់គ្រាន់ រូបរាងស្អាតបាត ហើយកើតក្នុងត្រកូលអ្នកមានថែមទៀតផង ដូច្នេះហើយជីវិតរបស់ពួកគេគឺជួបតែរឿងល្អ និងភាពសប្បាយរីករាយ។ ប៉ុន្តែជីវិតមនុស្សមិនដូចគ្នានោះឡើយ អ្នកខ្លះទៀតចាប់កំណើតមកគ្មានអវ:យវ:គ្រប់គ្រាន់ ហើយអ្នកខ្លះទៀតក៏ធ្លាក់ខ្លួនពិការដោយសារតែជំងឺក៏មាន ដែលធ្វើអោយជីវិតរបស់ពួកគេរស់នៅយ៉ាងលំបាកវេទនាជាមនុស្សដ៏ទៃទៀត។

ប៉ុន្តែបើយើងក្រឡេកទៅមើលជនពិការទាំង ៣ រូបដ៏ល្បីល្បាញនេះវិញ ទោះបីជាពួកគាត់ពិការរាងកាយក៏ពិតមែន ក៏ប៉ុន្តែពួកគាត់មិនពិការបេះដូងដ៏រឹងមាំរបស់ពួកគាត់ឡើយ ។ ពួកគាត់បានតស៊ូយ៉ាងត្រដាបត្រដួសទាំងខ្លួនពិការ រហូតទទួលបានជោគជ័យក្លាយជាអ្នកមាននិងជាបុគ្គលល្បីល្បាញទូទាំងពិភពលោកផងដែរ។

.Nick Vujicic:

 គាត់គឺជាបុគ្គលម្នាក់ដែលកើតមកពិការតាំងពីកំណើតតែម្តង កាលពីកុមាលោកត្រូវបានអ្នកនៅជុំវិញខ្លួនសើចចំអក មើលងាយ និងរើសអើងព្រោះតែលោកមានរូបរាងខុសពីគេ។ ប៉ុន្តែលោកបានជម្នះនូវការសើចចំអក និងការប្រមាថមើលងាយទាំងនោះដោយខិតខំប្រឹងប្រែងកសាងខ្លួន រហូតក្លាយជាគ្រូបង្វឹកផ្នែកផ្លូវចិត្តយ៉ាងល្បីល្បាញ១រូបផងដែរ ។

.Franklin D. Roosevelt

កាលពីក្នុងឆ្នាំ ១៩២១ លោក Franklin D. Roosevelt បានកើតជម្ងឺរោគខួរឆ្អឹងខ្នងដែលបណ្តាលអោយរាងកាយលោកស្លាប់ពាក់កណ្តាលខ្លួនពោលគឺត្រឹមចង្កេះចុះមកក្រោមលោកមិនអាចកំរើកបានអស់មួយជីវិត។ ទោះជាលោកមានជម្ងឺ និងធ្លាក់ខ្លួនពិការបែបនេះក្តី ក៏លោក Franklin D. Roosevelt ប្រឹងប្រែងតស៊ូរហូតក្លាយជា មេធាវី អ្នកនយោបាយដ៏ល្បី និងចុងក្រោយលោកក៏បានក្លាយជាប្រធានាធិបតីទី ៣២ របស់សហរដ្ឋអាមេរិកថែមទៀតផង។

.Stephen Hawking:

លោក Stephen Hawking បានកើតជម្ងឺដ៏កំរម្យ៉ាងដែលធ្វើអោយរាងកាយរបស់លោកធ្លាក់ខ្លួនពិការ និងមិនអាចកំរើកបាន ហើយមិនអាចសូម្បីតែបញ្ចេញសំឡេង។ ប៉ុន្តែលោកបានតស៊ូ ជំនះរហូតក្លាយជារូបវិទូជនជាតិអង់គ្លេស និងជាអ្នកនិពន្ធដ៏ល្បីល្បាញ  ។ ហើយសៀវភៅដែលជាស្នាដៃរបស់លោកគឺមានចំណងជើងថា ប្រវត្តិសង្ខេបនៃពេលវេលា គឺជាសៀវភៅដែលលក់ដាច់ជាងគេបំផុតនៅលើពិភពលោក ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES