បើចង់អោយកាបូបអ្នកមានលុយពេញៗរាល់ថ្ងៃនោះ មករៀនក្បួននេះពីសេដ្ឋីក្នុងទីក្រុងបាប៊ីឡូន

បាប៊ីឡូន គឺជាទៅក្រុងមួយដែលល្បីល្បាញកាលពីអតីតកាលដ៏យូរលង់ណាស់មកហើយ ហើយទីក្រុងនេះមានទីតាំងស្ថិតនៅតាមដងទន្លេរ អឺហ្វ្រាត (Euphrates) ដែលជាតំបន់វាលរាប ដីគ្មានជីជាតិ គ្មានព្រៃឈើ គ្មានរ៉ែ សូម្បីតែថ្មសម្រាប់យកមកធ្វើសំណង់ក៏គ្មានដែរ ។ ទីក្រុងនេះមិនស្ថិតនៅចំតំបន់ពាណិជ្ជកម្មណាមួយទេ ហើយក៏ជាតំបន់ដែលគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ធ្វើកសិកម្មនោះដែរ។

ទោះបីជាទីក្រុងបាប៊ីឡូនគ្មានចំណុចខាងលើនេះមែន ប៉ុន្តែទីក្រុងបែរជាជាប់ឈ្មោះជាទីក្រុងដែលមានជាងគេបំផុតកាលពី ៨០០០ឆ្នាំមុន ដោយសារតែទីក្រុងនេះសំបូរទៅដោយធនធានមនុស្សដែលពូកែរ និងវ័យឆ្លាត ក្នុងការរកស៊ីជាងគេបំផុតនោះជំនាន់នោះ ។ ដោយសារមូលហេតុនេះហើយ ទើបមហាសេដ្ឋី អ្នកជំនួញធំៗ  និងអ្នកដែលមានទ្រព្យសម្បត្តិជំនាន់នោះមកពីជុំវិញពិភពលោក គឺនាំគ្នាប្រមូលផ្តុំគ្នាទៅរស់នៅក្នុងទីក្រុងបាប៊ីឡូនគ្រប់ៗគ្នា ។

ដោយសារតែសេដ្ឋីនៅក្នុង បាប៊ីឡូន ពួកគាត់ពូកែរនៅក្នុងការរកស៊ី ធ្វើជំនួញ និងសន្សំទ្រព្យផងនោះពួកគាត់ក៏បានបន្សល់ទុកក្បួន ៧ យ៉ាងដែលជួយអោយអ្នកមានលុយចាយពេញៗកាបូបតែម្តង។

១.សន្សំប្រាក់ ១០% នៃប្រាក់ចំណូលរបស់អ្នក ឧទាហរណ៍:ចំណូលអ្នកមាន ៥០០$ អ្នកត្រូវដកយកមកសន្សំ ៥០$

២.គ្រប់គ្រងលើការចំណាយ គឺត្រូវចំនាយលើរបស់អ្វីដែលចំបាច់ ចាយលើការកំសាន្ត និងបំពេញតម្រូវការផ្សេងៗទៀតប៉ុន្តែមិនអោយលើសពី ៩០%នៃប្រាក់ចំណូលឡើយ ។ ធ្វើដូចនេះអ្នកនិងមានលុយ មិនដាច់ពីការបូបឡើយ។

៣.ត្រូវយកលុយ ១០%ដែលអ្នកបានដកទុកសន្សំក្នុងចំណុចទី ១នោះ ទៅប្រើប្រាស់ក្នុងការបណ្តាក់ទុន ឬការវិនិយោគផ្សេងៗដើម្បីអោយលុយនោះកើតកូនកើតចៅ ពេលនោះលុយនិងចូលណែនៗកាបូបអ្នកមិនខាន

៤.ត្រូវចេះការពារទ្រព្យសម្បត្តិកុំអោយបាត់បង់ ហើយត្រូវប្រើក្នុងការវិនិយោគណាដែលមានសុវត្តិភាព។

៥.ត្រូវមានផ្ទះ និងទីស្នាក់នៅអចិន្ត្រៃយ៍ ដើម្បីមានស្ថេរភាពក្នុងជីវិត និងងាយស្រួលក្នុងការរកចំណូល  ផងដែរ ។

៦.  ចេះរៀបចំប្រាក់ទុកសម្រាប់ចាយវាយ និងផ្គត់ផ្គង់ទៅថ្ងៃក្រោយ ឬពេលខ្លួនចាស់ទៅ ដើម្បីអោយកាបូបរបស់អ្នកមានលុយរហូតទោះអ្នកចាស់ទៅក៏ដោយ ។

៧.បង្កើនសមត្ថភាពរកចំណូល មានន័យថាអ្នកត្រូវរៀនសូត្រជំនាញបន្ថែមពីលើជំនាញដែលមានស្រាប់ក្នុងពេលនេះ ដើម្បីបង្កើនចំណូលរបស់អ្នកអោយបានច្រើនជាងនេះ។

ប្រសិនបើអ្នកធ្វើបានដូចចំណុចខាងលើនេះមែន កាបូបលុយរបស់អ្នកនិងមានលុយពេញៗ រហូតមិនដាច់នោះឡើយ ។

អត្ថបទដោយ នេន សុធា (Leadership Writer) (ដកស្រង់ចេញពីសៀវភៅ កំពូលអ្នកមាននៅទីក្រុង បាប៊ីឡូន)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES