សឹម ប៊ុនស្រ៊ន់ ខ្ញុំឡើងប្រដាល់ដើម្បីមាតុភូមិ ខ្ញុំចេញរកស៊ីដើម្បីកសិករ

លោក សឹម ប៊ុនស្រ៊ន់ កីឡាករប្រដាល់ដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសកម្ពុជាហើយលោកធ្លាប់ប្រកួតជាច្រើនដងផងដែរជាមួយកីឡាករទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ។ លោក សឹម ប៊ុនស្រ៊ន់ក៏ធ្លាប់បានចែញទៅប្រកួតនៅលើឆាកអន្តរជាតិផងដែរ មិនតែប៉ុណ្ណោះលោកក៏អាចដណ្តើមមេដាយមាសដើម្បីលើកស្ទួយវិស័យវិស៍យកីឡានៅកម្ពុជាផងដែរ ។

ជួបសំភាសន៍ផ្ទាល់ជាមួយ Business Cambodia លោក សឹម ប៊ុនស្រ៊ន់ ក៏បានលើកឡើងពីមូលហេតុដែលលោកចេញប្រឡូកក្នុងវិស័យកីឡា និងមូលហេតុដែលលោកដាក់ចិត្តចេញរកស៊ី។

លោក សឹម ប៊ុនស្រ៊ន់ បានបន្តរថាបើនិយាយពីរឿងប្រដាល់វិញគឺលោកចូលប្រឡូកក្នុងវិស័យនេះដោយចិត្តឯងហើយក្រុមគ្រួសាររបស់លោកមិនសូវគាំទ្ររគំនិតរបស់លោកឡើយ។ ប៉ុន្តែដោយសារតែការស្រលាញ់ ​និងចូលចិត្តវិស័យកកីឡាប្រដាល់នេះ បានជំរុញចិត្តលោកអោយចាកចេញពីផ្ទះមកហាត់នៅក្លិប CTN ។ ហើយមូលហេតុចំបងមួយទៀតដែលធ្វើអោយលោកចេញប្រឡូកក្នុងវិស័យកីឡាប្រដាល់នេះគឺលោកបានបំណងចង់ជួយលើកស្ទួយវិស័យកីឡានៅក្នុងប្រទេសកម្ពុជាយើង ដើម្បីអោយពិភពលោកឃើញថាកម្ពុជាយើងក៏មានកីឡាប្រដាល់ល្អៗដូចជាបរទេសដែរ។

ហើយបច្ចុប្បន្ននេះលោក សឹម ប៊ុនស្រ៊ន់ ក៏បានចេញរកស៊ីដោយលោកព្រមទាំងមិត្តភក្តិរបសើលោកបានប្រមូលដើមទុន បើកកសិដ្ឋានបណ្តុះកូនឈើ និងលក់កូនឈើគ្រប់ប្រភេទ ដែលមានទីទាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ។ ។ លោកបានបញ្ជាក់ផងដែរថា កសិដ្ឋានរបស់លោកមានលក់កូនឈើហូបផ្លែ និងកូនឈើសម្រាប់ដាំលម្អគ្រប់ប្រភេទ ហើយអ្វីដែលពិសេសនោះគឺកសិដ្ឋានរបស់លោកគឺមានលក់កូន ក្រញូង ហៃណាន កូនល្មើរ និងមានទទួលផ្សាំកូនល្មើរ និងថែរទាំជូនផងដែរ ។

លោកបានបន្ថែមថាក្រញូង ហៃណាន វាជាប្រភេទដំណកសោឧស្សាហកម្មមួយ ដែលវាផ្តល់ទិន្នផលរយៈពេលមួយខ្លី ពោលគឺត្រឹម១០ឆ្នាំយើងអាចប្រមូលផលបានបណ្តើរៗ ជាពិសេសឈើនេះមានតម្លៃខ្ពស់រហូតដល់រាប់ម៉ឺនដុល្លាឯណោះ។ ចំណែកដំណាំល្មើរ គឺជាជាដំណាំមួយប្រភេទដែលមានតម្លៃខ្ពស់នៅលើទីផ្សារ ដោយផ្លែរបស់វាយើងអាចលក់បានក្នុង១គីឡូ ពី១០$ ទៅ ១៥$ ឯណ្ណោះក្នុងពេលបច្ចុប្បន្ននេះ។ ហើយគោលបំណងដែលលោក សឹម ប៊ុនស្រ៊ន់ ចេញមករកស៊ីនេះគឺលោកចង់ជួលលើកស្ទួយវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាយើងអោយមានភាពរីកចំរើនដូចប្រទេសដ៏ទៃទៀតនៅលើពិភពលោក ។ ហើយលោកសង្ឃឹមថានៅថ្ងៃអនាគតខាងមុខកម្ពុជាយើងនិងមានដំណាំកសិឧស្សាហកម្ម និងដំណាំកសិកម្ម ប្រណីតៗដូចប្រទេសដ៏ទៃផងដែរ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES