មហាសេដ្ឋី Grant Cardone ចង់ផ្លាស់ប្តូរជីវិតអោយប្រសើឡើង ដាច់ខាតត្រូវតែធ្វើរឿង ២ចំណុចនេះ

មនុស្សគ្រប់គ្នាៗ មិនថាបុគ្គលនោះស្ថិតនៅក្នុងឋានះអ្វី ធ្វើការងារអ្វី មានមុខរបរអ្វី ឬស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយក៏យើងតែងតែប្រាចង់បានជីវិតរស់នៅមួយដែលមានភាពប្រសើឡើងជានិច្ច។ ប៉ុន្តែអ្វីដែលយើងមានការពិបាកនិងធ្វើនោះគឺទាស់នៅត្រង់ថាមានបុគ្គលជាច្រើនដែលមិនដឹងថាពួកគាត់ត្រូវផ្លាស់ប្តូរជីវិតពួកគាត់ដោយវិធីណា ហើយម៉្យាងទៀតគឺពួកគាត់ក៏មិនប្រាកដដែរថាវិធីដែលគាត់ធ្វើការផ្លាស់ប្តូរជីវិតរបស់គាត់នោះមិនដឹងថាខុសឬក៏ត្រូវព្រោះតែពួកគាត់មិនធ្លាប់មានបទពិសោធន៍។

បើតាមបទពិសោធន៍របស់មហាសេដ្ឋីអាមេរិកគឺលោក Grant Cardone បានអោយដឹងថា បើអ្នកចង់ផ្លាស់ប្តូរជីវិតអោយប្រសើឡើង ដាច់ខាតត្រូវតែធ្វើរឿង ២ចំណុចនេះជាដាច់ខាត។

.ប្រឹងប្រែងអោយខ្លាំងជាងអ្នកដ៏ទៃ

យើងទាំងអស់គ្នាក៏ដឹងស្រាប់ទូទាំងសកលលោកទៅហើយថា ភាពរីកចំរើនគឺបានមកពីការខិតខំប្រឹងប្រែងរបស់យើង ហើយយើងក៏អាចផ្លាស់ប្តូរជីវភាពរសើនៅរបស់យើងបានដោយសារតែការខិតខំប្រឹងប្រែងរបស់យើងផងដែរ ។ មហាសេដ្ឋី Grant Cardone ក៏បានលើកឡើងថាបើអ្នកក្រឡេកទៅមើលមហាសេដ្ឋី អ្នកមាន និងបុគ្គលល្បីៗទាំងអស់នៅលើពិភពលោកគឺពួកគាត់តែងតែខិតខំប្រឹងប្រែងជាងអ្នកដ៏ទៃទាំងអស់ ហើយមូលហេតុនេះហើយទើបធ្វើអោយបុគ្គលទាំងនោះទទួលបានភាពរីកចំរើន និងជោគជ័យយ៉ាងខ្លាំង។

.កុំគិតថាខ្លួនមានប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ

បុគ្គលមួយចំនួនតែងមានគំនិតថាពួកគេមានទ្រព្យសម្បត្តិប៉ុណ្ណេះ ឬប៉ុណ្ណោះគឺគ្រប់គ្រាន់សម្រាប់ពួកគេហើយ តែតាមពិតប្រសិនបើពួកគេមានគំនិតបែបនេះមែនគឺពួកគេកំពុងតែបង្អាក់ដំណើរជីវិតរបស់ពួកគេមិនអោយមានភាពរីកចំរើនបន្តរទៀតហើយ។ លោក Grant Cardone បានបញ្ជាក់ថាបុគ្គលល្បីៗ ព្រមទាំងមហាសេដ្ឋីទាំងអស់នៅលើលោកនេះគឺពួកគាត់សុទ្ធតែមានមហិច្ឆតាមិនចេះគ្រប់គ្រាន់ឡើយ ហើយពួកគាត់ដើរតាមក្តីស្រម៉ៃរបស់ពួកគាត់គ្មានថ្ងៃសំរាកឡើយ ។ ហើយបុគ្គលទាំងនោះគឺស្រេកឃ្លានចំនេះដឹងមិនចេះគ្រប់គ្រាន់ឡើយ ពួកគាត់តែងតែរៀនបន្តរ ហើយគ្មានពាក្យថាគ្រប់គ្រាន់សម្រាប់ពួកគាត់ឡើយ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES