មហាសេដ្ឋីល្បីឈ្មោះអាមេរិក បើអ្នកមានគំនិតដូចខ្ញុំ សូមត្រៀមខ្លួនក្លាយជាអ្នកមានអោយហើយទៅ

លោក Tilman Fertitta មហាសេដ្ឋីល្បីឈ្មោះមួយរូបនៅសហរដ្ឋអាមេរិក បានរកស៊ីផ្នែកបដិសណ្ឋារកិច្ចជាមួយនឹងដើមទុនខ្ចីគេប្រមាណ ៦ពាន់ដុល្លារអាមេរិកកាលពីពេលប៉ុន្មានឆ្នាំមុន។ គិតមកដល់ពេលនេះ នាយកប្រតិបត្តិវ័យ ៥៩ឆ្នាំរូបនេះ មានអចលនទ្រព្យជាង ៥០០ ភោជនីយដ្ឋាន ៤០កន្លែង និងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលមានតម្លៃសរុបប្រហែល ៣ពាន់លានដុល្លារ។

លោក Tilman Fertitta ក៏ធ្លាប់បានលើកឡើងដែរថា “បើអ្នកមានគំនិតដូចខ្ញុំ សូមត្រៀមខ្លួនក្លាយជាអ្នកមានអោយហើយទៅ”

មូលហេតុដែលលោកហ៊ាននិយាយបែបនេះគឺដោយសារតែលោកធ្លាប់មានបទពិសោធន៍យ៉ាងច្រើនដែលជួយអោយជីវិតរបស់លោកទទួលបានជោគជ័យ និងក្លាយជាអ្នកមានដែលមានទ្រព្យសម្បត្តីស្តុកស្តម្ភផងដែរ ។ លោក Tilman Fertitta បានបញ្ជាក់ថាតាំងតែពីលោកចេញរកស៊ីដំបូងម្លេះ លោកមានទម្លាប់មួយគឺទម្លាប់សន្សំ និងចំណាយត្រូវគោលដៅ ព្រមទាំងខិតខំរកស៊ីបន្ថែមដោយមិនទុកពេលវេលាអោយនៅទំនេរ ដកដង្ហើមចោលឡើយ។ ហើយចំនុចមួយទៀតគឺលោកតែងតែមានគំនិតចង់មានចង់បាន ហើយខិតខំធ្វើអ្វីដែលលោកចង់ទាំងនោះអោយវាចេញជារូបរាង និងក្លាយជាកាពិតផងដែរ។ ដោយសារតែមូលហេតុនេះហើយទើបលោកជំនះបាននូឧបសគ្គយ៉ាងច្រើនក្នុងជីវិត ហើយក៏ចេះតែរកទ្រព្យបានច្រើនទៅៗរហូតក្លាយជាសេដ្ឋីដូចសព្វថ្ងៃនេះ។

ហើយចំណុចទាំងនេះហើយដែលលោកហ៊ាននិយាយថា បើអ្នកមានចំណុចទាំងនេះដូចជាលោកនោះ អ្នកកុំភ័យ និងកុំបារម្ភ អ្នកមិនក្លាយជាអ្នកក្រឡើយ ក្នុងមួយជីវិតនេះ ៕

អត្ថបទដោយ នេន សុធា​ (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES