ហាងនំមួយកន្លែងរកចំណូលបានតិច ស្រាប់តែម្ចាស់ហាងធ្វើរឿងមួយនេះចំណូលកើនរាប់លានដុល្លា

លោក Randy Simon គឺជាស្ថាបនិកហាងនំភីស្សា Freddy’s Frozen Custard & Steakburgers ដែលជាហាងនំភីស្សាមួយដ៏ល្បីឈ្មោះមានសាខាធំៗរហូតទៅដល់ ២៨០ ទីតាំងនៅក្នុង ៣១ រដ្ឋក្នុងសហរដ្ឋអាមេរិក។ មុខរបរលក់នំភីស្សារបស់លោកគឺចាប់ផ្តើមតាំងពីឆ្នាំ២០០២ ហើយនៅពេលនោះហាងរបស់លោកគឺគ្មានបុគ្គលិកនោះទេ មានតែកូនៗរបស់លោក ៣នាក់ប៉ុណ្ណោះដែលទទួលរ៉ាប់រងការងារទាំងអស់នៅក្នុងហាងទាំងមូល។ ហើយពេលនោះផងដែរហាងរបស់លោកមិនមែនជាហាងដែលផលិតនំភីស្សាដោយខ្លួនឯងគឺលោកបានទិញនំភីស្សាពីហាងធំមួយកន្លែងមកលក់បន្តរ ។លុះដំណើរការបានរយះពេល​ ២ ឆ្នាំលោកសំលឹងឃើញថាប្រាក់ចំណុលដែលបានមកបើប្រៀបធៀបជាមួយនិងហាងដែលគេផលិតនំភីស្សាដោយខ្លួនឯងនោះគឺខុសគ្នាឆ្ងាយណាស់ ដូច្នេះហើយលោកក៏បានប្តូរយុទ្ធសាស្ត្រថ្មីក្នុងការប្រកបរបអាជីវកម្មរបស់លោកឡើងវិញ ។

ជំហ៊ានដំបូងគឺលោក Simon Randy បានអោយកូនៗទាំងបីរបស់លោកនៅមើលការខុសត្រូវនៅក្នុងហាងទាំងមូល ហើយលោកក៏បានចាកចេញទៅប្រទេសទួកគី ដែលជាប្រទេសមួយសំបូរទៅដោយហាងផលិតនំភីស្សា ព្រមទាំងល្បីល្បាញក្នុងការផលិតនំភីស្សាមានរសជាតិឆ្ងាញ់ផងដែរ។ នៅទីនោះលោកក៏បានសិក្សារពីមូលដ្ឋានគ្រិះនៅក្នុងការផលិតនំភីស្សា ហាំបឺហ្គឺ និងរបៀបរបបនៅក្នុងការគ្រប់គ្រងហាងបានយ៉ាងស្ទាត់ជំនាញថែមទៀតផង។ នៅពេលដែលលោកត្រលប់មកវិញលោកក៏បានចាប់ផ្តើមក្នុងការផលិតនំភីស្សា និងហាំបឺហ្គឺដោយខ្លួនលោកផ្ទាល់ ហើយនៅពេលនោះហើយដែលហាងរបស់លោកបានប្តូរឈ្មោះថ្មីថា  Freddy’s Frozen Custard & Steakburgers ។

ចាប់តាំងពីដូរឈ្មោះមកហាងរបស់លោកហាក់ដូចជាមានប្រជាប្រិយខ្លាំងជាងមុន ហើយក៏មានហាងធំៗមកកុម្ម៉ង់នំភីស្សា និងហាំបឺហ្គឺពីហាងលោកយ៉ាងច្រើនផងដែរ។ ភាពជោគជ័យនេះហើយដែលអាចធ្វើអោយយីហោរបស់លោកអាចហក់លោតចូលទៅក្នុងទីផ្សារដ៏ទៃទៀតនៅក្នុងប្រទេសបានយ៉ាងលឿន ព្រោះមិនដល់ ៥ឆ្នាំផងលោកអាចពង្រីកសាខាបានរហូតទៅដល់  ២៨០ នៅក្នុង ៣១ រដ្ឋក្នុងសហរដ្ឋអាមេរិកថែមទៀតផង ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES