គន្លិះនៃការដឹកនាំជោគជ័យ និងមានប្រសិទ្ធភាពរបស់អតីតអ្នកប្រតិបត្តិក្រុមហ៊ុន Apple និង Google

លោកស្រី Kim Scott គឺជាអតីត​អ្នក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Google និង​បច្ចុប្បន្ន​ដំណើរការណ៍​អាជីវកម្ម​ផ្ទាល់ខ្លួន​គឺជា​ក្រុមហ៊ុន Radical Candor ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​software និង​ហ្វឹកហាត់​បង្រៀន​ភាព​ជា​អ្នកដឹកនាំ​ដ៏​ល្អ​សម្រាប់​អង្គភាព​ផ្សេងៗ។ លោកស្រីគឺជាបុគ្គលម្នាក់ដែលគ្រប់គ្នាបានចាត់ទុកអ្នកស្រីថាជាមេដឹកនាំម្នាក់ដ៏ឆ្នើមក្នុងវិស័យអាជីវកម្ម ហើយលោកស្រីក៏ទទួលបានការកោតសរសើរពីសំណាក់មនុស្សទូទៅថែមទៀតផង ។

ក្នុងថ្ងៃនេះ Business Cambodia សូមលើកយករបៀបនៃការដឹកនាំដ៏មានប្រសិទ្ធភាព ៣ចំណុចដែលលោកស្រី Kim Scott តែងតែប្រើ និងតែងតែបង្រៀនទៅមនុស្សដ៏ទៃទៀត 

ការដឹកនាំបែបទី ១

អ្នកដឹកនាំទាំងឡាយណាដែលមិនខ្វាយខ្វល់ពីមនោសញ្ចេតនានិងអារម្មណ៍របស់បុគ្គលិក ហើយក៏មិនជំរុញពួកគេឲ្យជម្នះជាមួយនឹងអ្វីដែលពិបាកនិងថ្មីៗសម្រាប់ពួកគេនោះដែរ។ ឥរិយាបថបែបនេះក៏មិនមានប្រសិទ្ធភាពសម្រាប់ភាពជោគជ័យរបស់អង្គភាពទាំងមូលដូចរបៀបដឹកនាំ២បែបខាងលើដែរ។

 ការ​ដឹកនាំ​តាមបែប​ទី ២ ​

លោកស្រី​បាន​លើកឡើង គឺជា​ប្រធាន​ដែល​ចូលចិត្ត​ស្ដី​បន្ទោស​បុគ្គលិក​ជា​សាធារណៈ និង​មិន​ទុក​មុខ​មាត់​ឲ្យ​ពួកគេ​ទាល់តែ​សោះ។ គាត់​បាន​និយាយ​ថា ប្រធាន​ដែល​ដឹកនាំ​តាម​របៀប​នេះ នឹង​ទទួល​បាន​ប្រយោជន៍​មក​វិញ​នៅ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​វែង​ឥរិយាបថ​គ្រប់គ្រង​របស់​គេ​បែប​នេះ នឹង​នាំ​មក​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​មក​ខ្លួន​វិញ​មិនខាន។

ការ​ដឹកនាំ​តាម​បែប​ទី ៣

មាន​ភាព​សាមញ្ញ​ជាង​គេ​បំផុត ប៉ុន្តែ​ក៏​ជា​របៀប​ដឹកនាំ​ដែល​ពិបាក​នឹង​រក​ជាង​គេ​បំផុត​ដែរ។ វា​គឺជា​ចន្លោះ​កណ្ដាល​រវាង​ការ​គិតគូរ​ខ្វាយខ្វល់​ពី​អារម្មណ៍​របស់​បុគ្គលិក និង​ការ​ជំរុញ​ពួកគេ​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​ពិបាក​ជាង​មុន​ដើម្បី​ភាព​រីកចម្រើន​របស់​ពួកគេ។ អ្នកដឹកនាំ​បែប​នេះ​នឹង​ស្ដី​បន្ទោស​បើ​សិន​ជា​វា​ជា​រឿង​ដែល​ត្រូវ​ស្ដី​បន្ទោស តែ​ពួកគេ​ក៏​ធ្វើ​បែប​នេះ​ដោយ​ឯកជន និង​ប្រើ​ការ​សរសើរ​នៅ​ជា​សាធារណៈ​វិញ​ដែរ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES