តាមពិត Bill Gates និង Warren Buffett មានគំនិតដូចគ្នាបែបនេះសោះ ទើបពួកគាត់ក្លាយជាសេដ្ឋី

យើងគ្រប់គ្នាប្រកដជាបានស្គាល់ហើយនូវមហាសេដ្ឋីទាំង២រូបនេះ គឺលោក Bill Gate និង លោកWarren Buffett ថាសុទ្ធតែជាកំពូលអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក។ លោក Bill Gates គឺជាស្ថាបនិកក្រុមហ៊ុន Microsoft ហើយលោក Warren Buffett គឺជាកំពូលអ្នកវិនិយោគដ៏ល្បីឈ្មោះម្នាក់នៅលើពិភពលោកផងដែរ ។

ទោះបីជាពួកអ្នកទាំង ២ មានអាជីពខុសគ្នាក៏ដោយក៏មហាសេដ្ឋីទាំងពីរូបនេះមានទ្រីស្តី និងគំនិតមួយដូចគ្នា ១០០%តែម្តងដែលជាមូលហេតុធ្វើអោយពួកគាត់ទាំង ២ នេះអាចក្លាយជាមហាសេដ្ឋីដោយសារតែចំណុចមួយនេះផងដែរ។

ចំណុចដែលពួកគាត់ទាំង ២ យល់ឃើញដូចគ្នានោះគឺទៅលើភាពជោគជ័យក្នុងជីវិត ហើយគំនិតនិងទ្រីស្តីរបស់លោកទៅលើពាក្យថាជោគជ័យក្នុងជីវិតក៏ដូចគ្នាផងដែរ ។ បើឆ្លងតាមការលើកឡើងរបស់លោក Bill Gate និង Warren Buffett បានអោយដឹងថាពួកលោកគឺមានគំនិតដូចគ្នាពិតមែនទៅលើចំណុចមួយនេះ។ ពួកគាត់បានយល់ឃើញដូចគ្នាថាភាពជោគជ័យក្នុងជីវិតគឺមិនមែនជោគជ័យតែលើមុខជំនួញ មុខរបររកស៊ី ឬក៏ការងារនោះឡើយ ភាពជោគជ័យក្នុងជីវិតគឺជាការជោគជ័យទាំងមុខរបរ និងជោគជ័យទាំងជីវិតរស់នៅប្រចាំថ្ងៃផងដែរផងដែរ ។ ពួកលោកទាំងពីរក៏បានបញ្ជាក់ផងដែរថា ប្រសិនបើបុគ្គលម្នាក់គាត់ទទួលបានជោគជ័យក្នុងអាជីវកម្ម ឬក៏ការងារហើយប៉ុន្តែបើក្នុងគ្រួសារ គាត់រស់នៅគ្មាសុភមង្គល ឬក៏ជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់គ្មានក្តីសុខទេនោះគឺមានន័យថាបុគ្គលរូបនោះមិនទាន់ជោគជ័យក្នុងជីវិតឡើយ។

ដោយសារតែពួកគាត់ទាំងពីរអ្នកនេះមានគំនិតដូចគ្នាបែបនេះហើយទើបធ្វើអោយពួកគាត់ខិតខំប្រឹងប្រែងស្វែងរកភាពជោគជ័យរហូតដល់ពួកគាត់ក្លាយជាសេដ្ឋីផង និងមានសុភមង្គលក្នុងជីវិតផងដែរនោះបានហៅថាភាពជោគជ័យក្នុងជីវិតពិតប្រាកដមែន។


អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES