៥ចំណុច ធ្វើឱ្យអ្នកក្លាយជាអ្នកដឹកនាំខ្លាំង លើវិស័យអចលនទ្រព្យ

អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យមានច្រើនណាស់  ប៉ុន្តែមិនមែនគ្រប់គ្នារកស៊ីក្នុងវិស័យនេះសុទ្ធតែទទួលបានជោគជ័យនោះទេ ។  អ្នកខ្លះប្រឡូកតែ១ឆ្នាំសោះមានក្រុមការងារ មានក្រុមហ៊ុនធំបាត់ទៅហើយ មានន័យថាគេរកស៊ីតែមួយភ្លេតសោះក៏ទទួលបានជោគជ័យល្អប្រសើរក្នុងវិស័យអចលនទ្រព្យទៅហើយ ។   ចំណែកអ្នកខ្លះទៀតរកស៊ីយូរហើយនៅតែមិនមានលទ្ធផលល្អសោះ  ហើយភាគច្រើនរត់ទៅរកធ្វើការងារវិញ  អ្នកខ្លះក៏នៅតស៊ូក្នុងវិស័យនេះតែគ្មានលទ្ធផលអ្វីគួរអោយកត់សំគាល់ឡើយ ។   ជាការពិតណាស់ក្នុងវិស័យអចលនទ្រព្យមិនមែនងាយស្រួលដូចការយល់ឃើញនោះទេ  តម្រូវអោយអ្នករកស៊ីមានចំណេះដឹង និងរបៀបគ្រប់គ្រងក្រុមការងារជាដើម  ។  ដើម្បីគ្រប់គ្រងក្រុមការងារអោយមានប្រសិទ្ធភាពខ្ពស់  នោះអ្នកដឹកនាំក្រុមដែលរកស៊ីក្នុងវិស័យនេះគួរតែអនុវត្តន៍ចំណុចខាងក្រោមនេះ៖    

១-ធ្វើជាខ្លួនជាក្បាលម៉ាស៊ីនដ៏ខ្លាំងម្នាក់៖       អ្នកដឹកនាំមិនមែនធ្វើការលំៗនោះទេ  មិនមែនគ្រាន់តែនិយាយនោះទេ  ហើយក៏មិនមែនគ្រាន់តែមានចំណេះដឹងនោះដែរ  អ្វីដែលសំខាន់គឺមានលទ្ធផលអោយកូនក្រុមឃើញ   ហើយអនុវត្តន៍អោយក្រុមឃើញ  ។ អ្នកដឹកនាំក្រុមការងារត្រូវតែធ្វើជាក្បាលម៉ាស៊ីនដ៏ល្អមួយរូប  ត្រូវធ្វើជាបង្អែកដល់ក្រុមការងារ  ទើបក្រុមការងារមានការជៀជាក់ ហើយការងារនឹងរីកចម្រើនល្អ ។   

២-ចាប់អោយជាប់៖      បើរកស៊ីក្នុងវិស័យអចលនទ្រព្យត្រូវតែធ្វើ ហើយផ្តោតក្នុងវិស័យនេះ  មិនត្រូវរកស៊ីក្នុងវិស័យអចលនទ្រព្យហើយទៅរកស៊ីក្នុងវិស័យផ្សេងពីរបីជាបន្តបន្ទាប់   ការធ្វើបែបនេះមិនជោគជ័យទេ  ព្រោះគ្មានភាពច្បាស់លាស់  គ្មានការជឿជាក់លើអ្វីដែលខ្លួនធ្វើ  ។  ដូច្នោះត្រូវតែផ្តោតអោយជាប់លើវិស័យនេះអោយខ្លាំងមែនទែន  ហើយទោះបីជាមានឧបសគ្គអ្វីកើតឡើង  ក៏នៅតែរកស៊ីក្នុងវិស័យនេះរហូតទទួលបានជោគជ័យយ៉ាងពិតប្រាកដ ។  អ្វីដែលសំខាន់ត្រូវតែអត់ធ្មត់ តស៊ូអោយបានយូរក្នុងវិស័យនេះ  កុំបោះបង់នៅពេលជួបបញ្ហាកើតឡើង   ។   

៣-ធ្វើជាគម្រូដើម្បីអោយគេជឿ៖      អ្នកដឹកនាំក្រុមការងារត្រូវបង្ហាញអោយកូនក្រុម ឬសមាជិកមានការជឿជាក់លើខ្លួនឯង  ហើយធ្វើជាគម្រូដ៏ល្អអស្ចារ្យក្នុងក្រុមការងារ ។  បើមានបញ្ហាយើងជាអ្នកដឹកនាំត្រូវតែដោះស្រាយហើយបង្ហាញអោយគេឃើញថាយើងអាចធ្វើបាន  អ្នកផ្សេងៗក៏អាចធ្វើបានដែរ ។  

 ៤-ទំនាក់ទំនងល្អ៖     ជាការពិតណាស់អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យត្រូវតែមានទំនាក់ទំនងល្អជាមួយអតិថិជន  ទំនាក់ទំនងល្អជាមួយសង្គមមនុស្សហើយស្គាល់គេអោយច្រើន  មានទំនាក់ទំនងល្អជាមួយក្រុមការងាររបស់ខ្លួន  ។  មានពេលខ្លះយើងមិនចាំបាច់ធ្វើទីផ្សារដែលត្រូវចំណាយលុយទៅរកអាតិថិជនអោយជួយទិញគម្រោងអចលនទ្រព្យនោះទេ  យើងគ្រាន់តែធ្វើការទំនាក់ទំនងមនុស្សដែលយើងស្គាល់  នោះការលក់របស់យើងប្រាកដជាមានប្រសិទ្ធភាពខ្ពស់  ។

   ៥-រៀនសូត្រពីគេ នឹងអនុវត្តន៍៖     ក្នុងវិស័យអចលនទ្រព្យត្រូវការអោយអ្នករកស៊ីរៀនសូត្រសិក្សាពីគេ  ស្វែងយល់ពីគេ  ស្វែងយល់ពីអតិថិជនដែលជាគោលដៅ  ។  ការអភិវឌ្ឍន៍ខ្លួនជាប្រចាំគឺជាមូលដ្ឋានដែលនាំទៅរកភាពជោគជ័យពិតប្រាកដ  ហើយអ្នកដែលមិនសិក្សាពីគេ  គិតលើភាពអាត្មានិយមខ្លួនឯងនោះមិនងាយទទួលបានភាពជោគជ័យនោះទេ៕ 

អត្ថបទដោយ៖  សុទ ផានិត 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES