លោក ឌិន សុមេធារិទ្ធ បានបង្ហើបពីកំហុសទាំង៥ដែលតែងកើតក្នុងអាជីវកម្ម

ចេញរកស៊ី មិនថាអាជីវកម្មធុនតូចឬក៏មធ្យមនោះទេ តែងតែមាននៅកំហុសកើតឡើងដែលមិនអាចចៀសវាងបាន។ ខណ:ដែលយើងមិនមាននៅទំលាប់ក្នុងការកែប្រែលរួមទាំងគ្មានការអនុវត្តនោះកំហុសនិងមានការកើតឡើងជាបន្តបន្ទាប់ដែលអាចឲ្យខាត់បង់ផលប្រយោជន៍មួយចំនួនក្នុងអាជីវកម្មធ្វើឲ្យដំណើរការនៃភាពរីកចម្រើនមានការអន់ថយផងដែរ។

យោងតាមម្ចាស់អាជីវកម្ម លោកឌិន សុធារិទ្ធ​ ដែលធ្លាប់បានរឆ្លងកាត់កំហុសកើតមានឡើងនៅក្នុងអាជីវកម្មនោះ បានមានប្រសាសន៍ថា មុននឹងមានការបើកនៅអាជីវកម្មណាមួយក៏ដោយមិនថាតូចឬក៏ធំនោះទេតែមានការកើតឡើងនៅកំហុសគ្រាន់តែថាតូចឬធំតែប៉ុណ្ណេះចំពោះអ្នកដែលទើបបើកនៅអាជីវកម្មតែងតែមាននូវកំហុសដែលមិនអាចគេចផុតបានដោយកំហុសទាំងនោះរួមមាន៖

១/មិនមានជំនឿលចិត្តលើខ្លួនឯង៖​កត្តាដែលចម្បងនោះមុននឹងមានការបើកអាជីវកម្មណាមួយក៏ដោយប្រសិនបើគ្មាននូវទំនុកចិត្តលើខ្លួនឯងនោះទេក៏មិនអាចរីកចម្រើនទៅមុខបានដែរ។ ជាពិសេសនោះត្រូវមានការតាំងចិត្តឲ្យបានខ្ពស់ជាមុនសិនដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការជម្រុញឲ្យអាជីវកម្មកាន់តែមានការរីកចម្រើនថែមទាំងមាននូវប្រសិទ្ធភាពខ្ពស់ផងដែរ។

២/​ផលិតផលលក់កាន់តែដាច់កាន់តែមិនសូវខ្វល់ខ្វាយ៖នៅពេលដែលអាជីវកម្មមួយមានផលិតផលល្អណាមួយមានការទទួលស្គាល់កាន់តែច្រើននោះថែមទាំងមាននូវគុណភាពល្អនៅលើទីផ្សារ​តែបែរជាម្ចាស់ផលិតផលមិនសូវមានការយកចិត្តទុកដាក់មើលថែឲ្យបានដិតដល់នោះ ផលិតផលនិងមានការធ្លាក់ចុះជាមិនខាន។ ដោយសារតែមានគំនិតថាផលិតផលល្អហើយគង់តែមានអ្នកស្គាល់នោះទេ ដែលជាហេតុបណ្តាយឲ្យបាត់បង់នៅឱកាសល្អមួយក្នុងការជួយពង្រឹងនៅផលិតផលនោះ។

៣/ មានផលិតផលតែមិនចេះកែឆ្នៃ៖​ជាកាពិតណាស់ប្រសិនបើយើងមាននៅទំនិញល្អហើយត្រូវតែមានការកែឆ្នៃឲ្យមានភាពទាក់ទាញដែលជាយុទ្ធស្រាស្រ្តមួយដ៏មុតស្រួចក្នុងការប្រកួតប្រជែងជាមួយ និងដែគួរវិនិយោគនៅលើទីផ្សារផងដែរ។ កត្តាដែលសំខាន់នោះត្រូវរកភាពប៉ិនប្រសប់ ដើម្បីរកគំនិតថ្មីៗយកមកអនុវត្តឲ្យកាន់តែមានភាពទាក់ទាញពីអតិថិជនមានការទុកចិត្តពីគុណភាពនៃផលិតផលផងដែរ។

៤/មិនពង្រឹងនូវអាជីកម្ម៖​ ចំណុចស្នូលនៃអាជីវកម្មនោះនៅពេលមានការដំណើរការអស់រយៈពេលជាច្រើនឆ្នាំថែមទាំងមានការទទួលស្គាល់ច្រើនដែលត្រូវតែមានការសាងសង់និងបង្កើតបានច្រើន។តែបើមាននៅគំនិតក្នុងការបើកនោះទេក៏គ្មានការពង្រឹកនៅអាជីវកម្មថែមទាំងគ្មានការអភិវឌ្ឍន៍ ដោយសារគ្មានការពង្រឹងចែកចាយទៅលើផលិតផលថែមទាំងគ្មានការពង្រីកនូវសាខាទើបធ្វើឲ្យមានការកើតឡើងចំណុចខ្វះខាតមួយចំនួនថែមទៀតផង។

៥/ដំណោះស្រាយនៃបញ្ហា៖នៅក្នុងអាជីវកម្មណាក៏ដោយតែងតែមានការកើតឡើងនៅបញ្ហាដែលមិនអាចជៀសផុតបានឡើយជាពិសេសនោះនៅពេលដែលកើតមានបញ្ហាហើយត្រូវមានវិធីដោះស្រាយដែលឬទេដើម្បីកុំឲ្យកើតមានឡើងនៅបញ្ហានោះមានឡើងម្តងទៀត។

ជាការពិតណាស់ក្នុងការបើកនៅអាជីវកម្មណាមួយក៏ដោយតែងតែមានការកើតឡើងនៅកំហុសជាពិសេសនោះចំណុចខាងលើដែលតែងតែកើតមានឡើងនៅក្នុងអាជីវកម្មមិនថាអាជីវកម្មនោះតូចឬក៏ធំនោះទេគីមិនអាចចៀសវាងក្នុងការកើតឡើងពីកំហុសបានឡើយ។ ដោយសារតែមិនបានរៀបចំនៅគម្រោង ការរៀបចំនៅផែនការ ការសិក្សា ស្រាវជ្រាវជាមុនសិន ទើបមានការបង្កឲ្យមាននៅកំហុសនៅវិស័យអាជីវកម្មនោះ៕

អត្ថបទដោយ៖​តែម សុគន្ធា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES