មេរៀនធ្វើជំនួញទាំង៥របស់មហាសេដ្ធី Anthony Robbins សម្រាប់សហគ្រិនជំនាន់ថ្មី

លោកAnthony Robbins ជាមហាសេដ្ធីមួយរូប ដែលមានទ្រព្យសម្បត្តិប្រមាណ ៥០០​ លានដុល្លារ ហើយគាត់ក៏ជាវាគ្មិនម្នាក់ដ៏ពូកែម្នាក់ផងដែរ និងបាននៅសិខាសិលាជាច្រើនក្នុង គោលបំណង់អភិវឌ្ឍជុំវិញពិភពលោកផងដែរ។លោកបានកើតចេញពីគ្រួសារសាមញ្ញធម្មតា គ្មានកេរ្តិ៍មរតកដូបគេទេ និងមិនបានទៅរៀននៅសាកលវិទ្យាល័យឡើយ។ខាងក្រោមនេះគឺជាមេរៀនជោគជ័យទាំង៥របស់គាត់៖

១.ត្រូវធ្វើអ្វីដេលអ្នកចេះ

អ្នកត្រូវតែយកអ្វីដែលអ្នកចេះ មកធ្វើការអនុវត្ត ពីព្រោះបើគ្រាន់តែមានចំណេះដឹងគឺមិនគ្រប់គ្រាន់នោះទេ អ្នកត្រូវតែមានសកម្មភាពដើម្បីផ្លាស់ប្តូរជោគវាសនារបស់អ្នក។លោកបានបន្តទៀតថាការដែលយើងដឹងនៅអ្វីដែលធ្វើគឺវាមិនដូចគ្នាទៅនឹងការដែលយើងធ្វើនៅអ្វីដែលយើងចេះដឹងនោះទេ។ហើយភាពជោគជ័យវាអាស្រ័យនៅត្រង់ ថាតើយើងបានធ្វើនូវអ្វីដែលយើងចេះដឹងឬអត់?

២.ត្រូវទទួលស្គាល់ការសម្រេចចិត្តរបស់អ្នកគឺជាកត្តាកំណត់ជោគវាសនារបស់អ្នក

លោក Anthony Robbins បានពោលថា«វាមិនមែនអ្វីៗដែលបានកើតឡើង ឬធ្លាប់កើតឡើងមកពីអ្នកនោះទេដែលកំណត់ជីវិតអ្នក ផ្ទុយទៅវិញវាជាការសម្រេចចិត្តរបស់អ្នកនោះទេដែលជាកត្តាកំណត់ខ្សែជីវិតរបស់អ្នក»។ជីវិតរបស់អ្នកគឺច្បាស់ណាស់ជាលទ្ធផលនៃការសំរេចរបស់អ្នកកន្លងមក ដូច្នេះយើងត្រូវមានការពិចារណាឲ្យខ្ពស់មុននិងធ្វើការសំរេចចិត្តធ្វើទៅលើអ្វីមួយ។

៣.ត្រូវដើរតាមបុគ្គលជោគជ័យ

អ្នកគួរគប្បីស្វែងរកបុគ្គលណាមួយ ដែលបានសម្រេចនៅក្តីប្រាថ្នារបស់អ្នក ហើយរៀនធ្វើតាមគេដើម្បីទទយលបាននូវសមិទ្ធផលទាំងអស់នោះ។រៀនដើរតាមបុគ្គលជោគជ័យ រៀនគិតឲ្យដូចបុគ្គលជោគជ័យ នោះអ្នកនិងមាឳកាសក្លាយទៅជាបុគ្គលជោគជ័យជាក់ជាមិនខាន។

៤.ត្រូវចេះស្វែងរកផ្លូវទៅរកភាពជោគជ័យ

បុគ្គលមួយចំនួនតែងតែធ្វើការដោះសារថា ដើម្បីទទួលបានភាពជោគជ័យអ្នកចាំបាច់ត្រូវតែមានសំណាង។ប៉ុន្តែបើតាមលោក Anthony Robbins លោកបានថ្លែងថា អ្វីដែលជាការពិតនោះ គឺគ្មានអ្វីដែលថាអ្នកមិនសំរេចបាននោះទេ បើសិនជាអ្នកដឹងច្បាស់ថាអ្វីដែលចង់ពិតប្រាកដនៅក្នុងជីវិតរបស់អ្នក ហើយហានបញ្ចេញសកម្មភាពយ៉ាងខ្លាំងខ្លាបំផុត ដើម្បីទទួលបានរបស់ទាំងអស់និង។ហើយសូមគិតថា ជោគជ័យកើតឡើងដោយសារសំណាងឲ្យសោះ គឺច្បាស់ណាស់កើតចេញពីសកម្មភាពរបស់អ្នក។

៥.ត្រូវចេះប្រើឥទ្ធិពលនៃការផ្តោតអារម្មណ៍

លោកធ្លាប់បានប្រសាសន៍ ហេតុផលមួយដែលធ្វើឲ្យបុគ្គលមួយចំនួនតូច មិនសម្រេចបានជោគជ័យ គឺភាគច្រើនពួកគាត់មិនដែលផ្តោតអារម្មណ៍ ទៅលើអ្វីមួយឲ្យច្បាស់លាស់នោះទេ ឬពេលខ្លះគាត់គ្រាន់តែគិត ឬក៏ធ្វើឲ្យរួចតែពីដៃប៉ណ្ណោះ និងមិនដែលគិតថាចាប់យកអ្វីមួយឲ្យពិតប្រាកដនៅក្នុងជីវិតនោះឡើយ។លោកបានបន្តទៀតថា គ្មានអ្វីសំខាន់ជាងការផ្តោតអារម្មណ៍លើរបស់មួយឲ្យជាក់លាក់នោះទេ។ការផ្តោតអារម្មណ៍គឺជាអំនាច ការផ្តោអារម្មណ៍ គឺពិតជាសំខាន់ខ្លាំងណាស់នៅក្នុងភាពជោគជ័យ ដូច្នេះសូមប្រើប្រាស់ឲ្យលទ្ធភាព និងឲ្យចំទិសដៅ៕

 

អត្ថបទដោយ៖ ថេង លាង 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES