





នៅពេលបច្ចុប្បន្ននេះមានមនុស្សជាច្រើនចង់ក្លាយខ្លួនទៅជាអ្នកមានបាន ដើម្បីមានហិរញ្ញវត្ថុផ្ទាល់ខ្លួននិងអាចមានលទ្ធភាពបង្កើតប្រភពចំណូលបានដោយផ្ទាល់ថែមទៀតផង។ ជាពិសេសនោះសម្រាប់យុវជនភាគច្រើនបាននិងកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍ដើម្បីកសាងសមត្ថភាពឱ្យក្លាយទៅអ្នកដែលអាចបង្កើតភាពមានបានដោយខ្លួនឯង។ ប៉ុន្តែអ្វីដែលជាបញ្ហានោះពួកគេមិនទាន់ដឹងច្បាស់ថាគួររបៀចំខ្លួនដោយរបៀបណានោះទេ ដើម្បីអនុវត្តនិងមានគំនិតឱ្យដូចជាអ្នកមានដ៏ទៃទៀត។ ដូចច្នេះដើម្បីមានគំនិតច្រើនឱ្យដូចជាអ្នកមាននោះអ្នកគួរតែចាប់ផ្តើមរៀបចំខ្លួនអានសៀវឱ្យបានច្រើន ដើម្បីមានគំនិតល្អៗយកទៅបង្កើតនូវប្រភពចំណូលបានផងដែរ។
ថ្ងៃនេះផងដែរ Business Cambodia និងលើកបង្ហាញីកំពូលសៀវភៅ៥ក្បាលដែលគួរតែអានប្រសិនបើអ្នកចង់រកលុយបានច្រើនពិតមែន ដោយសៀវទាំងអស់នោះមានដូចជា៖
១.The 48 Laws of Power៖ សៀវភៅវនេះត្រូវបាននិពន្ធឡើងដើម្បីរៀបចំពីរបៀឆ្នៃគំនិតរបស់អ្នកដែលចង់អភិវឌ្ឍន៍ខ្លួនឱ្យក្លាយទៅជាអ្នកមាន និងជួយពង្រឹកសមត្ថភាពឱ្យមានភាពក្លាហានក្នុងការបង្កើតគំនិតស្វែងរកប្រភពចំណូលផងដែរ។ យ៉ាណាមិញនៅពេលដែលអ្នកអានសៀវភៅនេះចប់ អ្នកនិងទទួលបានកម្លាំងចិត្តយ៉ាងច្រើនក្នុងការជួួយជម្រុញលើកទឹកចិត្តឱ្យមានឥទ្ធិពលដ៏ធំផុតក្នុងការអភិវឌ្ឍន៍ខ្លួន។ សៀវភៅមួយក្បាលនេះនិងជំរុញឱ្យអ្នកក្លាយទៅជាមនុស្សដែលមានគំនិតច្រើនលើផ្នែកបង្កើតលុយ ចេះចាប់យកឱកាសធំៗ ដែលអ្នកមិនដែលធ្លាប់គិតពីមកថែមទៀតផង។
២.Influence: The Psychology of Persuasion៖ សៀវភៅនេះត្រូវបាននិពន្ធឡើងក្នុងគោលបំណងប្រាប់ពីយុទ្ធសាស្ត្រសំខាន់ៗទៅលើមនុស្សដែលមានការជះឥទ្ធិពលទៅអំណាចក្នុងការបង្កើតនូវសមត្ថភាពអាចរកលុយបាននៅលើទីផ្សារផងដែរ។ លើសពីនេះទៅទៀតនោះសៀវភៅមួយក្បាលនេះបានបង្ហាញពីការរបៀចំនៅឥរិយាបទជាមួយនិងមនុស្សជុំវិញខ្លួនដើម្បីបង្កើតបាននូវទំនាក់ទំនងល្អជាមួយនិងបុគ្គលជោគជ័យផងដែរ។ ដើម្បីធ្វើជាយុទ្ធសាស្រ្តឬក៏បទពិសោធន៍ធ្វើឱ្យខ្លួនទទួលបាននូវភាពជោគជ័យថែមទៀត។
៣. Blue Ocean Strategy ៖ សៀវភៅនេះត្រូវបាននិពន្ធឡើងក្នុងគោលបំណងចង់ឱ្យអ្នកបង្កើតគុណតម្លៃនៃការអភិវឌ្ឍន៍ខ្លួនទៅលើសមត្ថភាពរបស់ខ្លួនដោយផ្ទាល់ដែលហៅថា “ សមុទ្រខៀវ” មានន័យថាជាការផ្តោតទៅលើការកែឆ្នៃប្រឌិតទៅលើគំនិតឱ្យបានខ្លាំងជាមុន។ លើសពីនេះទៅទៀតនោះសៀវភៅមួយក្បាលនេះបានផ្តល់ជាគំនិតឱ្យអ្នកមានភាពឆ្លាតវៃជាមួយនិងដៃគួរប្រគួតប្រជែងនៅក្នុងទីផ្សារនិងបង្ហាញឱ្យអ្នកដឹងពីវិធីសាស្ត្រក្នុងការពង្រឹកនូវសមត្ថភាពផងដែរ។
៤. The Fountainhead ៖ សៀវភៅមួយក្បាលនេះត្រូវបាននិពន្ធលើគោលបំណង ពីរៀបក្នុងការតស៊ូដ៏រឹងមាំរបស់បុគ្គលដែលធ្លាប់បានឆ្លងកាត់ភាពលំបាកជាច្រើនទ្រាំបាន ក្លាយខ្លួនទៅជាបុគ្គលដែលទទួលបាននូវភាពជោគជ័យផងដែល។ មិនតែប៉ុណ្ណោះសៀវភៅនេះនិងបង្ហាញអ្នកពីអំពើបុគ្គលដែលល្បីៗក្នុងការតស៊ូជាមួយនិងរឿងជាច្រើនមុខនិងក្លាយទៅជាអ្នកដែលពួកកែរកសុី។ សៀវភៅនេះនិងធ្វើឱ្យអ្នកកាន់តែយល់ច្បាស់អំពីតម្លៃនៃភាពតស៊ូនិងការលំបាកជាច្រើនដែលមិនដែលធ្លាប់ដឹងមកពីថែមទៀតផង។
៥.The Compound Effect ៖ សៀវភៅនេះត្រូវបាននិពន្ធឡើងដោយ Darren HardyដែលជាCEO Success Magazine ដែលសៀវភៅនេះចង់បង្ហាញឱ្យអ្នកយល់ដឹងពីភាពជោគជ័យនិងបរាជ័យដែលវានិងកើតមានឡើងនូវពេលយើងចាប់ផ្តើមក្នុងការបង្កើតលុយ លើសពីនេះអ្នកត្រូវតែមានទំនួលខុសត្រូវចំពោះខ្លួនជាមុខសិន។ ក្រោយពីអានសៀវភៅមួយក្បាលនេះចប់ហើយអ្នកអាចនិងទទួលបានពីការកែតម្រូវនូវទម្លាប់អវិជ្ជមានដែលអ្នកមានពីមុននិងការទទួលស្គាល់ពីកំហុសរបស់ខ្លួនចំពោះអ្នកដ៏ទៃផងដែរ។
អត្ថបទដោយ៖តែម សុគន្ធា Facebook: Kun Thea Tem