GM ក្រុមហ៊ុន GFG៖ គ្រប់ការវិនិយោគដែលគ្មានហានិភ័យគឺជាការវិនិយោកបោកប្រាស់

គ្រប់ការរកស៊ី និងវិនិយោគជាធម្មតាគឺតែងតែមានហានិភ័យ គ្រាន់តែថា តើហានិភ័យនោះមានកម្រិតណា ហើយអ្នកអាចគ្រប់គ្រងវាបានប៉ុណ្ណាតែប៉ុណ្ណោះ។ 

លោក ស្រី សំណាង នាយកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Gold Financial Global Investment( GFGI) បានឲ្យដឹងថា៖គ្រប់ការវិនិយោគដែលធានាថាគ្មានហានិភ័យ គិតតែពីចំណេញនោះគឺជាការវិនិយោគបោកប្រាស់ទាំងស្រុង។

GM វ័យក្មេងរូបនេះបានបញ្ជាក់ទៀតថា រូបលោកផ្ទាល់មិនដែលប្រាប់អតិថិជនថា ការវិនិយោគជាមួយក្រុមហ៊ុនលោក ឫវិនិយោគក្នុងវិស័យ Forex ធានាបាននូវផលចំណេញ១០០ភាគរយនោះទេ ព្រោះអតិថិជនទាំងអស់របស់លោកត្រូវតែមានការយល់ដឹង និងស្គាល់ពីការវិនិយោគ ហើយគ្មានការវិនិយោគ រកស៊ីណាដែលមិនមានហានិភ័យសោះនោះទេ មិនថានៅក្នុងវិស័យអចលនទ្រព្យ វិស័យមូលបត្រ ឫវិនិយោគរូបិយបណ្ណអន្តរជាតិជាដើម។ 

លោកបន្តសង្កត់ធ្ងន់ថា៖ លោកអ្នកគួរតែធ្វើការសិក្សាស្វែងយល់ឲ្យបានល្អិតល្អន់គ្រប់ការវិនិយោគរបស់អ្នក មុនសម្រេចចិត្តចុះទុនវិនិយោគ ចៀសវាងបង់ខាតលុយកាក់ដែលខិតខំរក ខំសន្សំមកជាច្រើនឆ្នាំ។ ជាងនេះទៀត គ្រប់ការវិនិយោគរបស់អ្នកគប្បីប្រើប្រាស់កញ្ចប់លុយដែលមិនចាំបាច់ ដើម្បីបង្ការបន្ថែមនាំផលលំបាកឲ្យអ្នកពេលដែលអ្នកវិនិយោគខុស ឫបរាជ័យ៕


 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN


0 មតិ

បញ្ចេញមតិ

RELATED ARTICLES