វិនិយោគិនជប៉ុនសម្រុកមកកម្ពុជាវិនិយោគ១៣៧គម្រោងគិតជាទឹកប្រាក់២.៥ពាន់លានដុល្លារអាមេរិក

សន្ទុះនៃវិនិយោគិនជប៉ុនមកកាន់កម្ពុជានៅតែបន្តមានភាពខ្លាំងក្លា ខណៈពេលដែលជប៉ុនបានសម្រេចការវិនិយោគ១៣៧គម្រោងរួចមកហើយគិតមកដល់ពេលនេះ ដែលមានទំហំជាទឹកប្រាក់ប្រមាណ២.៥ពាន់លានដុល្លារអាមេរិក។ 

លើសពីនេះ ជប៉ុននៅតែបន្តស្នើកម្ពុជាឲ្យមានការលើកកម្ពស់យន្តការនៃការថែទាំងវិនិយោគិន និងផ្តល់ឳកាសឱ្យមានការជជែកពិភាក្សារវាងតំណាងស្ថាប័នរដ្ឋនៃកម្ពុជាជាមួយនឹងក្រុមវិនិយោគិនជប៉ុន ក្នុងការសំណូមពរ រឺស្វែងយល់អំពីបញ្ហាប្រឈមណាមួយដែលអាចកើតមាន ដើម្បីធ្វើការកែលម្អឱ្យការវិនិយោគនៅក្នុងកម្ពុជាកាន់តែមានភាពល្អរលូនទៅមុខជាងនេះបន្ថែមទៀត។

ដើម្បីទាក់ទាញវិនិយោគិនជប៉ុន និងបង្កើនទំនុកចិត្តបន្ថែមទៀត រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រយចំនួនដូចជាបញ្ជុះតម្លៃអគ្គិសនី រៀបចំប្រព័ន្ធអនឡាយលើការបង្វិលអាករលើតម្លៃបន្ថែមការបន្ថយថ្លៃស្កេនកុងតឺន័រ និងដាក់ឱ្យមានការអនុវត្តប្រកាសស្តីពីការផ្តលសេវាសាធារណៈនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករបន្ថែមលើវិធានការផ្សេងៗដែលកម្ពុជាធ្លាប់មានផងដែរ។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះយោងតាមការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថាមានគម្រោងវិនិយោគជប៉ុនចំនួន១៣៧គម្រោង ដោយមានទុនសរុបប្រមាណ .៥ពាន់លានដុល្លារអាមេរិចរួចទៅហើយ ដោយក្នុងនោះមាន៦៦គម្រោងគឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕


អត្ថបទដោយ៖ HUA

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES