តើអ្វីទៅជាការវិនិយោគForex (រូបិយប័ណ្ណអន្តរជាតិ)?

Forex (Foreign Exchange Market) គឺជា ការទិញ លក់ និង ប្តូររូបិយប័ណ្ណអន្តរជាតិទៅវិញទៅមកនៅក្នុងតម្លៃជាក់ស្តែង ក្នុងតម្លៃដែលបានកំណត់ណាមួយ និងជាទម្រង់នៃវិនិយោគមួយបែបថ្មីសម្រាប់កម្ពុជា ប៉ុន្តែសម្រាប់បណ្តាប្រទេសជឿនលឿនផ្សេងទៀត ដូចជាជប៉ុន កូរ៉េ សិង្ហបុរី និងអាមេរិកជាដើម វាបានក្លាយជារឿងសាមញ្ញ វិនិយោគយ៉ាងជោគជាំដូចទៅនឹងអចលនទ្រព្យ និងវិស័យមូលបត្រអ៊ីចឹងដែរ។ 

ការវិនិយោគក្នុងវិស័យ Forex អ្នកអាចនឹងទទួលបានផលចំណេញ ឫខាតទៅតាមគម្លាតថ្លៃនៃ រូបិយប័ណ្ណឡើងចុះជាប្រចាំក្នុងរយៈពេលណាមួយ ហើយការវិនិយោគនេះត្រូវបានធ្វើឡើងដោយការទិញលក់រវាងរូបិយប័ណ្ណ២ផ្សេងគ្នា។ ឧទាហរណ៍ អ្នកត្រូវទិញលក់លុយដុល្លារធៀបនឹងលុយអូស្ត្រាលី ឫលុយជប៉ុនជាដើម។

បច្ចុប្បន្ន នៅកម្ពុជាមានក្រុមហ៊ុនជាច្រើនកំពុងផ្ដល់ការវិនិយោគក៏ដូចជាផ្ដល់ការប្រឹក្សាយោបល់ ជួញដូរលើរូបិយប័ណ្ណអន្តរជាតិ(Forex)នេះ  ក្នុងនោះក្រុមហ៊ុន សមភាគីកណ្ដាលមានចំនួន៤គឺក្រុមហ៊ុន ខេមបូឌា ដេរីវ៉េទីវ អ៊ិចឆេង . ក្រុមហ៊ុន ភ្នំពេញ ដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី ក្រុមហ៊ុន រ៉ូយ៉ាលហ្វាយនែនសល ខបោភើរេសិន និងក្រុមហ៊ុន ហ្គោលហ្វាយនេន គ្លូប៊ល អ៊ិនវេសម៉ិន។ នេះបើយោងតាមគេហទំព័រគណៈកម្មរធិការមូលបត្រកម្ពុជា, SECC

ក្រៅពីនេះក៏មានក្រុមហ៊ុនឈ្មួញជើងសារ ឧបករណ៍ និស្សន្ទជាច្រើន ទៀតដែលកំពុង ផ្ដល់ការវិនិយោគក៏ដូជាផ្ដល់ប្រឹក្សាយោបល់ លើការ ជួញដូរលើឧបករណ៍ និស្សន្ទផងដែរ ដូចជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល . ក្រុមហ៊ុន រីកវីល យេផេន ក្រុមហ៊ុន អាល់ហ្វា ហ្គោល ភ្យូឈ័រ ក្រុមហ៊ុន ហ្គោលវែល ខាភីថល ក្រុមហ៊ុន ក្រុមហ៊ុន ស្កាយ ប្រេសឹស មេធល និងមានច្រើនក្រុមហ៊ុនផ្សេងៗជាច្រើនទៀតផងដែរ។


ជារួម ដើម្បីចៀសវាងហានិភ័យក្នុងការវិនិយោគ លោកអ្នកគួរចំណាយពេលសិក្សាស្វែងយល់ឲ្យបានជាក់ច្បាស់ជាមុន មុននឹងសម្រេចចិត្តវិនិយោគក្នុងវិស័យនេះ ប្រសិនបើអ្នកគ្មានជំនាញក្នុងវិស័យនេះ ហើយនៅតែបន្តទៅវិនិយោគដោយខ្លួនឯងទាំងគ្មានភាពច្បាស់លាស់ វាប្រៀបបាននឹងអ្នកកាន់លុយយកទៅបោះចោលអ៊ីចឹងដែរ៕

ចូលរួមវគ្គខ្លី “ក្លាយជាអ្នកវិនិយោគឆ្នើម” ផ្តោតលើការសិក្សាស្វែងយល់ពីការវិនិយោគទៅលើវិស័យធំចំនួន៧នៅកម្ពុជា។ ធ្វើនៅ Business Cambodia ម៉ោង៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទីអាទិត្យទី១៧ ខែមិនា ឆ្នាំ២០១៩ តម្លៃចូលរួម២៥ដុល្លារ អ្នកចូលរួមកំណត់ត្រឹមតែ៣០ប៉ុណ្ណោះ។ 096 550 1301/ 089 91 8585.

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

0 មតិ

បញ្ចេញមតិ

RELATED ARTICLES