GM ក្រុមហ៊ុន GFG ប្រាប់មូលហេតុធំ៣ អ្នកគួរចាប់ផ្តើមវិនិយោគក្នុងវិស័យ Forex ថ្ងៃនេះ

ការវិនិយោគវិស័យ Forex (រូបិយបណ្ណអន្តរជាតិ) នៅក្នុងរយៈពេលប៉ុន្មាន២ឆ្នាំចុងក្រោយនេះ មានភាពរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ស្របពេលដែលក្រុមហ៊ុនរកស៊ីក្នុងវិស័យនេះក៏ចាប់ផ្តើមរីកដុះដាលថ្មីៗជាច្រើនផងដែរ។

លោកស្រី សំណាង នាយកគ្រប់គ្រងទូទៅ (GM) នៃក្រុមហ៊ុនវិនិយោគ GFG បានផ្តល់បទសម្ភាសន៍ជាមួយ Business Cambodia កាលពីម្សិលមិញនេះថា មានកត្តាសំខាន់ធំៗចំនួន៣ដែលលោកអ្នកគួរចាប់ផ្តើមសិក្សាស្វែងយល់ និងវិនិយោគក្នុងវិស័យនេះ។

. សមត្ថភាព

នេះជាកត្តាធំជាងគេសម្រាប់អ្នកចង់ចាប់ផ្តើមវិនិយោគក្នុងវិស័យ Forex ប្រសិនបើអ្នកមានចំណេះដឹងផ្នែកសេដ្ឋកិច្ច វាពិតជាការប្រសើរណាស់ក្នុងចាប់ផ្តើមវិនិយោគក្នុងវិស័យនេះ ប៉ុន្តែទោះជាអ្នកមិនមានចំណេះដឹងផ្នែកសេដ្ឋកិច្ចនេះ ក៏អ្នកអាចចាប់ផ្តើមសិក្សាស្វែងយល់ រៀនសូត្ររៀនវិនិយោគពីចំនួនទឹកប្រាក់តិចតួចទៅបានដែរ ខណៈដែលនៅក្រុមហ៊ុន GFG ក៏មានវគ្គបណ្តុះបណ្តាលជារៀងរាល់សប្តាហ៍ដោយមិនគិតថ្លៃ។


លោកស្រី សំណាងបានបញ្ជាក់ថា៖ “ប្រសិនអ្នកយល់ដឹងទាក់ទងនឹងទីតាំងភូមិសាស្ត្រ និងមានចំណេះដឹងច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យ លោកអ្នកគួរតែសម្លឹងទៅវិនិយោគក្នុងវិស័យអចលនទ្រព្យ ប្រសើរជាងវិស័យ Forex ជារួម អ្នកមានសមត្ថភាព ចំណេះដឹងវិស័យណា គួរចាប់យកវិស័យនោះតែម្តងទៅ ទើបជាការប្រសើរ។

. លទ្ធភាព

ក្នុងករណីលោកអ្នកមានកញ្ចប់លុយមិនចាំបាច់ណាមួយ លោកអ្នកក៏អាចពិចារណាវិនិយោគក្នុងវិស័យForex នេះជាការល្អបំផុត ត្បិតតែគ្រប់ការរកស៊ី និងការវិនិយោគសុទ្ធតែមានហានិភ័យ ប៉ុន្តែប្រសិនបើអ្នកបានសិក្សាស្វែងយល់ច្បាស់លាស់ និងចេះគ្រប់គ្រងហានិភ័យសម្រាប់ខ្លួនឯង នោះហានិភ័យក៏នឹងធ្លាក់ចុះទាបទៅតាមនោះដូចគ្នា។

GM វ័យក្មេងរូបនេះបានសង្កត់ធ្ងន់ថា៖ កញ្ចប់លុយមិនចាំបាច់ ជាលុយដែលល្អបំផុតសម្រាប់យកមកធ្វើវិនិយោគ ចៀសវាងខ្លាំងបំផុតការប្រើប្រាស់លុយចាំបាច់ ឫប្រើកម្ចីយកមកវិនិយោគ ព្រោះវាបង្កហានិភ័យខ្ពស់ពេក។

. ប្រាក់ចំណូលបន្ថែម

ការវិនិយោគគឺជាការប្រើប្រាស់លុយទៅបង្កើតលុយផ្សេងទៀត ដូចគ្នាទៅនឹងការវិនិយោគក្នុងវិស័យ Forex Gold លោកអ្នកអាចទាញយកផលចំណេញបង្កើនប្រាក់ចំណូលបន្ថែមទៀតឲ្យខ្លួនឯង ជាជាងការរក្សាទុកលុយចោល ឫចាយវាយទៅលើសម្ភារៈនិយម និងរបស់របរដែលមិនចាំបាច់។

ការវិនិយោគក្នុងវិស័យ Forex អាចចាប់ផ្តើមពីលុយតិចតួចទៅត្រឹមតែ១០០ដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក ស្រី សំណាង។

គ្រប់ការវិនិយោគដែលមិនមានភាពច្បាស់លាស់ មិនបានសិក្សាស្វែងយល់លម្អិត ប្រៀបដូចជាការយកលុយទៅបោះចោលអ៊ីចឹងដែរ។

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

0 មតិ

បញ្ចេញមតិ

RELATED ARTICLES