កត្តាធំ៤ ធ្វើឲ្យអ្នកវិនិយោគងាកមុខចេញ មិនចង់វិនិយោគអាជីវកម្មអ្នក

អ្នកវិនិយោគគឺជាក្រុមមនុស្សដែលមានភាពវ័យឆ្លាតក្នុងការប្រើប្រាស់លុយកាក់ ក៏ដូចជាមនុស្សដែលមានទស្សនៈវិស័យវែងឆ្ងាយច្បាស់លាស់ប្រាកដនិយម។ ពួកគាត់មានទម្លាប់សិក្សាច្បាស់លាស់មុនបោះទុនវិនិយោគ ដោយមិនបង្កហានិភ័យឲ្យខ្លួនឯងច្រើនពេកទេ ហេតុនេះ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម ចង់អូសទាញវិនិយោគិនឲ្យដាក់ទុនក្នុងអាជីវកម្មអ្នក អ្នកត្រូវចេះរៀបចំខ្លួនបែបណាឲ្យគេមានជំនឿចិត្ត ការកសាងសមត្ថភាព និងភាពច្បាស់លាស់ក្នុងការងារអាជីវកម្មរបស់ខ្លួន។ 

វិនិយោគិនភាគច្រើនងាកមុខចេញ មិនចង់ដាក់ទុនរកស៊ីទេជាមួយម្ចាស់អាជីវកម្មណាដែលមានកត្តាធំៗ៤ខាងក្រោម៖

. ចរិកលក្ខណៈ

មនុស្សរកស៊ីជោគជ័យគ្នា សហការគ្នា ឫវិនិយោគជាមួយគ្នា គេមើលខ្លាំងបំផុតមុនគេនោះទេគឺចរិកលក្ខណៈ សមត្ថភាព តើអាចឲ្យគេទុកចិត្តបានកម្រិតណា? មានភាពច្បាស់លាស់ និងស្មោះត្រង់ក្នុងការរកស៊ីជាមួយគ្នាដែរ ឫទេ។ ហេតុនេះ អ្នកកសាងក្រេឌីតឲ្យខ្លួនឯង ឲ្យមនុស្សជុំវិញខ្លួនមើលឃើញពីគុណតម្លៃរបស់អ្នក សហការ ដាក់លុយរកស៊ីជាមួយអ្នកដោយមិនស្តាយក្រោយ ពុំនោះទេ កុំថាតែឲ្យគេវិនិយោគជាមួយអ្នក សូម្បីតែជួបមុខគេមិនចង់ជួបផង។


. សក្តានុពលអាជីវកម្ម

រឿងដ៏សំខាន់ដែលអ្នកវិនិយោគគិតដល់ និងសម្លឹងមើលខ្លាំងបំផុតគឺសក្តានុពលអាជីវកម្មដែលមិនមែនជាអាជីវកម្មចេះបើកៗ រកស៊ីតាមតែគ្នា គ្មានគោលដៅច្បាស់លាស់ ផ្តោតតែទៅលើប្រាក់ចំណេញតែមួយមុខនោះទេ។ អាជីវកម្មដែលមានសក្តានុពលខ្លាំង ច្រើនជាអាជីវកម្មដែលមានចំណុចពិសេសដាច់ដោយឡែកពីគេ និងគោលជំហរឹងមាំ។

. ផែនការអាជីវកម្ម

អាជីវកម្មកើតថ្មីភាគច្រើននៅកម្ពុជា ច្រើនបំផុតគឺចាប់ផ្តើមឡើងដោយគ្មានផែនការជាក់លាក់នោះទេ ដែលជាហេតុធ្វើឲ្យពួកគាត់រស់មិនផុតពីឆ្នាំទី៥ឡើយ។ កត្តាដ៏សំខាន់នេះ អ្នកវិនិយោគក៏គេយល់ដែរ ទោះជាគ្មានផែនការអាជីវកម្មស្តង់ដា ប៉ុន្តែអ្នកត្រូវតែមានផែនការសរសេរចេញជាគម្រោងជាក់លាក់មួយច្បាប់ដែរ ដើម្បីឲ្យអ្នកវិនិយោគមានឱកាសវិភាគស្វែងយល់ពីសក្តានុពលនៃអាជីវកម្មរបស់អ្នក ក៏ដូចឱកាសទាញផលចំណេញពីការវិនិយោគរបស់គេ។

.ចំណង់ចំណូលចិត្ត និងគំនិតច្នៃប្រឌិត

អ្នកវិនិយោគឆ្នើមគឺជាមនុស្សដែលបោះទុនវិនិយោគដើម្បីជួយ មិនមែនតែផលចំណេញមួយមុខនោះទេ។ ជាមួយគ្នា ពួកគាត់ក៏មើលច្រើនណាស់ដែរទៅលើគំនិតច្នៃប្រឌិត គំនិតអាជីវកម្មដែលស្របទៅនឹងក្តីស្រមៃរបស់ពួកគាត់ដូចគ្នាដែរ៕

Business Cambodia ចាប់ផ្តើមទទួលពាក្យសម្រាប់ម្ចាស់អាជីវកម្មកើតថ្មីទាំងឡាយដែលខ្វះខាតទុន និងមានគោលដៅចង់ពង្រីកសក្តានុពលអាជីវកម្ម អាចដាក់ពាក្យស្នើសុំចូលរួមជាបេក្ខាជន ដើម្បីមានឱកាសជួបជាមួយវិនិយោគិនឆ្នើមៗនៅកម្ពុជា ធ្វើបទបង្ហាញពីអាជីវកម្មរបស់ខ្លួនផងដែរ។ ដាក់ពាក្យមកកាន់ Business Cambodia Page ដោយផ្ទាល់ ឫទាក់ទងសាកសួរព័ត៌មានលម្អិត 016/ 017 53 9897

 

អត្ថបទដោយ៖ MENG SONGHUA

Co-founder Phsar Khmer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES