តើគួរចាំដល់អាយុប៉ុន្មានទើបសាកសមឲ្យអ្នកចាប់ផ្តើមគិតពីការវិនិយោគ?

មនុស្សជាច្រើនមានក្តីស្រមៃផ្សេងៗគ្នា ពាក់ព័ន្ធនឹងរឿងលុយកាក់ អ្នកខ្លះគិតចង់បានផ្ទះ អ្នកខ្លះគិតចង់ឲ្យមានលុយច្រើននៅពេលចូលនិវត្តន៍ អ្នកខ្លះទៀតដែលមានវ័យជាង៣០ឆ្នាំ មានក្តីស្រមៃចង់ឲ្យកូនបានចូលរៀនសាលា សាលាថ្លៃៗនាពេលអនាគតជាដើម។ ទាំងនេះសុទ្ធសឹងតែជាក្តីស្រមៃក្នុងរឿងលុយកាក់ ដែលជម្រុញឲ្យមនុស្សខិតខំធ្វើការងារ ខិតខំរកស៊ី ប៉ុន្តែមិនសូវគិតរឿងវិនិយោគប៉ុន្មានឡើយ។ 

ពេលនិយាយដល់រឿងវិនិយោគ មនុស្សភាគច្រើនតែគិតដល់ការមានលុយច្រើន ជាជាងមានគំនិត ចំណេះដឹង និងជំនាញច្រើនទៅវិញ ដែលនាំឲ្យពួកគាត់ស៊ុញមិនហ៊ានសូម្បីតែគិត។ ប៉ុន្តែធាតុការពិតនៅពេលដែលអ្នកចាប់ផ្តើមគិតលើរឿងអ្វីមួយ អ្នកកំពុងតែបើកឱកាសឲ្យខ្លួនឯងរៀនស្វែងយល់ និងប្រឡូកដោយផ្ទាល់ទៅក្នុងការងារនោះ។

ការវិនិយោគមែនទែនទៅ មិនចាំបាច់ទាល់តែអ្នកមានលុយច្រើននោះ សម្រាប់អ្នកវិនិយោគដែលឆ្លាតវ័យគឺចាប់ផ្តើមពីលុយតិចៗទៅ ក្នុងវិស័យណាមួយដែលអ្នកបានចំណាយសិក្សាស្វែងយល់ និងមានលទ្ធភាពវិនិយោគបាន ជាក់ស្តែង វិនិយោគក្នុងវិស័យមូលបត្រ អ្នកអាចចាប់ផ្តើមពីលុយត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ ហើយការវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងផ្នែកដីធ្លា ក៏មិនប្រាកដថាត្រូវចំណាយលុយច្រើនដែរ លើកលែងតែអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងផ្នែកខុនដូ ឫផ្ទះល្វែង ដែលទាមទារឲ្យអ្នកមានលុយខ្ទង់ម៉ឺនដុល្លារឡើង ជាមួយនឹងប្រាក់ចំណូលទៀងទាត់ដែលអ្នកអាចរកបានប្រចាំខែ។ 

សម្រាប់អ្នកដែលបានសិក្សា ស្វែងយល់ស៊ីជម្រៅក្នុងការវិនិយោគណាមួយហើយ ស្របពេលដែលអ្នកក៏មានលទ្ធភាពវិនិយោគផងនោះ អាយុមិនមែនជាបញ្ហាសម្រាប់អ្នកនោះទេ ទោះជាវ័យជាង២០ឆ្នាំ ឫក៏វ័យជាង៥០ឆ្នាំក៏ដោយ ព្រោះវាហុចផលឲ្យអ្នកច្រើនជាងទុកលុយចោលនៅមួយកន្លែង ដែលវាមិនបានបង្កើតលុយផ្សេងទៀតស្របពេលដែលអ្នកក៏កំពុងតែបង្កើតលុយផ្សេងទៀតពីការងារនោះទេ៕


 

ចុះឈ្មោះចូលរៀនវគ្គ ក្លាយជាអ្នកវិនិយោគវ័យឆ្លាត” នៅថ្ងៃទីអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ពីម៉ោង៩ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់។ 010 755 987/ 089918585

 

អត្ថបទដោយ៖ MENG SONGHUA

Co-founder Phsar Khmer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES