ទីផ្សារកង់ថៃធ្លាក់ចុះជាប់ៗគ្នា៣ឆ្នាំ ពី១២ពាន់លានបាត មកនៅត្រឹមជាង៤ពាន់លានបាត

(ថៃ)៖ ក្នុងរយៈកាល៣ឆ្នាំចុងក្រោយនេះ ទីផ្សារកង់ថៃធ្លាក់ចុះយ៉ាងគំហុកគួរ ខណៈកាលពីឆ្នាំ២០១៥ ចំនួនកង់លក់ចេញគិតជាទឹកប្រមាណជាង១២ពាន់លានបាត (ជិត៤០លានដុល្លារអាមេរិក)។

លោក Sakchai Pattarapreechakul អគ្គនាយកក្រុមហ៊ុន N.C.C បានមានប្រសាសន៍ថា មានបញ្ហាប្រឈមមួយចំនួនដែលនាំឲ្យការលក់កង់ថៃនៅលើទីផ្សារធ្លាក់ ហើយរដ្ឋាភិបាលក៏កំពុងចូលរួមជួយលើការងារនេះផងដែរ។​

បញ្ហាប្រឈមធំជាងគេ គឺការនាំចូលកង់ដោយគ្មានកំណត់ថ្លៃពន្ធនាំចូលច្បាស់លាស់ ជាហេតុធ្វើឲ្យអ្នកជំនួញក្នុងស្រុកពិបាកក្នុងការធ្វើទីផ្សារ និងបញ្ជារទិញកង់ពីបរទេស។ ហើយការទិញលក់កង់បច្ចុប្បន្ន គេប្រើប្រាស់ការទំនាក់ទំនងតាមអនឡាញ ហើយហៅថា e-bicycle ដែលកំពុងកក្រើកខ្លាំងនៅតាមបណ្តាប្រទេសជឿនលឿន។​

លោក Sakchai Pattarapreechakul បានគូសបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកជិះកង់៣០ម៉ឺននាក់ក្នុងប្រទេសថៃ មានប្រមាណ៧០ភាគរយជាអ្នករស់នៅទីក្រុងបាងកក ខណៈ៣០ភាគរយទៀតជាអ្នកនៅតាមជនបទ។

ចំនួនកង់ដែលបានលក់ចេញកាលពីឆ្នាំ២០១៥ គិតជាទឹកប្រមាណ១២ពាន់លានបាត ប៉ុន្តែចំនួននេះបានធ្លាក់មកនៅត្រឹម៤.៥ពាន់លានបាតកាលពីឆ្នាំ២០១៧ ស្របពេលដែល Fashion និង Accessories រកចំណូលបានជាង៣ពាន់លានបាត ហើយនៅឆ្នាំ២០១៨នេះ ទំហំចំណូលពីការលក់កក់បានកើនឡើងបន្តិចវិញជាង៧ពាន់លានបាទ។

ដើម្បីលើកកំពស់ការជិះកង់ និងបើកទីផ្សារកង់ថៃឲ្យកាន់តែល្អប្រសើរជាងមុន លោក Sakchai Pattarapreechakul បានសហការបើកពិពណ៌កង់រយៈពេល៤ថ្ងៃនៅក្នុងប្រទេសថៃ ដែលមានប៊ូសប្រមាណ៣០០កន្លែង និងមានក្រុមហ៊ុនចុះឈ្មោះចូលរួមក្នុងកម្មវិធី ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ៥ម៉ឺននាក់។ ក​ម្មវិធីពិពណ៌កង់ថៃលើកទី១២នេះ ធ្វើឡើងថ្ងៃទី២២ ដល់២៥ ខែវិច្ឆិការខាងមុខនេះ៕

 

អត្ថបទដោយ៖ Jimmy

0 មតិ

បញ្ចេញមតិ

RELATED ARTICLES