តារាចម្រៀងជួរមុខអាមេរិក Charlie Puth ចេញអាល់ប៊ុមខ្លួនឯងដើរលក់តាមផ្ទះតាំងពីអាយុ១០ឆ្នាំ

Charlie Puth តារាចម្រៀងដែលកំពុងល្បីល្បាញខ្លាំង និងកំពុងក្លាយជាតារាចម្រៀងដែលតម្លៃខ្លួនខ្ពស់បំផុតក្នុងចំណោមតារាកំពូលទាំង១០ ធ្លាប់ចេញអាល់ប៊ុមចម្រៀងដំបូងរបស់ខ្លួនកាលរៀននៅថ្នាក់ទី៦ ក្នុងវ័យជាង១០ឆ្នាំ។​

តារាចម្រៀងប្រុសដែលមានកំពស់ដល់ទៅ១.៨០ម៉ែត្រ និងមានអាយុ២៦ឆ្នាំរូបនេះ ជាប់ចិត្តស្រឡាញ់ និងចាប់ផ្តើមរៀនឧបករណ៍តន្ត្រីតាំងពីអាយុ៤ឆ្នាំ និងចាប់ផ្តើមត្រូវបានគេជួលឲ្យសម្តែងនៅក្នុងផលិតកម្ម Charlie Brown រហូតដល់ទៅរៀនថ្នាក់ទី៦ អាយុជាង១០ឆ្នាំ រូបគេបានចេញអាល់ប៊ុមចម្រៀង Christmas ដែលដាក់ចំណងជើងថា Have a merry Charlie Christmas ដោយរូបគេផ្ទាល់ដើរលក់នូវអាល់ប៉ុមចម្រៀងរបស់ខ្លួនតាមផ្ទះនិមួយៗ និងរកចំណូលបានប្រមាណ៦០០ដុល្លារអាមេរិក។​

នៅឆ្នាំ២០១១ Charlie Puth បានចាប់ផ្តើមធ្វើវីដេអូចម្រៀង ថតដាក់បង្ហាញនៅលើ YouTube ខណៈរូបគេផ្ទាល់មានជំនាញលើឧបករណ៍ហ្គីតា និងព្យាណូ ហើយថែមទាំងមានសមត្ថភាពក្នុងការច្រៀង ក៏ដូចជានិពន្ធបទភ្លេង និងទំនុកច្រៀងដោយខ្លួនឯងផងដែរ។​

បទចម្រៀងដែលធ្វើឲ្យបុរសសង្ហារចិញ្ចើមឆែបរូបនេះល្បីរហូតដល់ចេញតាមកញ្ចក់ទូរទស្សន៍នោះ គឺបទ See you again ដែលចេញផ្សាយនៅអំឡុងឆ្នាំ២០១៥ និងមានអ្នកមើលនៅលើ YouTube រហូតដល់ទៅជិត៤ពាន់លានអ្នក និងត្រូវបានគេច្រៀងបន្តជាច្រើនជាតិសាសន៍ផ្សេងទៀត ធ្វើឲ្យរូបគេរកចំណូលបានជិត៥លានដុល្លារអាមេរិកនៅឆ្នាំដដែលនោះ​។

បទចម្រៀងបន្តបន្ទាប់ផ្សេងទៀត ក៏ល្បីបន្តបន្ទាប់គ្នាផងដែរ រុញតារាប្រុសរូបនេះ ឈានឡើងវ៉ាដាច់ចម្រៀងផ្សេងទៀត ក្លាយជាតារាឈរលំដាប់កំពូលប្រចាំឆ្នាំ ដែលរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ គេប៉ាន់ប្រមាណថា គាត់មានទ្រព្យជាង២០០លានដុល្លារអាមេរិក និងបានបោះទុនវិនិយោគក្នុងវិស័យផ្សេងៗមួយចំនួនផងដែរ។

គួរជម្រាបផងដែរថា តារាប្រុសសញ្ជាតិអាមេរិក Charlie Puth នឹងមកដល់កម្ពុជាឆាប់ៗខាងមុខនេះ៕

https://www.youtube.com/watch?v=RgKAFK5djSk

អត្ថបទដោយ៖ Jimmy

0 មតិ

បញ្ចេញមតិ

RELATED ARTICLES