ហត្ថាកសិករ ត្រៀមចុះបញ្ជីបោះផ្សាយលក់មូលបត្រជាសាធារណៈខែក្រោយនេះ

(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត កំពុងត្រៀមលក្ខណៈចុះបញ្ជីបោះផ្សាយលក់មូលបត្រជាសាធារណៈនៅខែក្រោយនេះ ខណៈបច្ចុប្បន្ន ហត្ថាកសិករកំពុងដំណើរការបោះលក់សញ្ញាប័ណ្ណសារជីវកម្មជាលើកដំបូង និងដំបូងគេនៅកម្ពុជា។​

បើតាមប្រសាសន៍របស់ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់ Business Cambodia ថា៖ គ្រឹះស្ថាបមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត កំពុងធ្វើការបោះលក់សញ្ញាប័ណ្ណសារជីវកម្មដំបូងរបស់ខ្លួន ហើយអាចនឹងធ្វើការបោះផ្សាយលក់មូលបត្រជាសាធារណៈនៅអំឡុងខែក្រោយនេះហើយ។

ឯកឧត្តមបន្ថែមថា សញ្ញាប័ណ្ណសារជីវកម្មដែលហត្ថាកសិករបោះលក់គិតជាទឹកមានចំនួនរហូតដល់ទៅ៣០លានដុល្លារអាមេរិកឯណោះ ហើយលោកឧកញ៉ាសង្ឃឹមថា ហត្ថាកសិករអាចទទួលបានជោគជ័យខ្ពស់លើកការបោះលក់សញ្ញាប័ណ្ណសារជីវកម្មនេះ។​

ឯកឧត្តមពន្យល់បន្ថែមទៀតថា ទីផ្សារសញ្ញាប័ណ្ណគឺជាឱកាសទីផ្សារសម្រាប់អ្នកវិនិយោគ ដោយសារតែវាប្រឈរមុខនឹងហានិភ័យទាប និងមានឱកាសទទួលបានប្រាក់ចំណេញខ្ពស់៕

អត្ថបទទាក់ទង៖ តើអ្វីទៅជា “សញ្ញាប័ណ្ណ”?

 

អត្ថបទដោយ៖ Jimmy

0 មតិ

បញ្ចេញមតិ

RELATED ARTICLES