អាមេរិកដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ អ៊ីរ៉ង់ធ្វើទុក្ខមួយជំហៀងពិភពលោក ប្រេងសាំងឡើងថ្លៃឥតល្ហែ

តម្លៃប្រេងបានបន្តកើនឡើងជាបន្តបន្ទាប់ប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយអាចនឹងបន្តឡើងថ្លៃថែមទៀតខណៈប្រទេសផ្គត់ផ្គង់ប្រេងធំបំផុតពីរ ប្រទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតកំពុងធ្វើទុក្ខបុកម្នេញអន់ចិត្តនឹងអាមេរិក។

លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបានជំរុញឲ្យអង្គការនៃបណ្ដាប្រទេសនាំប្រេងចេញ (OPEC) ចូលរួមជួយដោះស្រាយបញ្ហាប្រឈរទាក់ទងនឹងប្រេងសាំង ក្រោយការធ្វើទុក្ខពីអ៊ីរ៉ង់ដែលអាមេរិកត្រៀមនឹងដាក់ទណ្ឌកម្មថ្មី។

ទីផ្សារប្រេងពិភពលោកទាំងមូលត្រូវពឹងផ្អែកភាគច្រើនបំផុតលើប្រទេសអារ៉ាប៊ីសាអូឌីត ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអូឌីត លើការបាត់ខ្លួនរបស់អ្នកសារព័ត៌មានជនជាតិអារ៉ាប៊ីសាអ៊ូឌីតលោក Jamal Khashoggi ។

បណ្តាប្រទេសជឿនលឿនទាំងនៅអាស៊ី និងអឺរ៉ុបសម្រុកទិញប្រេងសាំងស្តុកទុក ដើម្បីត្រៀមការពារបញ្ហាបន្តអូសបន្លាយយូរអង្វែង ធ្វើតម្លៃប្រេងសាំងឡើងថ្លៃស្ទើរតែគ្រប់ទីផ្សារ រួមទាំងកម្ពុជាផងដែរ។​

បច្ចុប្បន្ន តម្លៃប្រេងសាំងកម្ពុជាបានហក់ឡើងជិត៥,០០០រៀលហើយក្នុងមួយលីត្រ សម្រាប់សាំងស៊ុបពែរ៕

 

អត្ថបទដោយ៖ Jimmy

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES