ស្ត្រីពរពោះជិត៥ម៉ឺននាក់នៅឥណ្ឌូនេស៊ី រងគ្រោះដោយស៊ូណាមិកកំពុងទឹកភ្នែកព្រោះខ្វះការថែទាំ

(ឥណ្ឌូនេស៊ី)៖ គ្រោះចង្រៃកើតឡើងស្របពេលដែលស្ត្រីឥណ្ឌូនេស៊ីជិត៥ម៉ឺននាក់កំពុងពរពោះ គឺជារឿងដ៏អាក្រក់បំផុត ខណៈទឹកស្អាតប្រើប្រាស់ក៏គ្មាន អគ្គិសនីគ៏គ្មាន អាហារហូបចុក កន្លែងស្នាក់នៅសមរម្យ និងទាំងមន្ទីសម្រាកព្យាបាលក៏អត់ បង្កឲ្យមានអ្នកស្លាប់បន្តបន្ទាប់គ្នាមិនតិចជាង៥០០នាក់ទេក្នុងមួយថ្ងៃ ទាំងស្ត្រីឆ្លងទន្លេ ពរពោះ និងកូនក្មេងដែលទើបតែកើត។

រលកយក្សដ៏គួរឲ្យខ្លាចបំផុតក្នុងលោក ស៊ូណាមិក បានបំផ្លាញ់ផ្ទះសំបែងប្រជាជនឥណ្ឌូនេស៊ីជាង៧ម៉ឺនខ្នង ធ្វើឲ្យមនុស្សជិត១០ម៉ឺននាក់គ្មានកន្លែងស្នាក់នៅ មនុស្សជាង២០០០នាក់បានស្លាប់ និងជិត១០០០នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួនឡើយ ខណៈមនុស្សជាង១លាននាក់រងគ្រោះព្រោះគ្រោះធម្មជាតិ៣ក្នុងពេលតែមួយនេះ។

រលកយក្សមួយនេះ បានបោកបក់ទឹកឡើងកម្ពស់រហូតដល់ទៅជាង៦ម៉ែត្រ ក្នុងល្បឿនជាង៩០០គីឡូម៉ែត្រក្នុងមួយម៉ោង ស្របពេលជាមួយគ្នា គ្រោះរញ្ជួយដីក៏កើតឡើងផងដែរ ដែលមានកម្រិតរំញ័រហូតដល់ទៅ៧.៥ឯណោះ ធ្វើឲ្យមានការបាក់ដី រលំផ្ទះ និងផ្ទះថ្មតូចធំសង្កត់មនុស្សស្លាប់ជាច្រើននាក់។

គ្រោះធម្មជាតិរលកយក្ស និងរញ្ជួយដីមិនទាន់ទាំងធូរស្រាលផង ក៏កើតមានបន្ទុះភ្នំភ្លើងមួយថែមទៀត ជះផ្សែង លាយឡំកំអែលភ្លើងកំពស់ដល់ទៅជាង៦០០០ម៉ែត្រ កើតឡើងដោយសារតែមានការរញ្ជួយដីខ្លាំងពេក។

តាមប្រភពព័ត៌មានឥណ្ឌូនេស៊ីបានបញ្ជាក់ថា ចំនួនស្ត្រីដែលរងគ្រោះដោយសារគ្រោះធម្មជាតិនេះមានចំនួនជាង៣៥ម៉ឺននាក់ ខណស្ត្រីពរពោះមានប្រមាណ៤៥,៣០០នាក់ ហើយស្ត្រីដែលជិតឆ្លងទន្លេក្នុងពេល២ខែទៀតមានចំនួនជាង១៤,០០០នាក់៕

 

អត្ថបទដោយ៖ Jimmy

0 មតិ

បញ្ចេញមតិ

RELATED ARTICLES