Suzuki បញ្ចេញរថយន្តថ្មី កំណត់លក់ឲ្យបាន៥០០គ្រឿងក្នុង១ខែ​ អតិថិជនគោលដៅអាយុ២០ដល់៣៥ឆ្នាំ

(មីយ៉ាន់ម៉ា)៖ កាលពីម្សិលមិញក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Suzuki បានបញ្ចេញរថយន្តថ្មីទំនើបមួយគ្រឿងហៅថា Swift ដែលជារថយន្តដ៏ទំនើបជំនាន់ទី៣ផលិតនៅក្នុងមីយ៉ាន់ម៉ា Suzuki Myanmar Motor Company។

ក្រុមហ៊ុន Suzuki បានបើករោងចក្រផលិតរថយន្តដំបូងរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅអំឡុងឆ្នាំ១៩៩៨ ដែលរហូតមកទល់នឹងពេលរោងចក្រទី២នៅក្នុងប្រទេសនេះ ក៏បានដំណើរការជាផ្លូវការដូចគ្នាដែរកាលពីដើមឆ្នាំនេះ។ ស្របពេលនឹងការបើកដំណើរការរោងចក្រទី២នេះ ក្រុមហ៊ុនបានផលិតរថយន្តSwift នៅរោងចក្រនេះផ្ទាល់តែម្តង។​

រថយន្តម៉ូឌែលថ្មីទំនើបនេះ ត្រូវបានផលិតឡើងក្នុងគោលដៅលក់ឲ្យមនុស្សសម័យថ្មីដែលមានអាយុចន្លោះពី២០ ដល់៣៥ឆ្នាំ ហើយតាមការកំណត់គោលដៅ រថយន្តថ្មីនេះអាចនឹងលក់អស់ពី៤០០ ទៅ៥០០គ្រឿងក្នុងមួយខែ។​

រថយន្តទំនើប Swift មានពីរម៉ូតឌែលដែលរួមមាន GL និង GLX ខណៈ GL មានតម្លៃប្រមាណ១ម៉ឺនដុល្លារអាមេរិក ស្របពេល GLX ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ១៣,០០០ដុល្លារអាមេរិក៕

 

អត្ថបទដោយ៖ Jimmy

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES