Ford Everest ២០១៩ ត្រៀមបង្ហាញខ្លួននៅកម្ពុជាឆាប់ៗនេះ!

រាជធានីភ្នំពេញ៖ ជាធម្ម តាមនុស្សភាគច្រើនតែងតែគិតថារថយន្តប្រភេទ SUV ជារថយន្តប្រភេទគ្រួសារសម្រាប់បើកបរតែក្នុងក្រុង និងផ្លូវដែលមានស្ថានភាពរាបស្មើតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់រថយន្ត Ford Everest នេះវិញ វាមិនត្រឹមតែជារថយន្ត SUV សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃជាលក្ខណៈគ្រួសារប៉ុណ្ណោះទេ វាគឺជារថយន្តប្រភេទSUV ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថា ជារថយន្តដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវធម្មតា ឬផ្លូវដែលមានឧបសគ្គនោះទេ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន  RMA Cambodia ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានបង្ហើបឲ្យដឹងអំពីការមកដល់នៃរថយន្ត Ford Everest ២០១៩  រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាថ្មីៗដែលនឹងត្រូវបំពាក់បន្ថែមនៅលើរថយន្តនេះ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានចាប់ផ្តើមបើកទទួលការកក់ទុកជាមុននូវរថយន្ត Ford Everest ២០១៩ នេះផងដែរ។

ក្នុងនោះ បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្ត Ford Everest ២០១៩ នោះរួមមាន៖

ប្រព័ន្ធកូនសោរសុវត្ថិភាព (MyKey) បានផ្តល់ភាពងាយស្រួលដល់លោកអ្នក ក្នុងការកំណត់ល្បឿននៃការបើកបរទៅលើរថយន្តរបស់លោកអ្នក ដើម្បីធានាបាននូវសុវត្ថិភាពនៅពេលបើកបរ។

កាមេរ៉ាខាងក្រោយ និងសេនសឺជំនួយនៅពេលចូលចត (Rear Parking Camera with Rear Sensor)


លោកអ្នកអាចបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវីជើង (Hand free lift gate)

បច្ចេកវិទ្យា SYNC 3 បានភ្ជាប់មកជាមួយនូវប្រព័ន្ធ SYNC®AppLink™ Apple CarPlay ដែលអាចឲ្យអ្នកធ្វើការភ្ជាប់ទូរស័ព្ទ iPhone ទៅនឹង ប្រព័ន្ធ SYNC 3 ជាមួយនឹង Interface ថ្មី ដែលដូចទៅនឹង កម្មវិធីរបស់ iOS បេះបិទ។ ប្រព័ន្ធ SYNC 3 នេះអាចឲ្យអ្នកប្រើប្រាស់កម្មវិធីមួយចំនួនដែលមានលើ iOS ដូចជា ស្ដាប់តន្ត្រី ប្រើ Google Map អានសារ ផ្ញើរសារ ធ្វើការហៅចេញដោយប្រើ Voice Command (Siri) មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាចុងក្រោយ Microsoft SYN 3 នេះក៏មានភ្ជាប់ជាមួយនឹង font ជាអក្សរខ្មែរផងដែរ។


ពោងសុវត្ថិភាពជុំវិញរថយន្ត (Seat Side and Curtain Air Bags)