រលកកម្ពស់ទឹក៦ម៉ែត្រនៅឥណ្ឌូនេស៊ី វាយកម្ទេចផ្ទះជិត២ម៉ឺនខ្នង សម្លាប់មនុស្សជាង៨០០នាក់

(ឥណ្ឌូនេស៊ី)៖ រាប់ចាប់ពីថ្ងៃកើតរលកយក្សស៊ូណាមិកកាលពីថ្ងៃសុក្រសប្តាហ៍មុនមកដល់ពេលនេះនៅឥណ្ឌូនេស៊ី ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិដ៏សាហាវមួយនេះ បានកើនដល់៨៤៤នាក់ហើយ។

រលកយក្សដ៏គួរឲ្យខ្លាចបំផុតក្នុងលោក ស៊ូណាមិក បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងបានលេបត្របាក់ផ្ទះប្រជាជនស្លូតត្រង់ប្រមាណជិត២ម៉ឺនខ្នង ព្រមទាំងបានបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិសាធារណៈ និងប្រជាជនរាប់លានដុល្លារអាមេរិក។​

រលកយក្សមួយនេះ បានបោកបក់ទឹកឡើងកម្ពស់រហូតដល់ទៅជាង៦ម៉ែត្រ ស្របពេលជាមួយគ្នា គ្រោះរញ្ជួយដីក៏កើតឡើងផងដែរ ដែលកម្រិតរំញ័រហូតដល់ទៅ៧.៥ឯណោះ ធ្វើឲ្យមានការបាក់ដី រលំផ្ទះ និងផ្ទះថ្មតូចធំសង្កត់មនុស្សស្លាប់ជាច្រើននាក់ និងមនុស្សប្រមាណជាង១០នាក់ផ្សេងទៀត ត្រូវបានគេសន្មត់ថានៅមានជីវិត កំពុងជាប់នៅក្រោមថ្មទាំងនោះ។

នាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ី បានដាក់បញ្ជារឲ្យក្រុមការងារសង្គ្រោះគ្រប់ផ្នែកចូលជួយជីវិតជនរងគ្រោះឲ្យបានឆាប់បំផុត ហើយការព្រួយបារម្ភរបស់លោកទាំងយប់ថ្ងៃ មិនបានធ្វើឲ្យលោកមានពេលសម្រាកឡើយ។ បន្ថែមពីនេះ លោកក៏ស្វាគមន៍គ្រប់ជំនួយពីបណ្តាប្រទេសគ្រប់កន្លែងផងដែរ។


 អត្ថបទដោយ៖ Jimmy

0 មតិ

បញ្ចេញមតិ

RELATED ARTICLES