អ្នកលក់អនឡាញ ទាល់តែស្គាល់កន្លែងលក់ទំនិញបោះដុំទាំង ២ នេះ ទើបលក់រាយចំណេញច្រើន

សព្វថ្ងៃនេះការកម្មង់ទំនិញផ្ទាល់ពីប្រទេសចិនកំពុងក្លាយជាឱកាសមាសប្រាក់ដ៏ធំបំផុត របស់ម្ចាស់អាជីកម្មមួយចំនួន ដែលសំលឹងឃើញពីឱកាសបោះដុំផលិតផល ផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ តែអ្វីដែលជាឧបសគ្គធំបំផុតរបស់អ្នករកស៊ីមួយចំនួនដែលចង់នាំចូល ផលិតផលមកលក់តែមិនដឹងថា កន្លែងបោះដុំផលិតផលពីប្រទេសចិននៅកន្លែងណា ឈ្មោះអ្វីនោះទេ។

ពេលនេះ Business Cambodia កន្លែងបោះដុំផលិតផលតម្លៃថោកតាមអនឡាញ ២ ទីតាំងដែលអ្នកលក់នៅកម្ពុជាអាចកម្មង់យកមកលក់បន្តរបាន៖

១.ALIBABA

ALIBABA គឺជាវេបសាយធំបំផុតរបស់ប្រទេសចិន ដែលមានលក់ទំនិញរាប់លានមុខទូទាំងពិភពលោក។ វេបសាយយក្យរបស់ចិនមួយនេះ អាជីវករកម្ពុជាអាចកម្មង់ទិញទំនិញបានក្នុងតម្លៃថោក ហើយធានាជូននៅគុណភាពពឹត ដោយបានឆ្លងកាត់ក្រសួងត្រួតពិនិត្យគុណភាពរបស់ប្រទេសចិនផងដែរ។ ទំនិញបោះដុំដែលអ្នកអាចកម្មង់បាននៅលើគេហទំព័រ Alibaba  ផ្ទាល់ ឬអាចស្វែងរកទីភ្នាក់ងារណាមួយដែលគួអោយទុកចិត្តបំផុត ដែលអាចជួយអ្នកទិញទំនិញពីប្រទេសចិនបានក្នុងតម្លៃថោកបំផុត មិនចាប់ពី ៤០០ ដុល្លារឡើងទៅ។ ហើយទំនិញទាំងនោះអ្នកអាចចរាចរណ៏លក់នៅលើទីផ្សាកម្បុជាបាន។

២.DH Gate and Aliexpress

DH Gate and Aliexpress  ជាប្រភពបោះដុំមួយទៀតដ៏ល្អបំផុតនៅក្នុងទីផ្សាផលិតរបស់ប្រទេសចិន។ មិនថាសំលៀកបំពាក់់ គ្រឿងអេឡិចត្រូនិក ដែលប្រជាជនកម្ពុជាប្រើប្រាស់សព្វថ្ងៃ អ្នកលក់នៅកម្ពុជាអាច កម្មង់ទំនិញទាំងនេះក្នុងតម្លៃថោក ពីវេបសាយមួយនេះ ហើយសេវាដឹកជញ្ជូននិងមកដល់កម្បុជាប្រហែលជា ១ សប្តាហ៍។ ផលិតផលដែលដាក់លក់លើ DH Gate and Aliexpress ត្រូវបានត្រួតពិនិត្យគុណភាពរបស់ប្រទេសចិនដែលអាចអ្វើអោយអតិថិជនមានទំនុកចិត្ត ជាមួយផលិតផលដែលខ្លួនបានកម្មង់ទិញពីវេបសាយទាំងពីនេះ។

មូលហេតុធំដែលអ្នកលក់ទាំងឡាយគួរតែនាំចូលទំនិញដោយខ្លួនឯងតាមអនឡាញ ព្រោះចំណាយថ្លៃដើមទាប ចំនេញពេលវេលា មិនចំណាយថ្លៃសេវាកម្មធ្វើដំណើរ ហើយអាចក្លាយជាថៅកែបោះដុំទំនិញផ្គត់ផ្គង់ទីផ្សារបានផងដែរ៕

អត្ថបទដោយ៖ នេន សុធី​ (Sale Editor of Business Cambodia)

អ្នកនិពន្ធសៀវភៅ៖ អាត់បី (គ្រប់មនុស្សជោគជ័យសុទ្ធតែជាអ្នកពូកែលក់)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES