របស់៤យ៉ាង នេះហាក់សាមញ្ញ តែបើលុយទៅវិនិយោគ អ្នកនឹងមិនស្ដាយលុយឡើយ!!!

មុននឹងយកលុយរបស់អ្នកទៅវិនិយោគទៅលើអ្វីមួយ អ្នកត្រូវតែធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់ថា តើការវិនិយោគនោះទទួលបានជោគជ័យហុចផ្លែហុចផ្កាសម្រាប់អ្នកមកវិញឬទេ។ បើអ្នកវិនិយោគត្រូវ នោះអ្នកនឹងអាចបង្កើនភាពមានបាន តែបើវិនិយោគខុសវិញអ្ននឹងខាត់បង់លុយឥតប្រយោជន៍។

ខាងក្រោមនេះ គឺ ជារបស់ សំខាន់ទាំង ៤ ដែលអ្នកគួយកលុយទៅវិនិយោគ ដែលមហាសេដ្ឋីល្បីៗលើពិភពលោកបានធ្វើការចែករំលែកដែលអាចឲ្យអ្នកកសាងទ្រព្យធន៖

១. វិនិយោគលើក្រុមហ៊ុនដែលអ្នកស្គាល់ច្បាស់

ប្រសិនបើអ្នក មានបំណងវិនិយោគលើផ្សារភាគហ៊ុន សូមកុំវិនិយោគ ទៅលើអាជីវកម្មណាដែលអ្នកមិនយល់ច្បាស់ឲ្យសោះ។ មុននឹងអ្នកឈានជើងទៅវិនិយោគទៅលើក្រុមហ៊ុនណាមួយក្នុងផ្សារភាគហ៊ុន អ្នកត្រូវធ្វើការសិក្សាពីក្រុមហ៊ុននោះឲ្យបានច្បាស់លាស់ជាមុនសិន ថាតើដំណើការក្រុមហ៊ុនដែលអ្នកនឹងត្រូវវិនិយោគនោះដើរដល់ណាហើយ។ ចៀសវាងការវិនិយោគលើ អាជីវកម្មឬ ក្រុមហ៊ុនដែលអ្នកមិនស្គាល់ច្បាស់ព្រោះវាអាចនឹងធ្វើឲ្យអ្នកខាង់បង់លុយឥតប្រយោជន៍។

២. វិនិយោគលើផ្ទះសំបែង

លោក David Bach មហាសេដ្ឋីបដែលង្កើតភាពមានបានដោយខ្លួនឯង  និងជាអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ បានលើកឡើថា ការទិញផ្ទះគឺ ជណ្ដើរដែលរុញច្រានឲ្យអ្នកឆ្ពោះទៅរកភាពមាន​បាននិងបង្កើតទ្រព្យសម្បត្តិ។ លោកក៏បានលើកឡើងដែរថា ប្រសិនបើអ្នក មិនទិញផ្ទះនោះ អ្នកមានឱកាសតិចតួចណាស់ក្នុងការបង្កើតទ្រព្យ ពីព្រោះផ្ទះគឺជាទ្រព្យមួយដែលមិនងាយបាត់បង់ ហើយម្យ៉ាងវិញទៀតអ្នកអាចកែច្នៃធ្វើទីតាំងសម្រាប់អាជីវកម្ម ព្រមទាំងអាចជួលឲ្យបន្តសម្រាប់អ្នកដទៃផងដែរ។

៣. វិនិយោគលើខ្លួនឯង

ការវិនិយោគដែលល្អបំផុតគឺវិនិយោគលើខ្លួនឯងផ្ទាល់ ហើយការវិនិយោគលើខ្លួនឯងនេះគឹមានន័យថា លោកអ្នកមិនគួរស្ដាយលុយនោះទេក្នុងការធ្វើការអភិវឌ្ឍន៍ខ្លួនឯងឲ្យមានសមត្ថភាពឆ្ពោះទៅរកភាគជ័យជ័យក្នុងជីវិត។ ការវិនិយោគលើខ្លួននេះ ផ្ដោតសំខាន់ទៅលើការយកលុយទៅវិនិយោគលើការសិក្សារបស់ខ្លួនព្រោះរអប់រំពិតជាសំខាន់ណាស់សម្រាប់ជួយអ្នកក្នុងការអភិវឌ្ឍន៍ជំណេះជំនាញ សម្រាប់ចិញ្ចឹមជីវិត។ 

៤. វិនិយោគលើទំនាក់ទំនងរបស់អ្នក

នេះគឺជាការវិនិយោគដ៏ល្អមួយ ដែលអ្នកត្រូវតែមាន ហើយការវិនិយោគលើទំនាក់ទំនងនេះ មានន័យថា អ្នកគួរ ចំណាយពេលវេលាមួយចំនួន ដើម្បីបានស្គាល់អ្នកដទៃឲ្យបានច្រើនតាមដែលអាចធ្វើបាន។ អ្នកគួររក្សាទំនាក់ទំនងឲ្យបានល្អជាពិសេសជាមួយមិត្តរួមការងាររបស់អ្នកព្រោះ ពេលអ្នកមានទំនាក់ទំនងល្អជាមួយក្រុមការងារ នោះអ្នកនឹងអាចធ្វើការបានរលូដោយសប្បាយចិត្តទៀតផង។ ជាធម្មតា មនុស្សតែងតែមានការប្រស្រ័យទាក់ទងគ្នាទៅវិញទៅមក មានការពឹងផ្អែកគ្នាទៅវិញទៅមកផងដែរ។ កាលណាអ្នក​ ស្គាល់មនុស្សកាន់តែច្រើននោះអ្នក​ វាប្រៀងដូចជា អ្នកកំពុងតែវិនិយោគ អញ្ចឹង ព្រោះអ្នកមានដៃគូរច្រើនក្នុងការសហការ ប្រសិនបើលោកអ្នកចង់ចាប់ផ្ដើមអាជីវកម្មអ្វីមួយ៕

អត្ថបទដោយ៖ ហុង

 

USNews Logo

RELATED ARTICLES