យីហោខ្មែរ៤បង្កើតមកក្នុងគោលបំណងចេញហ្វ្រេនឆាយ តាំងពីមិនទាន់បើកហាងទៅទៀត

អាជីវកម្មហ្រ្វេនឆាយនឹងក្លាយជាទីផ្សារដ៏ធំនាពេលអនាគត ដែលម្ចាស់អាជីវកម្មដែលកំពុងលក់ផលិតផល ឬសេវាកម្មជាច្រើនកំពុងតែចាប់អារម្មណ៍ និងកសាងយីហោរបស់ខ្លួន ក្នុងការចេញលក់សិទ្ធអាជីវកម្មដោយខ្លួនឯងនេះ។ ក្នុងនោះដែរ មានយីហោក្នុងស្រុក៤ ត្រូវបានសហគ្រិនខ្មែរបង្កើតមក ក្នុងគោលបំណងចែកចាយហ្រ្វេនឆាយតែម្តង តាំងពីមិនទាន់បានបើកទ្វាររកស៊ីមកម្លេះ។

១.នំប៉័ងថ្មគោល

យីហោមួយនេះបំបែកចេញពីហាងបាយថ្មគោល ដែលផ្តោតទៅលើនំប៉័ង និងការដឹកជញ្ជូននៅភ្នំពេញ។ ឆាប់ៗនេះហាងនំប៉័ងថ្មគោលនឹងលក់ហ្រ្វេនឆាយក្នុងតម្លៃសមរម្យ ដែលលោកអ្នកអាចវិនិយោគបាន ជាមួយយីហោក្នុងស្រុកដែលកំពុងតែពេញនិយមនេះ។

២.នំខ្មែរ ដូនតា

ដូចគ្នាដែរ ហាងនំដូនតារបស់លោកសេង ហុកលី ដែលជាពលករខ្មែរនៅប្រទេសកូរ៉េ បានបង្ហើបប្រាប់Business Cambodia ថា ខ្លួននឹងរៀបចំចេញជាហ្រ្វេនឆាយនាពេលខាងមុខ ខណៈដូនតា កំពុងផ្គត់ផ្គង់ហាងកាហ្វេក្នុងស្រុក និងអ្នកចែកចាយរបស់ខ្លួន ជាច្រើនជារៀងរាល់ថ្ងៃ។

៣.នំបញ្ចុក Pachok

ហាងនំបញ្ចុកមួយនេះនឹងលេចមុខ​នៅខេត្តសៀមរាប ក្នុងបំណងចេញលក់ហ្រ្វេនឆាយ និងពង្រីកខ្លួនទៅកាន់ប្រទេសអូស្រ្តាលី ខណៈហាងនំបញ្ចុកនៅសៀមរាបមានតិច ហើយមិនទាន់មានយីហោណាប្រកាសលក់ហ្រ្វេនឆាយនៅឡើយ នេះបើតាមការឲ្យដឹងពីលោកជៀប សូនី ម្ចាស់យីហោPachok ។

៤.មីហឹរចាំប៉ុង

អាជីវកម្មចុងក្រោយនេះ កំពុងលក់ហ្រ្វេនឆាយបណ្តើរ សម្រាប់អ្នករកស៊ីចង់ប្រើទុនតិច ឬចង់កែលម្អហាងរបស់ខ្លួន ដោយចាប់យកមីហឹរដែលមានតម្លៃយីហោសមរម្យ និងលក់អាហាររសជាតិប្លែកគេ ស្តាយកូរ៉េ ដែលកំពុងពេញនិយមនាប៉ុន្មានខែចុងក្រោយនេះ៕

 

អត្ថបទដោយ៖ NOUN VANNAK

RELATED ARTICLES