អាជីវកម្ម៤ដែលអតីតពលករថៃ និងកូរ៉េកំពុងកាក់កប ក្រោយពេលត្រឡប់មករកស៊ីនៅស្រុកខ្មែរ

ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស អ្នកខ្លះដើម្បីរកការងារដែលទទួលបានចំណូលខ្ពស់ អ្នកខ្លះស្វែងរកជំនាញថ្មីៗ ឬរកគំនិតអាជីវកម្មមករកស៊ីពេលត្រឡប់មកស្រុកកំណើតវិញក៏មាន។ ទន្ទឹមនឹងនេះ មានអតីតពលករថៃ និងកូរ៉េ៥រូបដែលBusinessCambodia លើកឡើងពីរបរនីមួយៗរបស់គាត់ ក្រោយវិលត្រឡប់មករកស៊ីនៅស្រុកខ្មែរវិញ។

បុរសដំបូងគឺលោក កុង ហេង ដែលធ្លាប់ជាអ្នកចំណាកស្រុកនៅប្រទេសថៃ នៅហាងមួយកន្លែងតែចៃដន្យបានប៉ះជា​មួយថៅកែកាច តែទោះជាយ៉ាងណាដោយសារតែការតស៊ូ ព្យាយាម ខំសម្លើងមើលអ្វីដែលម្ចាស់ហាងនោះធ្វើ ដើម្បីយកមកបើកដំណើរការនៅស្រុកខ្មែរយើង ដោយយល់ឃើញថាប្រជាជនខ្មែរក៏ចូលចិត្តញុំានៅបុកល្ហុងផងដែរក៏មានគំនិតរកស៊ីនេះតែម្តង។

ដូចគ្នាដែរបងប្រុសតុង ក៏ជាអតីតអ្នកធ្លាប់ធ្វើការនៅស្រុកថៃដែរដោយធ្វើការនៅកន្លែងទិញអេតចាយមួយ ហើយបន្ទាប់ទៀតបងប្រុសក៏ផ្ទាស់ប្ដូរទៅធ្វើការនៅហាងអាហារមួយដែលបង្រៀនគាត់មានឲ្យជំនាញបុកល្ហុងដូចសព្វថ្ងែ។

ក្រោយពេលសន្សំបានប្រាក់ ៥០០ ដុល្លារ បងប្រុសក៏បានត្រលប់មកចាប់ផ្ដើមអាជីវកម្មលក់បុកល្ហុងស្រុកខ្មែរវិញ។ លើសពីនេះទៅទៀតដោយសារបុកល្ហុងរបស់បងប្រុសមានរសជាតិឆ្ញាញ់ និងជាតម្រូវការរបស់ប្រជាជនកម្ពុជាដែលនិយមបុកល្ហុងតាមថៃរសជាតិដើមផងនោះបានជំរុញឲ្យអាជីវកម្មតូចតាចនៅតាមសំយ៉ាបផ្ទះមួយនេះ បានប្រែក្លាយទៅជាអាជីវកម្មមួយដែលមានហាងសមរម្យមួយកន្លែង ដោយចំណាយពេលត្រឹមតែ ៤ ខែប៉ុណ្ណោះ។

ចំណែកអាជីវកម្មទីពីរជារបស់អតីតពលករកូរ៉េលដែលធ្លាប់ធ្វើការទីនោះអស់ជាង៣ឆ្នាំ ដោយបានចាប់ផ្តើមក្រុមហ៊ុនSam Art Import Export Co.,Ltdពីទុនដែលគាត់មានពីការងារក្រៅប្រទេសមក។ សហគ្រិនម្នាក់ដែលខ្ញុំបានជួបរូបនេះគឺលោក ហាស់ សំអាត គាត់បានប្រាប់ខ្ញុំថា ទាក់ទងជាមួយនឹងផលិតផលគ្រឿងសម្អាងមានតម្រូវការច្រើនណាស់ទាំងក្នុងស្រុកយើង ទាំងនៅថៃ នៅកូរ៉េ ថែមទាំងនៅជប៉ុនទៀតផង។

ដោយឡែកអាជីវកម្មក្នុងវិស័យកសិកម្មក៏កំពុងបង្ហាញសក្តានុពលខ្លាំងដែរ ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូងម្នាក់ទៀតគឺលោក គីម ហួរ កំពុងបើកកសិដ្ឋានល្មើរ និងក្រញូងហៃណានមួយនៅខេត្តកំពង់ឆ្នាំង។ម្ចាស់កសិដ្ឋានរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា “ក្រៅពីធ្វើការនៅប្រទេសកូរ៉េ ខ្ញុំបានបង្កើតកសិដ្ឋានបណ្តុះកូនឈើមួយកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង ហើយពេលនេះ ខ្ញុំអាចផលិតកូនល្មើរសម្រាប់ទីផ្សារប្រទេសយើងបាន១លានដើមហើយ និងកំពុងផលិតកូនគ្រញូងចំនួន៥លានដើមបន្ថែមទៀត”។

ចុងក្រោយគេ ជាអាជីវកម្មហ្រ្វេនឆាយរបស់ស្ថាបនិកTopik café របស់លោកសុធារ៉ា កំពុងចេញលក់មីហិលកូរ៉េចាំប៉ុង ដែលជាប្រភេទអាហារថ្មី រសជាតិឆ្ងាញ់ និងដើម្បីចែករំលែកសិទ្ធអាជីវកម្មទៀតផង។ ស្ថាបនិករូបនេះ មានបំណងពង្រីកយីហោពី៣០ទៅ៥០សាខា ដោយធ្វើការលក់សិទ្ធអាជីវកម្មតម្លៃត្រឹមតែ២៥០០ដុល្លារប៉ុណ្ណោះ ដោយពេលនេះមានអ្នកទំនាក់ទំនងមកបណ្តើរៗហើយ។

លោកអ្នកអាចទាក់ទងទិញសិទ្ធអាជីវកម្មមីហិលចាំប៉ុង 061 297 685

កសិដ្ឋានល្មើរ និងក្រញូងហៃណាន 0966323233

ក្រុមហ៊ុន Sam Art Import Export Co.,Ltd 070 22 54 22

 

អត្ថបទដោយ៖ NOUN VANNAK

RELATED ARTICLES