កំហុសធំ 3 ដែលមនុស្សគ្រប់គ្នាអាចមាននៅពេលទិញផ្ទះដែលមានតម្លៃខ្ពស់

June 29, 2017

លោក Cody Vichinsky​​ គឺជាអ្នកជំនួញអចលនទ្រព្យដ៏ល្បីមួយរូបនៅសហរដ្ឋអាមេរិក។ លោកជាស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យ Bespoke​ ហើយក្រុមហ៊ុនរបស់លោកក៏ទទួលបានការគាំទ្រពេញចិត្តយ៉ាងខ្លាំង ពីសំណាក់អតិថិជនមួយចំនួនផងដែរ ដោយសារ ភាពវៃឆ្លាតផ្នែកទីផ្សាររបស់លោក ដែលជួយជម្រុញឲ្យក្រុមហ៊ុនរបស់លោកទទួលបានប្រាក់ចំណេញ ជាង400លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។

ខាងក្រោមនេះជាចំណុចកំហុសធំ 3 ដែលលោកចង់ដាស់តឿនដល់លោកអ្នក ដែលមានបំណងវិនិយោគទៅលើផ្ទះដែលមានតម្លៃខ្ពស់។

  1. មិនដឹងពីបំណងច្បាស់លាស់

នៅពេលអ្នកទិញអចលនទ្រព្យតម្លៃខ្ពស់​ អ្នកត្រូវគិតពិចារណាថា តើអ្នកទិញវាដើម្បីអ្វី។ អ្នកទិញសម្រាប់ទទួលផលចំណេញពីការវិនិយោគ រឺ ទិញសម្រាប់ការរស់នៅ? ដូច្នេះហើយ អ្នកគប្បីស្វែងយល់ពីតម្រូវការរបស់ខ្លួនអ្នកជាមុនសិន ចៀសវាងទិញអចលនទ្រព្យតម្លៃខ្ពស់រួចហើយ នាំឲ្យខាតបង់ផលចំណេញនាពេលអនាគត។

  1. ធ្វើការសម្រេចចិត្តទៅតាមអារម្មណ៍

ក្រោយពេលដែលអ្នកស្វែងយល់ពីតម្រូវការរបស់ខ្លួនច្បាស់រូចហើយ អ្នកក៏ចាំបាច់គប្បីប្រើប្រាស់ 90% នៃការគិតរបស់អ្នកទៅលើ ការត្រួតពិនិត្យមើលអចលនទ្រព្យនោះនឹងភ្នែករបស់អ្នកឲ្យបានច្បាស់ និងបន្ទាប់មក10% នៃការសម្រេចចិត្តចេញពីអារម្មណ៍ពិតរបស់អ្នក ពីព្រោះការធ្វើដូច្នេះ នឹងនាំអ្នកឆ្ពោះទៅរកការទិញអចលនទ្រព្យដែលល្អបំផុត។ អ្នកមិនគួរដើរផ្ទុយពីនេះទេ ដោយទិញ ដោយប្រើអារម្មណ៍ ៩០% នោះទេ។

  1. ប្រញាប់ពេក

ជាចុងក្រោយ លោក Cody Vichinsky ​ក៏ចង់ផ្តល់ដំបូន្មានដល់អ្នកទិញអចលនទ្រព្យទាំងអស់ ឲ្យមានចិត្តអំណត់ ព្រោះអ្នកដែលមានចិត្តអំណត់តែងធ្វើការវិនិយោគបានត្រឹមត្រូវ និងទទួលបាននូវផលចំណេញខ្ពស់។​ លើសពីនេះទៅទៀត ប្រសិនជាលោកអ្នក ជាមនុស្សដែលមិនងាយប្រែប្រួលទៅតាមអារម្មណ៍ ហើយមានសុភវិនិច្ឆ័យ នោះទីបំផុតលោកអ្នកនឹងទទួលបានទាំងអចលនទ្រព្យនិងអ្វីៗផ្សេងទៀតដែលអ្នកចង់បាន។

លោកមហាសេដ្ឋី Warren Buffett ធ្លាប់មានប្រសាសន៍ ទិញនៅពេលដែលមនុស្សគ្រប់គ្នាចង់ លក់ ហើយលក់នៅពេលដែលមនុស្សគ្រប់គ្នាចង់ទិញ។ ដូចនេះអ្នកមិនគួរប្រញាប់ទិញភ្លាមៗ នោះទេ អ្នកគួរទិញនៅពេលដែលអ្នកលក់ប្រញាប់លក់វិញ នោះ អ្នកនឹងមានលទ្ធភាពចរចារបានល្អជាង។

សរុបសេចក្តីមក មុនពេលសម្រេចចិត្តទិញផ្ទះដែលមានតម្លៃខ្ពស់ Business Cambodia ចង់ក្រើនរំលឹកលោកអ្នកដែលកំពុងអានឲ្យ គប្បីគិតពិចារណាឲ្យបានល្អិតល្អន់ ចៀសវាងការសម្រេចចិត្តដែលនាំឲ្យមានការសោកស្តាយ ខាតបង់ផលចំណេញនៅថ្ងៃអនាគត។

 

អត្ថបទដោយ៖ Chhoyyi

Facebook Comment