ចង់បើកហាងប៊ឺហ្គឺ Burger King តើត្រូវការដើមទុនប៉ុន្មាន?

June 19, 2017

យីហោហាង Burger King ជាហាងប៊ឺហ្គឺ ដែលធំបំផុតរបស់មួយរបស់ពិភពលោក មានដើមកំណើតចេញពី ប្រទេសអាមេរិក។ ដើម្បីទិញសិទ្ធិបើកហាងមួយនេះបាន គឺអ្នក ត្រូវបង់ថ្លៃយីហោ Franchise ក្នុងមួយឆ្នាំ ៥មឺុនដុល្លារ។

គួរបញ្ជាក់ថា នេះមិនមែនជាតម្លៃបើកហាង Burger King នៅកម្ពុជាទេ តែជាតម្លៃសម្រាប់តែ នៅអាមេរិកប៉ុណ្ណោះ។ នៅកម្ពុជាមិនទាន់មានការលក់សិទ្ធិបែបនេះជាលក្ខណៈឯកត្តបុគ្គលនោះទ្បើយទេ។ ក្រៅពីថ្លៃយីហោ​ អ្នកក៏ត្រូវតម្រូវឲ្យមានសាច់ប្រាក់សុទ្ធដើម្បីប្រតិបត្តិការចំនួន កន្លះលានដុល្លារផងដែរ។

ជាទូទៅ អ្នកត្រូវមានដើមទុន ក្នុងចន្លោះ ពី 316,100$ ទៅ 2,660,600$ ដើម្បី អាចទទួល សិទ្ធិ បើកហាង Burger King មួយបាន នេះបើយោងតាម គេហទំព័រ www.Franchisehelp.com ។ ក្រៅពីនេះអ្នកក៏ត្រូវបង់ថ្លៃប្រចាំខែ 4.5% នៃចំណូលពីការលក់សរុបផងដែរ ដែលចំណាយនេះ គឺសម្រាប់ការជួយលើការផ្សព្វផ្សាយជំុរុញការលក់។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០១៦ ហាង Burger King មានវត្តមាននៅក្នុង ៧៥ ប្រទេស ដែលមានហាងរហូតដល់ជាង ១២០០០ហាងនៅទូទាំងពិភពលោក។ ហាងនេះ ត្រូវបានបង្កើតទ្បើង តាំងពីឆ្នាំ ១៩៥៣ មកម្លេះ នៅរដ្ឋ កាលីហ្វកញ៉ា នៃ សហរដ្ឋអាមេរិក។

នៅកម្ពុជា យីហោមួយនេះ ត្រូវបាននាំចូលដោយ ក្រុមហ៊ុន HSC របស់កម្ពុជា នៅឆ្នាំ ២០១៣ ហើយរហូតមកដល់សព្វថ្ងៃនេះ Burger King បានបើកបាន ៩ សាខាហើយនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដោយ៖ សំ កុសល

អ្នកជំនាញ Franchise & Startup

Facebook Comment