ក្រុមហ៊ុន YAMAHA បានចាប់ដៃគូរពាណិជ្ជកម្មជាមួយនិងហាងលក់ម៉ូតូ អ៊ុយ សាខន ដើម្បីចែកចាយម៉ូតូរបស់ខ្លួននៅតំបន់គិរីរម្យ

June 18, 2017

ក្រោយពីអវត្តមានជាច្រើនឆ្នាំនៃប្រភេទម៉ូតូម៉ូដែលយ៉ាម៉ាហានៅក្នុងតំបន់គីរីរម្យ ដែលជាតំបន់លក់ ទិញម៉ូតូគ្រប់ម៉ូដែល គ្រប់ធន់ធំជាងគេបំផុតនៅក្នុងក្រុងភ្នំពេញ ឥឡូវនេះ យ៉ាម៉ាហា បាននឹងកំពុងពង្រីកវិសាលភាពរបស់ខ្លួនឡើងវិញហើយ ក្រោមការគ្រប់គ្រងដោយ ក្រុមហ៊ុន គង់ នួន គ្រុប និងមានលោក ឧកញ៉ា គង់ នួនជាអគ្គនាយកគ្រប់គ្រងផ្ទាល់តែម្តង។ នៅថ្ងៃសៅរ៍ទី 17 ខែមិថុនា ឆ្នាំ 2017 នេះ ក្រុមហ៊ុន យ៉ាម៉ាហា បានបើកសម្ពោធនូវហាងនៃតំណាងចែកចាយរបស់ខ្លួនមួយថ្មី និងដំបូងបំផុត ដោយបានចាប់ដៃគូរជាមួយ ហាងលក់ ទិញម៉ូតូយីហោ អ៊ុយ សាខន ដែលជាហាងលក់ម៉ូតូមួយ មានបទពិសោធន៍ក្នុងការលក់ដូរម៉ូតូអស់រយះពេលជាង 20 ឆ្នាំមកហើយ។

តាមប្រសាសន៍របស់លោក ឧកញ៉ា គង់ នួន បានអោយដឹងថា ថ្ងៃនេះក្នុងនាមខ្ញុំជាអគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប ដែលទទួលបានសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយម៉ូតូយ៉ាម៉ាហានៅក្នុងប្រទេសកម្ពុជាពីយ៉ាម៉ាហាប្រទេសជប៉ុន ខ្ញុំមានសេចក្តីសប្បាយរីករាយ ក្រៃលែងដែលបានចាប់ដៃគូរជាមួយហាងលក់ម៉ូតូរបស់លោក អ៊ុយ សាខន ដែលមានបទពិសោធន៍ក្នុងវិស័យនេះរយះពេលជាង 20 ឆ្នាំកន្លងមកហើយធ្វើជាតំណាងចែកចាយម៉ូតូយ៉ាម៉ាហា។ ដោយលោកបានមើលឃើញអំពីចក្ខុវិស័យរបស់យ៉ាម៉ាហាទៅថ្ងៃអនាគត និងមានសេចក្តីទុកចិត្តមកលើការគ្រប់គ្រងរបស់ក្រុមហ៊ុន គង់ នួន គ្រុប ទើបលោក អ៊ុយ សាខន សំរេចចិត្តចាប់ដៃគូរជាមួយយើងដើម្បីសំរេចអោយបានគោលដៅរួមជាមួយគ្នា គឺ ការរីកចំរើនជាមួយគ្នា។

តាមរយះបទពិសោធន៍របស់ខ្ញុំ និងយុទ្ធសាស្រ្តថ្មីរបស់យ៉ាម៉ាហាក្រោមការគ្រប់គ្រងរបស់ខ្ញុំផ្ទាល់ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា គ្រប់ដៃគូរអាជីវកម្មទាំងអស់ និងតំណាងចែកចាយរបស់យ៉ាម៉ាហាគ្រប់ប្រភេទនឹងទទួលបាននូវអត្ថប្រយោជន៍និងភាគលាភគួរជាទីគាប់ចិត្ត  ខ្ញុំនិងសហការីនឹងខិតខំស្វែងរកគ្រប់វិធីសាស្រ្តដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ដៃគូរអាជីវកម្មរបស់យើង ព្រមជាមួយនឹងតម្រូវការទីផ្សារបច្ចុប្បន្ននិងទៅថ្ងៃអនាគតផងដែរ។ថ្ងៃនេះគឺជាចំនុចចាប់ផ្តើមមួយដ៏ល្អបំផុត ដែលបង្ហាញអំពីភាពជាដៃគូរយូរអង្វែងរវាងយ៉ាម៉ាហានិងតំណាងចែកចាយរបស់គឺលោក អ៊ុយ សាខន។

លោក អ៊ុយ សាខន ដែលជាម្ចាស់ហាងលក់ ទិញម៉ូតូ អ៊ុយ សាខន បានមានប្រសាសន៍ថា ដោយមើលឃើំញពីសក្តានុពល និងមើលឃើញអំពីយុទ្ធសាស្រ្តថ្មីរបស់យ៉ាម៉ាហាក្រោមការគ្រប់គ្រងដោយផ្ទាល់របស់លោក ឧកញ៉ា គង់ នួន ដែលជាពាណិជ្ជករប្រកបដោយបទពិសោធន៍ខ្ពស់ និងមានភាពជោគជ័យខ្លាំង ដូច្នេះហើយទើបរូបលោកសំរេចចិត្តចាប់ដៃគូរជាមួយយ៉ាម៉ាហា។ម្យ៉ាងវិញទៀតម៉ូតូម៉ាក Yamaha គឺជា Brand ឈរនៅលំដាប់កំពូលនៅលើពិភពលោកទាំងការរចនា បច្ចេកទេស និងការរៀបចំយុទ្ធសាស្រ្តដ៏ត្រឹមត្រូវ។លោកបានបន្តទៀតថា គឺខ្ញុំមើលឃើញពីអនាគតទៅមុខរបស់យ៉ាម៉ាហា ខ្ញុំជឿជាក់ទៅលើបច្ចេកវិទ្យារបស់យ៉ាម៉ាហា ជាពិសេសបច្ចេកវិទ្យាថ្មីឈ្មោះថា Blue Core ដែលជួយសន្សំសំចៃសាំង ជួយកាត់បន្ថយកំដៅម៉ាស៊ីន ជួយកាត់បន្ថយសំលេងរំខាន និងបង្កើនថាមពលម៉ាស៊ីន ដែលជាកត្តាសំខាន់ជួយសន្សំដល់អ្នកប្រើប្រាស់ជាចម្បង។

ក្រុមហ៊ុន YAMAHA បានបញ្ជាក់ថា នៅពេលខាងមុខឆាប់ៗនេះ យ៉ាម៉ាហានឹងពង្រីកបន្ថែមម៉ូដែលថ្មីៗជាច្រើនមុខទៀតបន្ថែមពីលើម៉ូដែល ដែលយើងមានស្រាប់ដូចជា FZ-Fi, Grand Filano, Fino និង Sirius ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជននិងទីផ្សារទាំងមូល មិនតម្រូវតែយុវវ័យទេ សំរាប់អ្នកធ្វើការ អ្នកប្រកបអាជីវកម្មផ្សេងៗដ៏មានដែរ។ តាមរយះបទពិសោធន៍ជាង២០ឆ្នាំរបស់ខ្ញុំ ខ្ញុំមានជំនឿថាយ៉ាម៉ាហានឹងមានសន្ទុះទីផ្សារខ្លាំង ក្នុងរយះពេលដ៏ខ្លីខាងមុខនេះ។ បាទសូមបញ្ជាក់ថា ហាងលក់ ទិញម៉ូតូ អ៊ុយ សាខនមានទីតាំងស្ថិតនៅផ្ទះលេខ 113-115Eo, ផ្លូវព្រះនរោត្តម 011 504444/011 469999៕

Facebook Comment