John Maxwell៖ អ្នកដឹកនាំមានច្រើនប្រភេទ តែសរុបមកមានតែ៥កម្រិតប៉ុណ្ណោះ

June 17, 2017

តើលោកអ្នកធ្លាប់ស្គាល់លោក John Maxwell ដែរឬទេ? តើលោកអ្នកធ្លាប់បានអានសៀវភៅល្អៗរបស់គាត់ទេ? លោក John Maxwell គឺជាអ្នកនិពន្ធសៀវភៅ និងជាគ្រូបណ្តុះបណ្តាលដីល្បីឈ្មោះម្នាក់នៅសហរដ្ឋអាមេរិក។ លោកកើតនៅថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ១៩៤៧ នៅក្នុងរដ្ឋ Michigan។

លោក John Maxwell គឺជាអ្នកឯកទេសខាងភាពជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់ ព្រោះសៀវភៅ និងវគ្គបណ្តុះបណ្តាលរបស់គាត់ភាគច្រើនគឺនិយាយអំពីការដឹកនាំនេះឯង។ គាត់បានចំណាយពេលវេលាដ៏មានតម្លៃរបស់គាត់ជាច្រើនឆ្នាំដើម្បីនិពន្ធសៀវភៅល្អៗ ដែលសរុបទាំងអស់គឺមាន៦៥ក្បាល ហើយបានលក់ដាច់អស់ជាង២០លានក្បាលនៅទូទាំងពិភពលោក។

នៅពេលនេះ Business Cambodia សូមលើកយកប្រធានបទមួយដែលស្តីម្រើនឆ្នាំេញពីសៀវភៅ ែលមានមួយដែលនក្បាលនៅទូទាំងពិភពលោក។ ិងវគ្គបណ្តុះបណ្តាលរបស់គាត់ភាគច្រើនគឺនិយាយអំពីការដឹកនាំនេះឯង។ ងរដ្ឋ អំពី “អ្នកដឹកនាំមានច្រើនប្រភេទ តែសរុបមកមានតែ៥កម្រិតប៉ុណ្ណោះ” ដកស្រងចេញពីសៀវភៅ The 5 Levels of Leadership។

ការដឹកនាំពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប មិនថាការងាររដ្ឋ ការងារឯកជន អង្គការ អាជីវកម្ម សង្គម ឬគ្រួសារនោះទេ គឺទាមទារឲ្យមានការដឹកនាំក្នុងផ្លូវត្រូវ និងប្រកបដោយពស់ដើម្បីទទួលបានការរីកចម្រើន និងសម្រេចបានជោគជ័យតាមគោលដៅដែលបានកំណត់។ រូប មិនថាការងាររដ្ឋ ការងារឯកជន អង្គការ អាជីវកម្ម សង្គម ឬគ្ប្រសិទ្ធិភាពខ្ពស់ដើម្បីទទួលបានការរីកចម្រើន និងសម្រេចជោគជ័យតាមគោលដៅដែលបានកំណត់។ យើងសង្កេតឃើញថានៅលើពិភពលោកនេះ មានអ្នកដឹកនាំច្រើនប្រភេទ តាំងពីថ្នាក់ទាបរហូតដល់ថ្នាក់ធំ តែសរុបមកគឺមានតែ៥កម្រិតប៉ុណ្ណោះ។ ខាងក្រោមនេះជាការបង្ហាញនូវកម្រិតទាំង៥នៃអ្នកដឹកនាំ។

អ្នកដឹកនាំកម្រិតទី១៖ ជាអ្នកដឹកនាំដោយតំណែង

នេះគឺជាអ្នកដឹកនាំកម្រិតទាបបំផុតដែលត្រូវបានចាប់ផ្តើមដឹកនាំអ្នកដទៃដោយសារតំណែង។ នៅពេលអ្នកមានការងារជាអ្នកគ្រប់គ្រង ឬប្រធានផ្នែកណាមួយដែលមានអ្នកនៅក្រោមបង្គាប់ ឬកូនចៅ គឺមានន័យថាអ្នកកំពុងតែបំពេញតួនាទីជាអ្នកដឹកនាំហើយ។ វាជាការដឹកនាំកម្រិតទាបជាងគេ ពីព្រោះអ្នកបានមកដោយសារតំណែងការងារ ហើយអ្នកក្រោមបង្គាប់ដើរតាម ឬធ្វើតាមក៏ដោយសារតែជាកតព្វកិច្ចរបស់ពួកគេដែរ។

អ្នកដឹកនាំកម្រិតទី២៖ ជាអ្នកដឹកនាំដោយការយល់ព្រម

អ្នកដឹកនាំកម្រិតទី២នេះ ត្រូវបានកើតឡើងនៅពេលអ្នកដទៃយល់ព្រមឲ្យអ្នកដឹកនាំពួកគេដោយការស្ម័គ្រចិត្ត។ ពួកគេសុខចិត្តដើរតាមការដឹកនាំរបស់អ្នក នៅពេលបានស្គាល់ច្បាស់ និងទុកចិត្តលើសមត្ថភាពអ្នកថាអាចនាំពួកគេឲ្យទៅរកជោគជ័យបាន។ យើងក៏អាចនិយាយបានថា ជាការដឹកនាំដែលមានទំនាក់ទំនងល្អរវាងកូនចៅ​ និងមេផងដែរ។

អ្នកដឹកនាំកម្រិតទី៣៖ ជាអ្នកដឹកនាំបង្កើតលទ្ធផល

អ្នកដឹកនាំនៅក្នុងកម្រិតនេះ គឺទាមទារឲ្យមានសមត្ថភាពខ្លាំងដើម្បីអាចបង្កើតបានជាលទ្ធផលជាក់ស្តែងសម្រាប់ការងាររបស់ពួកគេ។ មិនមែនជាអ្នកដឹកនាំដែលបានតែនិយាយនោះទេ តែជាអ្នកដឹកនាំដែលខំប្រឹងធ្វើ និងជាពិសេសចេះប្រើកូនចៅឲ្យត្រូវតាមទេពកោសល្យរបស់ពួកគេ ទើបទទួលបានផលខ្ពស់។ អ្នកដឹកនាំបង្កើតលទ្ធផល គឺត្រូវតែខ្លាំងខាងការរៀបចំយុទ្ធសាស្រ្តដើម្បីសម្រេចកិច្ចការដែលខ្លួនត្រូវធ្វើ។

អ្នកដឹកនាំកម្រិតទី៤៖ ជាអ្នកដឹកនាំអភិវឌ្ឍមនុស្ស

ត្រង់នេះជាគោលដៅដ៏ធំមួយរបស់អ្នកដឹកនាំជោគជ័យ ដែលគាត់ត្រូវមានតួនាទីអភិវឌ្ឍធនធានមនុស្សបន្ថែមទៀតប្រកបដោយប្រសិទ្ធិភាព។ អ្នកដឹកនាំដែលខ្លាំង ត្រូវចេះបង្កើតអ្នកដឹកនាំខ្លាំងឲ្យបានច្រើន មិនមែនខ្លាំងតែម្នាក់ឯងនោះទេ។ លោក John Maxwell បានលើកឡើងថា អ្នកដឹកនាំត្រូវបង្កើតអ្នកដឹកនាំ មិនមែនបង្កើតអ្នកដើរតាមនោះទេ។

អ្នកដឹកនាំកម្រិតទី៥៖ ជាអ្នកដឹកបង្កើតកេរិ៍្តដំណែល

អ្នកដឹកនាំកម្រិតទី៥នេះ គឺជាអ្នកដឹកនាំកម្រិតកំពូល ដែលមានការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់ដើម្បីធ្វើអ្វីមួយឲ្យសម្រេចបានពិតប្រាកដ ហើយមិនមែនជាប្រយោជន៍ខ្លួនឯងនោះទេ តែជាប្រយោជន៍សម្រាប់អ្នកដទៃផងដែរ។ មានបុគ្គលតិចតួចណាស់ ដែលបានដើរដល់កម្រិតមួយនេះ ពីព្រោះត្រូវមានឧបសគ្គជាច្រើនដែលរារាំងពួកគេ។

ខ្ញុំសង្ឃឹមថាអត្ថបទមួយនេះ នឹងជួយអ្នកឲ្យស្វែងរកឃើញនូវកម្រិតពិតនៃការដឹកនាំរបស់អ្នក។ វានឹងជួយអ្នកឲ្យដឹងថាអ្នកកំពុងនៅទីណា ហើយអ្នកចង់ទៅដល់ទីណាទៀត។ អ្នកត្រូវតែអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់អ្នកឲ្យកាន់តែខ្លាំងឡើងថែមទៀតដើម្បីសង្គម ការងារ មុខរបរ និងគ្រួសារមានការរីកចម្រើន៕

អត្ថបទដោយ ៖ សាន សំបូរ

Facebook Comment