តើឪពុកម្តាយគួរបណ្តុះគំនិតផ្នែកហិរញ្ញវត្ថុដល់កូនតាំងពីតូចដែរឬទេ?

June 17, 2017

ថ្លែងនៅក្នុងកម្មវិធីពិព័រកុមារ និងគ្រួសារលើកទី៤ នៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៧នេះ ឯកឧត្តម ខៀវ​កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ឪពុកម្តាយគួរស្វែងយល់​ផ្នែកហិរញ្ញវត្ថុ​ឲ្យ​បាន​ច្រើន ហើយគួរបណ្តុះកូនឲ្យចេះប្រើប្រាស់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវតាំងពីតូច។

លោកបានបន្ថែមថា ឪពុកម្តាយមានតួនាទីបង្កើតហើយក៏មានតួនាទីបណ្តុះនូវទម្លាប់របស់កូនផងដែរ ជាពិសេសទម្លាប់ចាយលុយ។យ៉ាងណាមិញ សាលារៀនក៏ជាផ្នែកមួយដ៏សំខាន់បណ្តុះគំនិតរបស់ពួកគេផងដែរ។

ជាមួយគ្នានវដែរ លោកជំទាវ គីម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា កុមារជាទំពាំងស្នងឬស្សី ដូចនេះយើងត្រូវថែរក្សា មើលថែ និងបណ្តុះទំពាំងនោះធ្វើយា៉ងណាកុំឲ្យវាស្អុយរលួយ។

លោក សេងពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន អនុស្សារៀបចំពិព័រពិព័របាននិយាយថា៖ ការបង្កើតពិព័រណ៍នេះកើតឡើងគឺដើម្បីអាចឲ្យឪពុកម្តាយ និងកូនៗបានជុំគ្នាសប្បាយរីករាយ បង្កើនភាពស្និតស្នាល និងបង្កើនភាពកក់ក្តៅយ៉ាងពិតប្រាកដមួយឲ្យកូនតាមរយៈការកម្សាន្តសប្បាយជាមួយនឹងសកម្មភាពប្លែកៗ និងទីធ្លាកម្សាន្តជាច្រើននៅក្នុងពិព័រណ៍។

លោកបន្ថែមថា គោលបំណង និងបេសកម្មរបស់ពួកយើងគឺការផ្តល់ស្នាមញញឹមដល់ក្រុមគ្រួសារ សារអប់រំ និងបទពិសោធន៍ល្អៗដល់កុមារតូចៗ ប្រមាណ៣០០០០នាក់សម្រាប់រយៈពេល២ថ្ងៃ។

ពិព័រកុមារ និងគ្រួសារលើកទី៤ បាននឹងកំពុងដំណើរការនៅក្នុងបរិវេណអគារពិព័រកោះពេជ្រនេះហើយ ដោយមានការទីធ្លាកម្សាន្តសម្រាប់កុមារធំៗរហូតដល់៤ទីតាំង រួមជាមួយនឹងការតុបតែងពិសេសៗ តាមបែបគំនូរជីវចលផងដែរ។

បណ្តាលក្រុមហ៊ុនលក់ផលិតផល និងផ្តល់សេវាកម្មដល់កុមារ និងក្រុមគ្រួសារដូចជា៖ ម្សៅទឹកដោះគោ​ អាហាបំប៉ន សម្លៀកបំពាក់ ឧបករណ៍ក្មេងលេង សម្ភារៈសិក្សា សាលារៀន សាលាភាសា មជ្ឃមណ្ឌលថែទាំកុមារ សេវាកម្មហិរញ្ញវត្ថុ ធានារ៉ាប់រង រង្វាន់ ជាច្រើនផ្សេងទៀតផង។ ទាំងពីរថ្ងៃនៃពិព័រនេះ កុមារា កុមារីដែលមានសម្ថភាព​និងទេពកោសល្យទាំងអស់នឹងមានឱកាសបានចូលរួមប្រកួតប្រជែងជាច្រើន ភាពប៉ិនប្រសព្វរបស់ពួកគេ ជាមួយកុមារច្រើនផ្សេងទៀត តាមរយៈការប្រកួតរាំអ៊ែករ៉ូប៊ីក ប្រកួតក្រងសក់ ច្រៀងចម្រៀង គូររូប និងដើរម៉ូត ការប្រកួតសូត្រកំណាព្យ និយាយរឿងនិទាន សរសេរតាមអាន និងប្រកួតគិតលេខជាដើម។

អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

Email: sryevann.businesscambodia@gmail.com

 

 

Facebook Comment