សាលាក្រុងភ្នំពេញគ្រោងនឹងសាងសង់ស្ពានបាទ្បេឆ្លងទន្លេសាបត្រង់ឃ្លាំងប្រេងសូគីមិច ទៅជ្រោយចង្វារ

June 17, 2017

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងសាងសង់ស្ពានបណ្តោះអាសន្នអំពីដែកបាឡេ ឆ្លងកាត់ទន្លេសាបនៅត្រង់ចំណុចឃ្លាំងប្រេងឥន្ធនៈសូគីម៉ិចឬស្សីកែវទៅកាន់តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC ។ ការបង្កើតស្ពានបណ្តោះអាសន្ននេះ គឺធ្វើទ្បើងដើម្បីសម្រួលចរាចរណ៍ ពេលស្ពានជ្រោយចង្វារចាស់ត្រូវបិទដើម្បីជួសជុល។

លទ្ធផលអំពីការចុះត្រួតពិនិត្យ៖

-ការសិក្សាអោយបានជាក់លាក់លើផលប៉ះពាល់ជាកស្តែង

-លើកកំពស់ស្ពានថ្មីអោយប្រហាក់ប្រហែលស្ពានជ្រោយចង្វារដើម្បីសម្រួលចរាចរណ៍របស់នាវា

-ជើងទេរស្ពានបើកអោយបាន៦០ម៉ែត្រ

សម្រាប់គម្រោងស្ពានថ្មីនេះអោយក្រុមហ៊ុនគិតអោយបានច្រើនជម្រើសពិសេសក្នុងការសម្រួលចរាចរណ៍ពីស្ពានជ្រោយចង្វារចាស់ដែលនឹងត្រូវធ្វើការជួសជុលក្នុងខែសីហា ខាងមុខនេះហើយ។ អាជ្ញាធរដែនដីធ្វើការបង្កក់សំណង់ដែរឥតច្បាប់ និងការចេញបណ្ណកម្មសិទ្ធ នៅក្បែរតំបន់សាងសង់។ សម្រាប់ការសាងសង់ស្ពាននេះ សាលាក្រុងបានគ្រោងថវិការួចហើយ នៅសល់តែការគិតគូរសំណង ដល់ការប៉ះពាល់តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា៖ ស្ពានដែកបាឡេនេះគឺធ្វើការសាងសង់អោយឆ្លងបណ្តោះអាសន្នដើម្បីសម្រួលចរាចរណ៍ពីស្ពានជ្រោយចង្វារចាស់ដែលនឹងត្រូវធ្វើការជួសជុល បន្ទាប់ពីស្ពាននោះជួសជុលរួចស្ពានដែកបេឡេនេះនឹងត្រូវរួសរើសាងសាង់ជាស្ពានថ្មវិញក្នុងការតភ្ជាប់រវាងខណ្ឌជ្រោយចង្វារ និង ខណ្ឌឬស្សីកែវ ដែលសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

អត្ថបទដោយ៖ David

 

 

Facebook Comment