ធនាគារ ស្ថាបនា សង់ការិយាល័យកណ្ដាលថ្មី ស្តង់ដារកម្រិត A កម្ពស់២២ ជាន់ និងក្រោមដី៥ជាន់

June 16, 2017

ធនាគារ ស្ថាបនា ភីអិលស៊ី ដែលប្រែក្លាយពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជា ធនាគារ ពាណិជ្ជ បានចាប់ផ្ដើមសាងសង់ការិយាល័យកណ្តាលថ្មីរបស់ខ្លួន ដើម្បីពង្រីកវិសាលភាព សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ។

បើយោងតាមគេហទំព័រហ្វេសប៊ុក របស់ ធនាគារ ស្ថាបនា ភីអិលស៊ី កាលពីម្សិលមិញ បានឲ្យដឹងថា អគារការិយាល័យកណ្ដាលថ្មី​ ដែលចាប់ផ្ដើមសាងសង់នេះ មានទីតាំងស្ថិត នៅលើ បណ្តាយមហាវិថីព្រះនរោត្តមកែងផ្លូវ ១៧២ និង១៧៤។

អគារការិយាល័យកណ្តាលថ្មីនេះនឹងមាន ២២ ជាន់ និងជាន់ក្រោមដីចំនួន ៥ ជាន់ដែលជា អគារស្ដង់ដារ លំដាប់អន្ដរជាតិ កម្រិត A ដែលមានតិចតួចប៉ុណ្ណោះ នៅក្នុងរាជធានីភ្នំពេញ។

គួរជម្រាបផងដែរថា ធនាគារ ស្ថាបនា ភីអិលស៊ី បានប្រែពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជាធនាគារពាណិជ្ជ កាលពីខែ មេសា ឆ្នាំ ២០១៦ ជាមួយនឹង​ដើមទុនចុះបញ្ជី ១២០ លានដុល្លារសហរ​ដ្ឋ​​អាមេរិក មានសាខាចំនួន ១៦០ មានម៉ាស៊ីន អេធីអឹម ៧៣ និងបុគ្គលិកចំនួន ៣៤៥៨ នាក់។

បច្ចុប្បន្ននេះ ធនាគារ បានពង្រីកសាខា បាន ១៦៣ សាខាទូទាំប្រទេសកម្ពុជា  ដើម្បីប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ជាមួយនិងបុគ្គលិកបម្រើការ ប្រមាណជាជាង ៣ពាន់នាក់ ហើយចំពោះ ការិយាល័យកណ្ដាលដែលបានចាប់ផ្ដើមសាងសង់នេះ អាចនឹងផផ្ដល់កាងារ ដល់ប្រជាជនកម្ពុជា ប្រមាណជា ១ពាន់នាក់ផងដែរ៕

អត្ថបទដោយ៖ ហុង

 

 

Facebook Comment