ឧញ៉ា នួន រិទ្ធី៖ អចលនទ្រព្យដែលគួរវិនិយោគក្នុងអំឡុងឆ្នាំ ២០១៧-២០១៨

June 16, 2017

សំណង់គឺជាវិស័យមួយស្នូលក្នុងចំណោម វិស័យធំៗរបស់កម្ពុជា ហើយក្នុងនោះ ជំនួញជួញដូរអចលនទ្រព្យ ក៏ជាមុខរបរបង្កើនទ្រព្យបានច្រើនជាងគេ បើធៀបទៅនឹងរបរដទៃទៀត។

លោកឧញ៉ា នួន រិទ្ធី ង្នកជំនួញផ្នែកអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA ( khmer Foundation Appraisal Co,ltd) បានមានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជាថា កម្ពុជាកាន់តែមានសក្តានុពលកាន់តែមានសន្ទុះខ្លាំងឡើងលើវិស័យមួយនេះ។ ដូចនេះតើវិស័យអចលនទ្រព្យអ្វីដែលអ្នកគួរវិនិយោគក្នុងកំឡុងឆ្នាំ២០១៧-២០១៨?

សម្រាប់អ្នកវិនិយោគដែលមានកម្រិតមធ្យម និងក្រោមមធ្យម នៅពេលទិញត្រូវគិតលើទីតាំង តម្លៃ និងពេលវេលាដែលគួរវិនិយោគទៅតាមលទ្ធភាព។

លោកឧញ៉ាបានបញ្ជាក់យ៉ាងដូចច្នេះថា ការវិនិយោគលើអចលនទ្រព្យកាលៈទេសៈណាក៏ជាឱកាសដែរ ឲ្យតែវិនិយោគចំទីតាំងល្អ និងតម្លៃថោក។

យ៉ាងណាមិញ សម្រាប់អ្នកទិញផ្ទះ ដើម្បីរស់នៅ គួរទិញនៅពេលបច្ចុប្បន្ននេះ ដោយសារតែលោកមើលឃើញថា អ្នកផ្គត់ផ្គង់មានផ្តល់លក្ខណពិសេស ច្រើនសម្រាប់អ្នកទិញ ពោលគឺមានតម្លៃសមរម្យ និងឱកាសផ្តល់កម្ចីរហូតដល់៧០ភាគរយ។

បន្ថែមពីនេះទៅទៀត លោកឧញ៉ាបានផ្តល់អនុសាសន៍ថា សម្រាប់អ្នកចង់បោះទុនវិនិយោគធំលើវិស័យដីធ្លី ត្រូវសម្លឹងមើលដីជាយក្រុង ដែលមានទិសដៅនៅជុំវិញក្រុងមិនលើសពី៣០គីឡូម៉ែត្រ។ ចម្ងាយដែលមិនលើសពី៣០គីឡូម៉ែត្រ គឺអាចបត់បែនបានអាចសាងសង់លំនៅឋានលក់បានដោយសារតែបច្ចុប្បន្ន ហេដ្ឋាេចនាសម្ព័ន្ធមានភាពល្អប្រសើរ។

បើយោងតាមពាក្យសម្តីរបស់លោកដូណាល់ត្រាំ ដែលជាមហាសេដ្ឋីអចលនទ្រព្យ និងជាប្រធានាធិបតីថ្មីរបស់អាមេរិក បានឲ្យដឹងថា  ” ដើម្បីបង្កើនទ្រព្យ និងធ្វើឲ្យអាជីវកម្មរបស់អ្នករីកចម្រើន អ្នកចាំបាច់ត្រូវស្វែងយល់ពីវិស័យមួយនេះឲ្យបានច្បាស់លាស់ ”

យ៉ាងណាមិញ សម្រាប់អ្នកដែលវិនិយោគអចលនទ្រព្យឋ​ជាលើកដំបូងត្រូវសម្លឹងមើលអចលនទ្រព្យណា ដែលមានផ្ទុះកុំទិញដីទទេ មានន័យថាលោកអ្នកអាចស្នាក់នៅក៏បាន លក់ចេញក៏បាន ហើយបើសិនជាមិនមានលទ្ធភាពលើការទិញផ្ទះនោះទេ លោកអ្នកគួរទិញដីឡូតិ៍នៅជាយៗក្រុង ដើម្បីទទួលបានផលចំណេញនៅពេលដែលទីក្រុងត្រូវបានពង្រីកនៅថ្ងៃអនាគត។ ប៉ុន្តែការវិនិយោគលើដីឡូតិ៍ ត្រូវពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធទីតាំងនៃដីឡូតិ៍នោះ និងប្រព័ន្ធផ្លូវច្បាប់ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានហានិភ័យ។

អត្ថបទ៖ពេជ្រ ស្រីវណ្ណ

 

Facebook Comment