ច្រែង រតនា៖ គុណសម្បត្តិ និងគុណវិបត្តិនៃការរៀនពីរជំនាញក្នុងពេលតែមួយ

June 16, 2017

ជាការពិតការអប់រំដែលប្រកបដោយគុណភាព តែងធ្វើឲ្យសង្គមមួយមានការអភិវឌ្ឍប្រកបដោយនិរន្តភាពពីមួយជំហានទៅមួយជំហាន។ បើយើងក្រលេកមើល វិស័យអប់រំនៅកម្ពុជា កាន់តែមានភាពល្អប្រសើរជាងមុន ហើយពីរមួយឆ្នាំទៅមួយឆ្នាំមាននិស្សិតរាប់ពាន់អ្នកបានបញ្ចប់ការសិក្សា។

ទន្ទឹឹមនឹងនេះដែរ មានសិស្សនិស្សិតខ្លះបានចំណាយពេលវេលារបស់ខ្លួនក្នុងការក្រេបយកចំណេះដឹង ដោយរៀនពីរជំនាញ ក្នុងពេលតែមួយ ដែលពួកគេជឿថា ឱកាសប្រកួតប្រជែងការងារលើទីផ្សារ ច្រើនជាងរៀនតែមួយជំនាញ។

ជាមួយគ្នានេះដែរ អ្នកគ្រូ ស្រាស្រ្តាចារ្យ ច្រែង រតនា បានមានប្រសាសន៍ឲ្យដឹងថា នៅពេលដែលអ្នកនិស្សិតសម្រេចចិត្តរៀន២មហាវិទ្យាល័យ អាចផ្តល់នូវគុណសម្បត្តិ និងគុនវិបត្តិ ដល់ពួកគាត់ផងដែរ។

  • គុណសម្បត្តិ

ទី១) សិស្សនឹងទទួលបានចំណេះដឹង និងជំនាញច្រើន ដែលអនុញ្ញាតដល់គាត់សម្រេចចិត្តធ្វើការជ្រើសរើស អាជីបវិជ្ជាជីវៈរបស់គាត់នាពេលអនាគត។

ទី២)  ពួកគាត់នឹទទួលបានឱកាសការងារកាន់តែច្រើន និងងាយស្រួលស្វែងរកការងារដែលខ្លួនពេញចិត្ត ដែលត្រូវនឹងជំនាញ ហើយជាពិសេសនឹងទទួលបានប្រាក់ខែខ្ពស់។

ទី៣) ពួកគាត់នឹងទទួលបានដំបូន្មាន និងបទពិសោធន៍ល្អៗ ពីលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យដែលពួកគាត់បានចែករំលែក។

ទី៤) គឺជួយឲ្យពួកគាត់មានទំនាក់ទំនងច្រើនជាមួយមិត្តភកត្តិ និងសង្គម។

  • គុណវិបត្តិ

ចំពោះគុណវិបត្តិវិញនោះ គឺត្រូវចំណាយលើការសិក្សាបន្ថែម ត្រូវចំណាយពេលវេលាបន្ថែមតែប៉ណ្ណោះ។

ជារួម ដើម្បីរៀន ពីរជំនាញក្នុងពេលតែមួយឲ្យបានលទ្ធិផលល្អ សិស្សនិស្សិត គួរដាក់គោលដៅឲ្យបានច្បាស់លាស់ថា តើចង់ធ្វើអ្វីក្រោយពេលរៀនចប់ និងចង់សម្រេចឲ្យបានអ្វីក្នុងអំឡុងពេលសិក្សា៕

Facebook Comment