ចង់ខ្ចីលុយ ខ្ទង់៧០០ដុល្លារ ពីធនាគារ អេស៊ីលីដា មកពង្រីកអាជីវកម្មតូចបំផុត តើត្រូវធ្វើដូចម្ដេច?

June 15, 2017

ប្រជាជនកម្ពុជាយើង មួយចំនួនធំ​ មានអាជីវកម្មខ្នាតតូច ដូចជាអាជីវកម្មលក់ដូរជាដើម។ យ៉ាងណាមិញ ម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួន​ ចង់ពង្រីកអាជីវកម្មរបស់ខ្លួន តែមិនមានថវិការគ្រប់គ្រាន់ មកពង្រីកអាជីវកម្មឲ្យកាន់តែប្រសើរឡើងនោះទេ។

ឥឡូវនេះ ធនាគារ អេស៊ីលីដា មានផ្ដល់ជាកម្ចីខ្នាតតូច សម្រាប់អតិថិជនដែលមានមុខរបរលក់ដូរទ្រង់ទ្រាយតូចៗ នៅតាមផ្សារ ឬទីប្រជុំជន ដើម្បីពង្រីកមុខរបរ និងទិញសម្ភារផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួន។

បើអ្នកចងខ្ចីលុយ ខ្ទង់ ៧០០ដុល្លារ ពីធនាគារ អេស៊ីលីដា​ មកធ្វើការពង្រីក អាជីវកម្មខ្នាតតូចរបស់អ្នក តើអ្នកត្រូវធ្វើដូចម្ដេចខ្លះ?

ចំពោះ លក្ខណៈពិសេសនៃ កម្ចីខ្នាតតូចនេះ គឺលោកអ្នកអាច ខ្ចីរហូតដល់ ៣​លានរៀន ឬ ៧០០ដុល្លារអាមេរិក ហើយរយៈពេលនៃការខ្ចីមានរយៈពេលយូរបំផុត ១២ខែ។

ដើម្បីខ្ចីលុយពីធនាគារ អេស៊ីលីដា បាន លោកអ្នក ត្រូវជា និតិជន ដែលមានមុខរបរស្របច្បាប់ និងមានលំនៅឋានឬទីកន្លែងដែលមានបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។ លើសពីនេះ លោកអ្នកត្រូវមានអត្តញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬ ឯកសារផ្សេងៗទៀតដែលមានសុពលភាព ប្រើប្រាស់។ ម្ចាស់អាជីវកម្មអាចតម្រូវឲ្យ មានកិច្ចសន្យាជួលតូប ឬកិច្ចសន្យាជួលតូបបន្តពីម្ចាស់ដើម ឬលិខិតបញ្ជាក់ស្ដីពីសិទ្ធិប្រើប្រាស់ ទីកន្លែងលក់ដូរ ឬលិខិត បញ្ជាក់ផ្សេងទៀត ដែលមានការដឹងឬ ពីគណៈកម្មការផ្សារឬពីម្ចាស់ទីតាំង ហើយបន្ទាប់មក លោកអ្នកត្រូវបំពេញពាក្យស្នើរសុំប្រើប្រាស់ឥណទាន។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ 023 994 444, 015 999 233៕

អត្ថបទដោយ៖ ហុង

 

Facebook Comment