ធនាគារធំទី៥ របស់ថៃគ្រោងនឹងចូលប្រកួតក្នុងទីផ្សារ កម្ចីទិញរថយន្តនិងម៉ូតូ នៅកម្ពុជា

June 14, 2017

ធនាគារក្រុងស៊្រី​ ដែលជាធនាគារធំបំផុតលំដាប់​ទី ៥រ​បស់ថៃ​ កំពុងតែស្វែងរកឱកាសក្នុងការធ្វើពាណិជ្ជកម្ម សម្រាប់សេវាកម្មកម្ចីទិញ រថយន្ត និងម៉ូតដោយមិនបាច់​មានទ្រព្យបញ្ចាំ នៅកម្ពុជាខណៈវិស័យហិរញ្ញវត្ថុនៅកម្ពុជាកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មាន bangkok post។

បើតាមសម្ដីរបស់លោក Thakorn Piyaphan ប្រធានផ្នែក កម្ចីគ្មានទ្រព្យបញ្ចាំ និងធនាគារ ឌីជីថលនៃ ធនាគារ​ក្រុងស៊្រីបានឲ្យដឹងថា ធនាគារកំពុងតែស្វែងរក ធ្វើអាជីវកម្ម​ កាតឥណទាននិង សេវាកម្ចីផ្ទាល់ខ្លួននៅកម្ពុជា។ មិនតែប៉ុណ្ណោះ ធនាគារក៏ កំពុងសិក្សាពីជម្រើសនៃ​ ធនាគារ ឌីជីថលរបស់ខ្លួន ដោយផ្ដល់នូវសេវាផ្ទេរតាមព្រំដែនកម្ពុជា-ថៃផងដែរ។

ចំពោះជម្រើស នៃធនាគារ ឌីជីថលនេះ ធនាគារក្រុងស៊្រី​ បានដាក់អាទិភាព ប្រជាជនចំណាក់ស្រុកកម្ពុជាដែលធ្វើការនៅប្រទេសថៃ ដោយធនាគារ នឹងផ្ដល់ជា សេវា​កមម្ម ផ្ទេរលុយពីប្រទេសថៃ ទៅកាន់ស្រុកកំណើតរបស់ខខ្លួនបានយ៉ាងងាយស្រួល​ ហើយតាមរយៈសេវាកម្មនេះ ធនាគារមួយនេះ កំពុងតែធ្វើការអភិវឌ្ឍន៍ នឹងកំពុង​ស្វែងរកដៃគូជាមួយធនាគារនៅកម្ពុជា។ ជាពិសេសនោះ ធនាគារនេះ​ បន្ថែមជា​ផលិតផលថ្មីរបស់ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ហត្ថាកសិករ ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួនដែលកំពុងតែប្រតិបត្តិការនៅកម្ពុជាស្រាប់។

ចំណែកលោក Pairote Cheunkrut  ប្រធានផ្នែកអាជីវកម្មកម្ចីទិញរថយន្តរបស់ធនាគារក្រុងស៊្រី បានឲ្យដឹងថា ធនាគារក្រុងស៊្រី នឹងពង្រីកទីផ្សាររបស់ខ្លួននៅតំបន់អាស៊ាន ជាពិសេស គឺផ្ដោតលើសំខាន់លើការផ្ដល់សេវាកម្ចិទិញម៉ូតូដែលជាវិស័យអាចរកប្រាក់ចំណេញច្រើន​ នឹងសេវាកម្ចីទិញរថយន្តតាមរយៈ​ សេវា Car4Cash។

គួរជម្រាបផងដែរថា យុទ្ធសាស្រ្តរបស់ធនាគារ ក្រុងស៊្រីគឺ ពង្រីកទីផ្សាររបស់ខ្លួន នៅ កម្ពុជា ឡាវ មីយ៉ានម៉ា និងវៀតណាម។ ធនាគារមួយនេះក៏ជាក្រុមហ៊ុនមេ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ហើយកាលពីថ្ងៃ ខែ មេសា កន្លងទៅនេះ បានបន្ថែមទុន ១៥លានដុល្លារអាមេរិកសម្រាប់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ដើម្បីពង្រីកសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា៕

អត្ថបទដោយ៖​ហុង

Facebook Comment