គន្លឹះ៣សម្រាប់ការវិនិយោគលើខ្លួនឯងដ៏មានឥទ្ធិពលក្នុងការធ្វើអាជីវកម្មរបស់អ្នក

ការវិនិយោគលើខ្លួនឯងជាកត្តាសំខាន់សម្រាប់ភាពជោគជ័យទៅថ្ងៃមុខ ព្រោះអ្នកត្រូវបណ្ដុះអ្វីៗទាំងអស់ដើម្បីខ្លួនឯង និងចេញពីខ្លួនឯង។ការវិនិយោគដ៏ល្អបំផុតមួយ ក៏ជាការវិនិយោគដែលយើងត្រូវចាប់ផ្តើមដំបូងគេគឺ ការវិនិយោគលើខ្លួនឯង ព្រោះខ្លួនអ្នកផ្ទាល់ជាទ្រព្យដ៏មានតម្លៃបំផុតសំរាប់អាជីវកម្ម។ខាងក្រោមនេះគឺជាវិធីសាស្រ្តដែលអ្នកត្រូវធ្វើការវិនិយោគដើម្បីជោគជ័យ៖

១,ផ្នត់គំនិត

វាជាផ្នែកមួយសំខាន់បំផុតសម្រាប់សហគ្រិនក្នុងការវិនិយោគ និងអភិវឌ្ឍផ្នត់គំនិតរបស់ខ្លួន។ ការដែលរក្សាផ្នត់គំនិតចាស់ៗ ដដែលៗ មិនមែនសុទ្ធតែខុសទេ តែអ្នកត្រូវរៀនផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានចោល និងដាក់បញ្ចូលមកវិញនូវអ្វីដែលជាផ្នត់គំនិតវិជ្ជមាន ពិសេសគំនិតមួយដែលអ្នកឬមនុស្សគ្រប់គ្នាតែងនិយាយថាវាជាការងារមួយដែលមិនអាចទៅរួច។ ជំនួសមកវិញនៅការគិតអ្វីដែលល្អៗ គំនិតមួយដែលអ្នកតែងគិតថា ទោះមានរឿងយ៉ាងណា ការតាំងចិត្តនៅតែអាចជំនះបានគ្រប់យ៉ាង គ្រប់បញ្ហាត្រូវតែមានដំណោះស្រាយ។ 

២,កំណត់ជំនាញ

ការកំណត់ជំនាញប្រៀបបានជាការកំណត់អនាគតរបស់ខ្លួន ព្រោះការអភិវឌ្ឍជំនាញ និងចំណេះដឹងវាជាគ្រឹះដើម្បីដើរទៅចាប់ឱកាសអាជីវកម្ម។ ជំនាញដែលគួរកំណត់មានដូចជា៖

ជំនាញទន់ ជាជំនាញដែលសហគ្រិនត្រូវតែមានដូចជាការប្រាស្រ័យទាក់ទងល្អ ការស្តាប់  ការគិត ការយល់ចិត្ត និងសមត្ថភាពក្នុងការដោះស្រាយជម្លោះក្នុងចំណោមជំនាញផ្សេងទៀត។

ជំនាញរឹង មានដូចជាចំណេះដឹង និងសមត្ថភាពបច្ចេកទេសជាក់លាក់ដែលត្រូវការសម្រាប់ការងារ។ ឧទាហរណ៍នៃជំនាញរឹងរួមមាន កម្មវិធីកុំព្យូទ័ជាដើម។ 

ជំនាញចម្រុះ ជាជំនាញដែលរួមបញ្ចូលគ្នារវាងជំនាញបច្ចេកទេស និងជំនាញមិនបច្ចេកទេស។ មុខតំណែងជាច្រើនតំរូវឲ្យយុវជនបញ្ចូលទាំងជំនាញទន់ និងជំនាញរឹងដើម្បីទទួលបានជោគជ័យក្នុងអនុវត្តតួនាទីរបស់គេ។

ជំនាញទាំងអស់នេះ ក្នុងនាមជាសហគ្រិនគឺត្រូវតែមាន ព្រោះអ្នកនឹងត្រូវប្រឈមជាមួយបញ្ហារាប់រយមុខ ហើយអ្នកក៏នឹងត្រូវដោះស្រាយបញ្ហាជាច្រើនទាំងនោះដោយខ្លួនឯង។ 

៣.បង្កើតបណ្ដាញទំនាក់ទំនង

សហគ្រិនក៏ត្រូវបន្ថែមការបង្កើនបណ្ដាញទំនាក់ទំនងជាមួយសហគ្រិន ឬម្ចាស់អាជីវកម្មដទៃទៀត និងអ្នកណែនាំបន្ថែបដើម្បីជួយឲ្យអាជីវកម្មរីកចម្រើន។ អ្នកនិងពង្រីកបណ្ដាញនៃការលក់បានកាន់តែច្រើននៅពេលដែលបង្កើនបណ្ដាញទំនាក់ទំនងកាន់តែច្រើន មានអ្នកប្រឹក្សាយោបល់បន្ថែម អ្នកក៏នឹងទទួលបានព័ត៌មានទីផ្សារបន្ថែមតាមរយៈបណ្ដាញទំនាក់ទំនងនេះដែរ៕

អត្ថបទដោយ៖ ថេង លាង

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES