គម្រូគំនិតអាជីវកម្មច្នៃប្រឌិត ៣ នៅអាស៊ីអាគ្នេយ៍នេះកំពុងជួយសង្គមបានច្រើន ហើយគួរមាននៅកម្ពុជាដែរ

ក្រឡេកទៅមើលប្រទេសផ្សេងៗនៅក្នុងអាស៊ីអាគ្នេយ៍យើង គំនិតអាជីវកម្មថ្មីៗបានបង្កើតឡើងបន្តបន្ទាប់ ក្នុងនោះដែរគំនិតអាជីវកម្មច្នៃប្រឌិតថ្មីៗ ៣ នេះ មិនត្រឹមតែមានសក្តានុពលខ្លាំងទេ ប៉ុន្តែថែមទាំងជួយសង្គមទៀតផង ។

១-Cropital

Cropital ជាអាជីវកម្មបច្ចេកវិទ្យាបង្កើតថ្មីមួយនៅប្រទេសហ្វីលីពីន ដើម្បីជួយកសិករក្នុងស្រុកមានលទ្ធភាពធ្វើស្រែចម្ការដោយមិនចាំបាច់ខ្ចីលុយធនគារ ។ Cropital អនុញ្ញាតិឲ្យមនុស្សជុំវិញពិភពលោកវិនិយោគជាមួយវិស័យកសិកម្មនៅហ្វីលីពីន ។ លុយដែលប្រមូលបាន គេនឹងយកទៅទិញសម្ភារៈកសិកម្ម និងវត្ថុធាតុដើមមួយចំនួនដើម្បីដាក់ឲ្យកសិករនៅក្នុងគម្រោង ប្រើប្រាស់ ។ នៅពេលដែលដំណាំប្រមូលផលបាន និងលក់ចេញ ម្ចាស់លុយនឹងទទួលបានលុយដើមវិញ ជាមួយនឹងប្រាក់ចំណេញមួយចំនួន ។

២- RESYNC

ខណៈដែលសីតុណ្ហភាពលើពិភពលោកប្រែប្រួលរាល់ថ្ងៃ ក្រុមហ៊ុនសិង្ហបុរីមួយនេះបានវិនិយោគលុយមួយចំនួនធំទៅលើបច្ចេកវិទ្យា AI ដើម្បីផលិតថាមពលប្រើប្រាស់ឡើងវិញ ។ RESYNC ជាផ្លេតហ្វមថ្មីមួយដើម្បីគ្រប់គ្រងលើការប្រើប្រាស់ថាមពលអគ្គីសនី ដូចជាសូឡា ប្រភពអគ្គីសនីពីខ្យល់ និងអាគុយ ធ្វើយ៉ាងណាឲ្យការប្រើប្រាស់ប្រចាំថ្ងៃចំណាយអគ្គិសនីតិចបំផុត សន្យំសំចៃលុយ និងមិនប៉ះពាល់បរិស្ថាន ។

៣- Duithape

Duithape នៅឥណ្ឌូនេស៊ីស្រដៀងគ្នានឹងក្រុមហ៊ុនទូទាត់លុយអនឡាញនៅកម្ពុជាដូចជា Pi Pay ដែរដោយប្តូរទម្លាប់ប្រជាជនពីចាយសាច់ប្រាក់សុទ្ធមកជាចាយលុយតាម App ឬ E-Cash ខណៈដែលប្រជាជនភាគច្រើនមិនមានគណនីធនគារទេ ដូចនេះពួកគេត្រូវសេវាកម្មចាយលុយអនឡាញណាដែលស្រួលជាងធនគារ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES